មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តហ្វតរ៉េនជ័រ រងការខូចខាត


ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ឡិចសុីស 470 មួយគ្រឿងមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកគូទរថយន្តហ្វតរ៉េនជ័រ ខណៈកំពុងបើកបរដូចគ្នាបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៤០ នាទីយប់ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ នៅចំណុចមុខផ្សារអូរឬស្សី តាមដងផ្លូវ ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ រួមដំណើរនិងស្តី្រក្មេងចាស់ ៣ ទៅ ៤ នាក់ទៀត បើករថយន្តស៊េរីទំនើបហ្វតរ៉េនជ័ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-9201 ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជាន់ហ្វ្រាំងឈប់ ដោយមានរថយន្តមួយគ្រឿងទៀតឈប់នៅខាងមុខស្រាប់តែមាឡិចសុីស LX-470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6685 បើកបរដោយបុរសម្នាក់មកបុកពីក្រោយបណ្តាលឲ្យរងរការខូចខាត។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ដោយភាគីទាំងសងខាង សូមធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបខាងភាគីរថយន្តឡិចសុីស 470 ព្រមយករថយន្តហ្វតរ៉េនជ័រ ទៅជួសជុលអោយស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕
បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តហ្វតរ៉េនជ័រ រងការខូចខាត បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តហ្វតរ៉េនជ័រ រងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.