មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត នីសាន់បើកលឿនពេក ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់

ភ្នំពេញ៖ បុរស២នាក់បានបើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រាបើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ រថយន្តបែកយ៉ាន់កង់ទៅមុខលែងរួច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃសៅរ៏ ទី ២៦ ខែតុលា ឆ្នាំ២០១៩។ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ចំណុចមុខរាជបណ្ឌិតសភា ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ។
loading...
អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើកទ្វារចុះរត់បាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរបុរសម្នាក់ទៀតបានបើក រថយន្ដម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 01 2.7985 តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ និង រថយន្ត ខ្ទិចខាងមុខ ទៅមុខលែង រួច តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ មួយសន្ទុះក្រោយមកអ្នកបើករថយន្តបង្កបានចេញពីកន្លែងកើតហេតុបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញវាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
រថយន្ត នីសាន់បើកលឿនពេក ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ រថយន្ត នីសាន់បើកលឿនពេក ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ  បាក់អស់ ២កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.