មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រឿងព្រេងនិទាន៖ កុមារ​ធំ​ប៉ុន​មេ​ដៃ (មានវីដេអូរ ទស្សនាកំសាន្ត)

កាល​ពី​ព្រេង​នាយ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​កូន​ប្រុស​សរុប​ទាំង​អស់​៧​នាក់ មាន​ទំហំ​ធំ​តូច​លំដាប់​គ្នា រហូត​ដល់​កុមារ​ប្អូន​មាន​ទំហំ​តូច​បំផុត​ ប៉ុន​មេ​ដៃ។ គ្រួសារ​នេះ​ជា​គ្រួសារ​ក្រី​ក្រ​តោក​យ៉ាក​ណាស់។ ដោយ​សារ​ជីវភាព​ខ្សត់​អត់​ក្រ រក​អាហារ​ផ្គត់​ផ្គង់​គ្រួសារ​មិន​បាន នៅ​រាត្រី​ថ្ងៃ​មួយ ឪពុក​ម្ដាយ​របស់​កុមារ​ទាំង​៧​នាក់​ក៏​ពិគ្រោះ​គ្នា​ដើម្បី​យក​កូន​ទាំង​៧​ទៅ​បំបរបង់​ចោល​នៅ​ក្នុង​ព្រៃ នៅ​ខណៈ​ទៅ​រក​ឧស​ថ្ងៃ​ស្អែក។ កុមារ​ពៅ​ប៉ុន​មេ​ដៃ​ជា​ក្មេង​ដែល​ឆ្លាត​ណាស់ នៅ​ពេល​ដែល​លួច​ស្ដាប់​ឮ​ថា​ឪពុក​ម្ដាយ​គិត​ចង់​បំបរ​បង់​ខ្លួន និង​បង​ៗ​ហើយ ក៏​​រត់​ចេញ​ទៅ​មាត់​ស្ទឹង​រក​គ្រាប់​ខ្សាច់​ជា​ច្រើន។
ស្អែក​ឡើង​ឪពុក​ម្ដាយ​នាំ​កូន​ៗ​ទាំង​៧​ទៅ​រក​ឧស​ក្នុង​ព្រៃ​តាម​គម្រោង។ នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ កុមារ​តូច​ប៉ុន​មេ​ដៃ​ជា​អ្នក​ដើរ​ក្រោយ​គេ ហើយ​ឆ្លៀត​ឱកាស​នោះ គេ​រោយ​គ្រាប់​ខ្សាច់​ដែល​គេ​ទៅ​យក​ពី​មាត់​ស្ទឹង​ដើម្បី​ទុក​ចំណាំ​ផ្លូវ។ ដល់​ឱកាស​ចូល​មក​ដល់​ព្រៃ​ជ្រៅ ឪពុក​ម្ដាយ​ក៏​ធ្វើ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក គឺ​រត់​ចោល​កូន​ៗ​ទាំង​៧ ដោយ​នឹក​ក្នុង​ចិត្ត​ថា កូន​ៗ​ទាំង​អស់​មិន​​អាច​រក​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
នៅ​ពេល​ដឹង​ខ្លួន​ថា​បាត់​ឪពុក​ម្ដាយ​​ហើយ កុមារ​បង​ៗ​ទាំង​៦​នាក់​មាន​ការ​ភិត​ភ័យ​ជា​ខ្លាំង និង​នាំ​គ្នា​ទ្រហោ​​យំ​ពេញ​ព្រៃ ឆ្លៀត​ឱកាស​នេះ កុមារ​តូច​ប៉ុន​មេ​ដៃ​ទទួល​យក​អាសារ​បង​ៗ និង​សន្យា​នាំ​បង​ៗ​ទាំង​៧​ត្រឡប់​មក​ផ្ទះ​វិញ។ លើក​នេះ​កុមារ​តូច​ប៉ុន​មេ​ដៃ​ជា​អ្នក​ដើរ​មុខ នាំ​ផ្លូវ​បង​ៗ​ទាំង​អស់​តាម​គ្រាប់​ខ្សាច់​ដែល​ខ្លួន​បាន​រោយ​ពេល​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​ជាមួយ​ឪពុក​ម្ដាយ​នោះ រហូត​មក​ដល់​លំនៅ​ស្ថាន​វិញ​ដូច​បំណង។ នៅ​ពេល​ឃើញ​កូន​ៗ​ទាំង​៧​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​យ៉ាង​ដូច្នេះ ឪពុក​ម្ដាយ​របស់​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។
មួយ​រយៈ​កាល​ក្រោយ​មក​ឪពុក​ម្ដាយ​កុមារ​ទាំង​៧​កាន់​តែ​មាន​ភាព​យ៉ាប់​យឺន​ទៅ​ៗ ហើយ​ក៏​ពិគ្រោះ​គ្នា​បំបរ​បង់​កូន​ៗ​ទាំង​៧​ម្ដង​ទៀត។​ លើក​នេះ​កុមារ​តូច​ប៉ុន​មេ​ដាយ​មិន​មាន​ឱកាស​ទៅ​រក​គ្រាប់​ខ្សាច់​នៅ​មាត់​ស្ទឹង​ទៀត​ឡើយ។ ដោយ​ដឹង​ពី​ឧបាយ​របស់​ឪពុក​ម្ដាយ​ពី​ការ​បំបរ​បង់​នេះ នៅ​ពេល​ធ្វើ​ដំណើរ ចូល​ទៅ​ក្នុង​ព្រៃ កុមារ​តូច​ប៉ុន​មេ​ដាយ បាន​បេះ​នំប៉័ង​ដែល​ឪពុកម្ដាយ​ឲ្យ​ទទួល​ទាន​នា​ពេល​ព្រឹក​ដើម្បី​ដាក់​សម្គាល់​ចំណាំ​ផ្លូវ។ តែ​ចៃដន្យ​អាក្រក់ នំប៉័ង ដែល​កុមារ​តូច​ប៉ុន​មេ​ដៃ​រោយ​តាម​ផ្លូវ​នោះ ត្រូវ​បាន​សត្វ​ស៊ី​អស់។​
loading...
នៅ​ពេល​ឪពុក​ម្ដាយ​រត់​ចោល​កុមារ​ទាំង​៧​តាម​គម្រោង​ហើយ បង​ៗ​ទាំង​៧​នាំ​គ្នា​យំ​ពេញ​ព្រៃ។ កុមារ​តូច​ប៉ុន​មេ​ដៃ ឃើញ​យ៉ាង​ដូច​នេះ ក៏​​យក​អាសារ​សន្យា​នាំ​បង​ៗ​ទាំង​៧​ត្រឡប់​មក​ផ្ទះ​វិញ​ឲ្យ​បាន។ កុមារ​តូច​ប៉ុន​មេ​ដាយ​បាន​នាំ​មុខ​បង​ៗ​ដើរ​ចេញ​ពី​ក្នុង​ព្រៃ តែ​ដោយ​សារ​នំប៉័ង​ដែល​ខ្លួន​បាន​ដាក់​ចំណាំ​ផ្លូវ​ត្រូវ​សត្វ​ស៊ី​អស់​ទៅ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​វង្វេង​ពេញ​ព្រៃ​មិន​អាច​រក​ផ្លូវ​មក​ផ្ទះ​វិញ​បាន​ឡើយ។
កុមារ​ទាំង​៧​បាន​នាំ​គ្នា​ដើរ​រហូត​ដល់​ប្រាសាទ​មួយ។ ឃើញ​ដូច្នេះ​កុមារ​តូច​ប៉ុន​មេ​ដៃ​មាន​ការ​រីករាយ​យ៉ាង​ខ្លាំង ហើយ​ក៏​នាំ​បង​ៗ​ដើរ​ចូល​ទៅ​ប្រាសាទ​នោះ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​របស់​យក្ស​ប្ដី​ប្រពន្ធ និង​កូន​​ស្រី​ទាំង​៧​របស់​យក្ស។ នៅ​ពេល​បាន​ជួប​យក្ស និង​រៀប​រាប់​ពី​ដំណើរ​ជីវិត ដែល​ឪពុក​ម្ដាយ​ពួក​គេ​បំបរ​បង់​ចោល​ហើយ យក្ស​ជា​ប្រពន្ធ​មាន​ការ​អាណិត​អាសូរ​ហើយ​និយាយ​ជាមួយ​ស្វាមី អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​ស្នាក់​អាស្រ័យ​ក្នុង​ប្រាសាទ​របស់​ពួក​គេ។
នៅ​រាត្រី​នោះ​កុមារ​ទាំង​៧​បាន​ដេក​នៅ​បន្ទប់​ជាមួយ​កូន​ៗ​ទាំង​៧​របស់​យក្ស។ ដោយ​សារ​ភាព​ឆ្លាត​វៃ​របស់​កុមារ​តូច​ប៉ុន​មេ​ដៃ យប់​នោះ​គេ​បាន​ដឹង​ពី​ឧបាយ​របស់​យក្ស​ប្រុស​ដែល​មាន​គម្រោង​នឹង​ស៊ី​កុមារ​ទាំង​៧​នេះ។ នៅ​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​ដេក​លក់​អស់​ហើយ កុមារ​តូច​ប៉ុន​មេ​ដៃ​បាន​ទៅ​ដោះ​ដូរ​មួក​ពី​កូន​ៗ​ទាំង​៧​របស់​យក្ស​មក​ពាក់​ឲ្យ​បង​ៗ​ទាំង​៦​និង​ខ្លួន​ឯង។ រាត្រី​នោះ យក្ស​ប្រុស​បាន​ចូល​មក​ចាប់​ស៊ី​កុមារ​ទាំង​៧​តាម​គម្រោង។ តែ​ដោយ​សារ​កុមារ​តូច​ប៉ុន​មេ​ដៃ​បាន​ដោះ​ដូរ​មួក ជា​ហេតុ​ធ្វើ​ឲ្យ​យក្ស​ច្រឡំ និង​ស៊ី​កូន​ៗ​ទាំង​៧​របស់​ខ្លួន​អស់​ទៅ។

ព្រឹក​ឡើង​យក្ស​ស្រី​ឃើញ​កូន​ៗ​ទាំង​៧​របស់​ខ្លួន​ស្លាប់​អស់​ ក៏​យំ​បោក​ខ្លួន រួច​ទើប​ដឹង​ថា​យក្ស​ជា​ប្ដី​បាន​ចូល​ទៅ​ស៊ី​កូន​ៗ​របស់​ខ្លួន​យ៉ាង​ដូច​នេះ។ យក្ស​ស្រី​មិន​បាន​បន្ទោស​កុមារ​តូច​​ប៉ុន​មេ​ដៃ​ទេ ហើយ​ថែម​ទាំង​បាន​ផ្ដល់​មាស​ប្រាក់​មួយ​ចំនួន​ដល់​ពួក​គេ និង​ប្រាប់​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ផង។ កុមារ​តូច​ប៉ុន​មេ​ដៃ​ក៏​បាន​នាំ​បង​ៗ​ទាំង​៦​របស់​គេ​​ចេញ​ពី​ប្រាសាទ រហូត​បាន​រក​ផ្លូវ​មក​ផ្ទះ​វិញ​។
ត​នៅ​ត្រង់​កន្លែង​ពេល​យក្ស​កំពុង​ស៊ី​កូន​ខ្លួន​ឯង​ដោយ​ច្រឡំ​នឹង​មួក អា​ប៉ុន​មេ​ដៃ​មិន​បាន​ដេក​ទេ វា​បាន​ចាំ​មើល​សកម្មភាព​យក្ស​រហូត នៅ​ពេល​យក្ស​ចូល​ទៅ​ដេក​បន្ទប់​វា​វិញ អា​ប៉ុន​មេ​ដៃ​បាន​ដាស់​បង​ៗ​របស់​វា​លួច​រត់​ចេញ​ពី​ផ្ទះ​របស់​យក្ស​ទាំង​យប់​។

ព្រឹក​ឡើង​យក្ស​បាន​ចូល​មក​បន្ទប់​កូន​របស់​ខ្លួន ឃើញ​ថា​ជា​កូន​របស់​ខ្លួន​ដែល​បាន​កាច់​ក​ស៊ី​ពី​យប់ យក្ស​មាន​ការ​ខឹង​ក្រេវ​ក្រោធ យ៉ាង​ខ្លាំង​ក៏​បាន​ហៅ​ប្រពន្ធ​យក​ស្បែក​ជើង​ហោះ ដើម្បី​ស្វែង​រក​ក្រុម​កុមារ​ប៉ុន​មេ​ដៃ​។
និយាយ​ពី​បង​ប្អូន​កុមារ​ប៉ុន​មេ​ដៃ ពេល​ឮ​សន្ធឹក​យក្ស​ហោះ​កាត់​ភ្នំ មាឌ​ធំ លោត​រំលង ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ ស្រែក​រំពង​ពេញ​ព្រៃ ក៏​នាំ​គ្នា​ពួន​តាម​ចន្លោះ​ថ្ម​ភ្នំ​។ ចៃដន្យ​ដោយ​សារ​អស់​កម្លាំង​ពេក​យក្ស​ក៏​បាន​មក​ឈប់​សម្រាក​ដេក​ត្រង់​កន្លែង​ថ្ម​ដែល​បង​ៗ​និង​អា​ប៉ុន​មេ​ដៃ​ពួន​។ បង​ៗ​អា​ប៉ុន​មេ​ដៃ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង តែ​អា​ប៉ុន​មេ​ដៃ​អង់​អាច វា​មិន​ខ្លាច​យក្ស​ទេ វា​លប​ឡើង​លើ​ថ្ម រួច​លួច​ដោះ​ស្បែក​ជើង​ទិព្វ មក​ពាក់ ដោយ​ស្បែក​ជើង​ជា​របស់​ទិព្វ ពេល​ចូល​ក្នុង​ជើង​អា​ប៉ុន​មេ​ដៃ​ក៏​រួញ​ល្មម​ជើង​អា​ប៉ុន​មេ​ដៃ​។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ពេល​បាន​ពាក់​ស្បែក​ជើង​ហោះ​ហើយ អា​ប៉ុន​មេ​ដៃ បាន​ហោះ​នាំ​ផ្លូវ​បង​ៗ​របស់​វា ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​វា​បាន​ហោះ ទៅ​ឆ្ងាយ​ទៅ​ៗ មក​ដល់​វាំង​ស្តេច​មួយ នៅ​ពេល​នោះ ស្តេច​ត្រូវ​ការ​អ្នក​នាំ​រត់​សំបុត្រ ទៅ​ព្រំដែន​ជា​បន្ទាន់ ប៉ុន្តែ​គ្មាន​អ្នក​អាច​ទៅ​ទាន់​បាន​ទេ អា​ប៉ុន​មេ​ដៃ បាន​សុំ​ខ្លួន​ធានា​រត់​សំបុត្រ​នោះ ដោយ​ប្រើ​ពេល​តែ​ប៉ុន្មាន​នាទី វា​បាន​ត្រឡប់​មក​វិញ ស្តេច​មាន​ការ​សប្បាយ​ចិត្ត​ណាស់ បាន​ផ្តល់​រង្វាន់​ជា​មាស​ប្រាក់​យ៉ាង​ច្រើន សន្ធឹក​សន្ធាប់​ដល់​អា​ប៉ុន​មេ​ដៃ​។ ក្រោយ​ពី​បាន​រង្វាន់ អា​ប៉ុន​មេ​ដៃ បាន​នាំ​ទៅ​ឲ្យ​ឪពុក​ម្តាយ​រស់​នៅ​ជុំ​បង​ប្អូន សុខ​សាន្ត​ជា​រៀង​រហូត​៕
រឿងព្រេងនិទាន៖ កុមារ​ធំ​ប៉ុន​មេ​ដៃ (មានវីដេអូរ ទស្សនាកំសាន្ត) រឿងព្រេងនិទាន៖ កុមារ​ធំ​ប៉ុន​មេ​ដៃ (មានវីដេអូរ ទស្សនាកំសាន្ត) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.