រថយន្តកុងតឺន័រ បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ កិនបែកក្បាលបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័រ បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ កិនបែកក្បាលបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ


​ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការ ត្រឡប់ទៅផ្ទះ ត្រូវរថយន្តកុងទីន័របុកពីក្រោយ រួចកិនស្លាប់ចំក្បាលធ្លាយខួរស្លាប់គួរឲ្យអាណោចអធ័មភ្លាមៗ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង ៩ នឹង ២០ នាទីយប់ ថ្ងៃទី​ ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ១​ ចំណុចគល់ស្ពានច្បារអំពៅត្រើយខាងកើត ក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ​។
loading...
សពជនរងគ្រោះមានឈ្មោះ​ ជាន​ សារិទ្ធ​ អាយុ ៣៨ ឆ្នាំ​ មានស្រុកកំណេីត នៅឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅស្រុកស្អាង​ ខេត្តកណ្តាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងទីន័រមួយគ្រឿង ពាក់ស្លាក់លេខ​ ភ្នំពេញ 3E-9825 (ក្បាលខាងមុខ)​ (ស្លាក់លេខខាងក្រោយ​ ព្រះសីហនុ 4A-0039) បេីកបរដោយបុរសម្នាក់ ពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ ០៧ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1D-8245 បើកដោយបុរសម្នាក់ស្របគ្នានៅខាងមុខពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលខ្ទាតចូលក្រោមរថយន្តកុងទីន័រកិនចំក្បាល ស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ ហើយតៃកុងរថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ឡើងស្ពានរហូតដល់ចុងស្ពានខាងលិច រួចឈប់រថយន្តទុកចោលឡើងជិះម៉ូតូឌុបគេចខ្លួនបាត់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបាធ្វេីកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វេីបុណ្យនៅឯស្រុកកំណេីតតាមប្រពៃណី៕
រថយន្តកុងតឺន័រ បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ កិនបែកក្បាលបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តកុងតឺន័រ បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ កិនបែកក្បាលបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:02:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.