ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីល្ងាចថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
loading...
ជនរងគ្រោះស្លាប់ មានឈ្មោះ ជាន សារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅក្នុងភូមិអន្លង់តាសេកលើ ឃុំស្រែអំបិល ស្រុកស្អាង ខេត្តកណ្តាល មានស្រុកកំណើតនៅឃុំជាត ស្រុកកំចាយមារ ខេត្តព្រៃវែង។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-8245 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-9825បើកបរក្នុងទិសដៅស្របគ្នា បានបុកពីក្រោយយ៉ាងពេញទំហឹង និងកិនចំពាក់កណ្តាលខ្លួន និងក្បាលបែកធ្លាយខួរចេញមកខាងក្រៅ បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែករថយន្តបង្កព្យាយាមបើករត់គេចតែត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ និងចាប់បាននៅចំណុចហួសស្ពានច្បារអំពៅបន្តិច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
រថយន្តកុងតឺន័រ បើកមិនប្រយ័ត្ន បុកម៉ូតូពីក្រោយកិនបុរសម្នាក់បែកក្បាលស្លាប់មូយរំពេច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:15:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:15:00 PM
Rating:









No comments: