សៀបរាប៖ លានជល់ដំរីស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង។ លានជល់ដំរីនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចំលាស់ដំរី និងហ្មរជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូងអមសងខាងដោយដំរីក្បាល ៣ កាន់ផ្កាឈូកនៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាលលំអដោយផ្ទាំងចំលាក់សិង្ហ និងគ្រុឌ ឈរទ្រជណ្ដើរ។ លាននេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ ប្រើប្រាស់ជាវេទិកា ពីការវិញត្រឡប់នៃកងទ័ពរបស់ព្រះអង្គ ដែលបានទទួលជ័យជំនះពីសង្គ្រាម។
loading...
នៅចុងខាងជើងនៃរានហាល នៅពីក្រោយជញ្ជាំងខាងក្រៅ គេឃើញមានរូបចំលាក់សេះក្បាល ៥ ធំមួយ នៅផ្នែកខាងក្រោមនៃជញ្ជាំងក្នុងនេះ។ រូបចម្លាក់នេះខុសប្លែកពីរូបចម្លាក់ដទៃ ដោយវាមានភាពរស់រវើក និងត្រូវបានឆ្លាក់យ៉ាងល្អ។ ដោយសារវាមានស្វេតឆ័ត្រនៅពីលើ គេសន្និដ្ឋានថា វាជាសេះរបស់ព្រះរាជា។ រូបនេះហ៊ុំព័ទ្ធដោយអប្សរា និងយក្សកាន់ដំបងក្នុងចំណោមមនុស្សកំពុងភិតភ័យជាច្រើន។ អ្នកប្រាជ្ញបារាំងមួយចំនួនជឿថាសេះនេះតំណាងអោយ អវលោកេស្វរៈ ពេលព្រះអង្គមានកំណើតជាសេះបាឡាហៈ។
លានជល់ដំរី កសាងនៅ ................
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:23:00 PM
Rating:

No comments: