មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រាសាទថ្មដុះ

ផ្សាយថ្ងៃទី ១៩ កញ្ញា ២០២១

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទថ្មដុះមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ នាភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទថ្មដុះមានទីតាំង នៅលើនៅលើភ្នំថ្មដុះដែលមានកំពស់ ៣៥ម កសាងនៅក្នុងសតវត្សទី១១ អំពីថ្មស៊ិល្ត និងឥដ្ឋតាន់ក្រហម សព្វថ្ងៃប្រាសាទនេះ បាក់បែកអស់ មួយចំនួនធំទៅហើយ ដោយផ្តែរ និងហោជាងត្រូវធ្លាក់ចុះមកដី រលុបចម្លាក់ស្ទើរតែទាំងស្រុង។ ប្រាសាទថ្មដុះមានរាងបួនជ្រុងគឺ ៧.៥ម៉ែត្រ x ៧.៥ម៉ែត្រ និងកំពស់១៣ម៉ែត្រ មានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី តែបន្សល់ទុកតែទ្វារបញ្ជោតមួយប៉ុណ្ណោះ ត្បិតទ្វារបញ្ជោតឯទៀតត្រូវ បាក់បែកអស់ទាំងស្រុង។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រាសាទនេះសាងសង់នៅក្នុងរចនាបទឃ្លាំង ហើយគេសង្កេតឃើញមាន ថ្មដុះធម្មជាតិស្ថិតនៅក្នុងប្រាសាទនេះតែម្តង ដែលអាចតំណាងឲ្យលិង្គធម្មជាតិផងដែរ ដូច្នេះហើយ ទើបគេឲ្យឈ្មោះប្រាសាទនេះថា ប្រាសាទ ថ្មដុះ។ សព្វថ្ងៃនេះគេបានយកឈើមកទល់ការពារ តំបូលប្រាសាទកុំឲ្យធ្លាក់ចុះ ព្រមទាំងតំកល់នូវពុទ្ធបដិមាទុកក្នុងប្រាសាទនេះ ដើម្បីគោរពបូជាតាម ជំនឿប្រជាជនទៀតផង។ យ៉ាងណាមិញប្រាសាទថ្មដុះត្រូវបានប្រជាជន ជិតឆ្ងាយចូលចិត្តគោរពបូជា ជាជាងប្រាសាទភ្នំតាម៉ៅ។ ប្រាសាទនេះកសាងដោយព្រះមហាក្សត្រពីព្រះអង្គគឺព្រះបាទសុរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ នៅក្នុងសម័យអង្គរ ឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសានា។
ផ្តែរប្រាសាទថ្មដុះមានចម្លាក់និយាយពី ព្រះកម្រងតេងអញតរាំ ដែលគេគិតថាសំដៅដល់ព្រះឥសូរ ឬព្រះសិវៈរាំ។ ព្រះឥសូរជាអាទិទេពធំបំផុតនៅក្នុងព្រហ្មញ្ញសាសនា ដែលជាអាទិទេពចូលចិត្តរាំយ៉ាងខ្លាំងមានឈ្មោះថា សិវនដរាជ។ ព្រះឥសូររាំមានលក្ខណៈប្លែកៗពីគ្នាដូចជាព្រះឥសូររាំអមដោយព្រះនរាយណ៍ ឬព្រះវិស្ណុ និងព្រះព្រហ្ម ដែលសមមូលទៅនឹងសាសនាជាមិត្តភាពជិតស្និទ្ធក្នុងជីវិត។
ម្យ៉ាងវិញទៀតព្រះឥសូររាំនៅលើភ្នំហិមាល័យមានអត្តបទបកស្រាយថា៖ ព្រះឥសូររាំនៅលើភ្នំកែលាស់ ដែលជាស្ថានអស្ចារ្យសម្បូរដោយពេជ្រត្បូង រីពពួកទេពនៅជុំវិញព្រះអង្គ ដែលមានប្រគុំភ្លេងគឺ ស្វរស្វតីលេងពិណ វាយស្គរ ក្រៅពីនេះមានទេពឈរមើលជុំវិញរួមមាន គន្ធវ៌ស អសុរ បតគស ឧវគស សុទ្ធស សធ្យធ៌ស អំរស អប្សរ និងរាល់ជីវិតសត្វលោកទាំងឋានទាំងបី ដែលរួមគ្នានៅទីនោះធ្វើជាសាក្សីនៃការរាំដ៏អស្ចារ្យនោះ។ មួយវិញទៀត ព្រះឥសូររាំជាការធ្វើបដិហារ្យមួយ ដូចជារាំបំផ្លាញសម្រស់នាងករៃក្កលម្មៃយរ។ នាងជាស្រ្តីមេម៉ាយម្នាក់ ប៉ុន្តែនាងមានសម្រស់ស្អាតនាំឱ្យបុរសចោមស្រឡាញ់នាង។ នាងករៃក្កលម្មៃយរគោរពស្រឡាញ់ព្រះឥសូរយ៉ាងខ្លាំងដោយភ្ដីភាពរបស់របស់នាង ព្រះឥសូរក៏សុខចិត្តរាំឱ្យនាងមើល ក៏ដូចជាការជួយបំផ្លាញសម្រស់របស់នាងដែរ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ព្រះឥសូររាំមានអត្ថន័យទាក់ទងដល់អំណាចទាំងប្រាំគឺ ការថែរក្សា ការបំផ្លាញ ការបែងភាគ ការជួយសង្គ្រោះ និងការបង្កើត។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រាសាទថ្មដុះ ប្រាសាទថ្មដុះ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.