អាថ៌កំបាំង នៃព្រះចេតិយមួយឈ្មោះ ចៃណេយេឡែផាយ៉ា - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

អាថ៌កំបាំង នៃព្រះចេតិយមួយឈ្មោះ ចៃណេយេឡែផាយ៉ា

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្សាយថ្ងៃទី ២៤ វិច្ឆិកា ២០២១

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
មានរឿងចម្លែកមួយ តែងតែកេីតឡេីង នៅឯព្រះចេតិយមួយឈ្មោះ ចៃណេយេឡែផាយ៉ា ក្នុងស្រុកតេងភ្យូសាយុិ រដ្ឋមន ប្រទេសភូមា ព្រះចេតិយនេះកសាងនៅលេីទោលថ្មសមុទ្រ ឆ្ងាយពីមាត់ឆ្នេរសមុទ្រ ប្រមាណជាងពីរគីឡូ តាមធម្មតា ប្រសិនបេីគេចង់ទៅថ្វាយបង្គំព្រះចេតិយនេះ ត្រូវតែជិះទូកទៅ ទេីបទៅដល់ ប៉ុន្តែជារៀងរាល់ឆ្នាំ នៅថ្ងៃ២ឬ៣រោច ខែកត្តិក ទឹកដែលមាននៅត្រង់ផ្លូវ ដែលត្រូវដេីរកាត់ទៅព្រះចេតិយ ហាក់ដូចត្រូវបានញែកទឹកជាពីរចំណែក (ប្រហែលដោយសាទឹកស្រក) ហេីយផ្លូវទៅចេតិយក៏ផុសប្រាកដឡេីង ហាក់ដូចត្រូវបានកសាងឬ និមិត្តឡេីង ។
តែក្នុងឆ្នាំនេះ បែរជា ផ្លូវចាប់ផ្តេីមផុសឡេីង តែក្នុងថ្ងៃ៣រោច ខែកត្តិក ប៉ុណ្ណោះ (២១ ១១ ២០២១) ហេីយផ្លូវដែលផុសឡេីង តាមធម្មតា មានរយ:ពេលប្រមាណត្រឹមតែ ៣ឬ៤ម៉ោងប៉ុណ្ណោះ ទឹកក៏ឡេីងពេញវិញដូចដេីម ហេីយក្នុងឆ្នាំនេះមនុស្សច្រេីនណាស់ រងចាំ ផ្លូវផុសឡេីង ដេីម្បីដេីរទៅថ្វាយបង្គំព្រះចេតិយ ព្រោះពីរឆ្នាំហេីយ ដែលចេតិយត្រូវបានបិទ ព្រោះរោគកូវិដ ទេីបតែឆ្នាំនេះ បានបេីកឡេីងវិញ ដេីម្បីឲ្យពុទ្ធបរិស័ទ បានទៅថ្វាយបង្គំព្រះចេតិយ តែជារឿងអកុសល ព្រោះឆ្នាំនេះ ផ្លូវដែលផុសឡេីងមកមិនបានតាំងនៅយូរទេ ពេលមនុស្សរាប់ពាន់នាក់បានទៅដល់ព្រះចេតិយហេីយ បានថ្វាយបង្គំ ព្រះចេតិយ ហេីយ ដល់ពេលដែលត្រូវត្រឡប់មកវិញ គណកម្មការចេតិយ ក៏បានប្រាប់ថា ទឹកកំពុងតែឡេីង កុំទាន់អាលត្រឡប់អី អ្នកដែលស្តាប់ ពាក្យគណកម្មការ ក៏មិនទាន់បានត្រឡប់មកវិញទេ ចំណែកអ្នកមិនស្តាប់ វិញ នាំគ្នាត្រឡប់មកវិញ មិនទាន់បានដល់មាត់ច្រាំងផង ស្រាប់តែទឹកចាប់ផ្តេីមឡេីងយ៉ាងលឿន ហេីយរលកក៏ធំៗ ទេីបធ្វេីឲ្យអ្នក ដែលនៅកន្លែងជ្រៅៗ ឬ អ្នកទន់ខ្សោយ ត្រូវបានទឹករលកបន្សាត់ទៅ ត្រូវស្លាប់ប្រមាណ២០នាក់ ចំណែកអ្នកដែលនៅលេីព្រះចេតិយមិនមានបញ្ហាអីទេ ។
សំនួរ ហេតុអ្វី បានជាទឹកស្រក ហេីយផ្លូវផុសឡេីង ក្នុងមួយឆ្នាំ មានត្រឹមតែពីរឬ បីថ្ងៃ ហេីយចុមថ្ងៃដដែលៗទៀត? ចម្លេីយ សក្កទេវរាជ ទេីបដឹង ចង់ច្បាស់ ទៅសាកសួរលោកទៅ នឹងដឹងហេីយ បេីសួរអាត្មាភាព ឬសួរជនជាតិ ភូមា ក៏មិនដឹងដូចគ្នាដែរ ៕ ប្រភពពី Facebook វត្តខ្មែរកម្ពុជរង្សី នៅប្រទេសភូមា
loading...
អាថ៌កំបាំង នៃព្រះចេតិយមួយឈ្មោះ ចៃណេយេឡែផាយ៉ា អាថ៌កំបាំង នៃព្រះចេតិយមួយឈ្មោះ  ចៃណេយេឡែផាយ៉ា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:17:00 AM Rating: 5

No comments:

Powered by Blogger.