ផ្សាយថ្ងៃទី ១៤ ធ្នូ ២០២១
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
រដូវត្រីត្រូវ បងប្អូនដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចរកទិញត្រីនៅតាមផ្សារត្រីនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដោយសារជារដូវត្រីត្រូវ ឬ អ្នកនេសាទនឹងរកត្រីបានច្រើន។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅរដូវនេសាទឆ្នាំ២០២១-២០២២ កម្ពស់ទឹកដែលហូរចេញពីទន្លេសាបបង្ហាញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនចាប់ពីខែមិគសិរនេះពីថ្ងៃទី៨កើត រហូតដល់ថ្ងៃ១២កើត ដែលត្រូវនឹងថ្ងៃទី១២ ខែធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

loading...
ប្រភពដដែលបន្តថា ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ។ កាលពីឆ្នាំមុនរដូវត្រីត្រូវ ឬ ការនេសាទត្រីបានច្រើន គឺមានរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី ១៤ ដល់ទី ២០ ខែធ្នូ។
យ៉ាងណា ពលរដ្ឋមួយចំនួនដែលសម្រុកទៅទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរជាដើម សម្រាប់បរិភោគប្រចាំឆ្នាំមួយចំនួនបានប្រាប់វីអូឌីកាលពីខែធ្នូឆ្នាំ២០២០ថា ត្បិតតែជារដូវនេសាទត្រីបានច្រើនពិតមែន ប៉ុន្តែតម្លៃត្រីពេលនោះ បានឡើងថ្លៃខុសពីឆ្នាំមុនៗ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
រដូវធ្វើប្រហុក ផ្អក មកដល់ហើយ ដោយអ្នកនេសាទនឹងរកត្រីបានច្រើនរយៈពេល ៥ថ្ងៃ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:16:00 AM
Rating:
No comments: