មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ថ្ងៃមហាសង្ក្រាន្ត និងទំនាយតាមតម្រាមហាសង្ក្រាន្ត

ផ្សាយថ្ងៃទី ២៧ មេសា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ដោយតេជានុភាពនៃព្រះរតនត្រ័យ ព្រហ្ម ទេវតាទាំងឡាយ និងវត្ថុជាសិរីមង្គលដែលមានក្នុងលោក សូមអភិបាលរក្សាព្រះគុណម្ចាស់ ញាតិមិត្របងប្អូនទាំងអស់ សូមបានជួបប្រសព្វតែសិរីសួស្តី ជយមង្គល វិបុលសុខគ្រប់ប្រការ អន្តរាយ ឧបទ្រព ឧត្បាតទាំងឡាយ ចូរចៀសចេញឲ្យឆ្ងាយទៅ ហោង!
-ឆ្នាំនេះ សង្ក្រាន្តចូលមកនៅ ៥ ᧭ ៥ ឆ្នាំខាល វេលាម៉ោង ១០:០០នាទីព្រឹក ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែមេសា គ.ស.២០២២ បោរាណាចារ្យសន្មតសង្ក្រាន្តថ្ងៃព្រហស្បតិ៍ មានតំណាងជារូបធម៌ ដូច្នេះ
ទេពធីតាសង្ក្រាន្តនាមកិរិណីទេវី
ទ្រង់អម្ពរ ពណ៌ស្លឹកចេកស្រស់(បៃតង)
សៀតផ្កា មន្ទារវបុស្ប
អាភរណៈ កែវមរកត
ភក្សាហារ ទ្រង់សោយ គ្រាប់ធញ្ញជាតិ(សណ្តែក-ល្ង)
ព្រះហស្តស្តាំទ្រង់កាន់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាន់កាំភ្លើង (បែបកាំភ្លើងបុរាណរាងដូចប្រហាក់ប្រហែលនឹងស្នាដែរ) ទ្រង់គង់ឈររំពៃលើខ្នង គជសារ(សត្វដំរី)ជាពាហនៈឡោមព័ទ្ធដោយទេពអប្សរជាបរិវារ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទំនាយតាមបែបនាមធម៌ :
សង្កន្តេ ឧទយេ តិដ្ឋេ ពហូ រោគេ ជានទតថា ។ បើសង្ក្រាន្តមានក្នុងចន្លោះវេលាអរុណរហូតដល់ថ្ងៃត្រង់ ព្រះអាទិត្យប្រថាប់ឈរ នាងសង្ក្រាន្តក៏ប្រថាប់ឈរ ជនានុជនទាំងឡាយនឹងកើតមានជំងឺច្រើន ឧត្បាតផ្សេងៗនឹងកើតមានឡើង ។ សង្ក្រាន្តចំថ្ងៃព្រហស្បតិ៍ទំនាយថា សមណៈបព្វជិត ជីព្រាហ្មណ៍ អ្នកបដិបត្តិធម៌ នឹងកើតមានរឿងមិនល្អ ព្រះសង្ឃនឹងទទួលបានរឿងក្តៅក្រហាយ ។
ថ្ងៃសុក្រ ជាថ្ងៃវ័នបត
loading...
សត្វក្នុងព្រៃនឹងកើតមានអាភេទជំងឺឆ្លង អន្តរាយងាប់ច្រើន មេម៉ាយឡើងយីអ៊ុនបានលាភ ។ (កុំឃើញតម្រាថា មេម៉ាយបានលាភ កុំគិតនាំគ្នាលែងប្តី ស្អីគេ ខ្ញុំលែងប្តីហើយ លែងដាច់ៗ បើបានប្តីល្អហើយនាំគ្នាថែគ្នាទៅ មេម៉ាយ វាមិនស្រួលទេ គេអ្នកមានទ្រព្យ រូបគេស្អាត លែងភ្លាម រកវិញបានភ្លាម យើងកុំសង្ឃឹមថា មេម៉ាយបានលាភដែរនោះ ហិហិ )។ ថ្ងៃសៅរ៍ ថ្ងៃឡើងស័ក
វារៈឡើងចុល្លសករាជថ្មីជា ១៣៨៤ នៅថ្ងៃទី ១៦ ខែមេសា គ.ស.២០២២ វេលាម៉ោង ១៣:៤៩នាទី ៤៨ វិនាទី ចាប់ពីម៉ោង នាទី និងវិនាទីនេះទៅរាប់ថា ជាថ្ងៃថ្មីនៃឆ្នាំថ្មី នៃសករាជថ្មី ចត្វាស័ក តទៅហោង ទំនាយ: គួរចម្រើនសតិ មេត្តា ករុណាឲ្យបានច្រើនក្នុងឆ្នាំនេះ អាចមានហានីភ័យនិរាសចាកគ្នា កើតមានស្លាប់ព្រោះអាវុធផ្សេងៗ ក៏អាចកើតឡើងបាន ។
កេណ្ឌទឹកភ្លៀង
សេស ៤ ធ្លាក់ចំ សីហរាសី តេជោធាតុ (ធាតុភ្លើង) ឆ្នាំនេះមានទឹកតិច ដើមឆ្នាំមានភ្លៀង កណ្តាលឆ្នាំរាំងស្ងួត ចុងឆ្នាំមានភ្លៀង មួយទៀត ឆ្នាំនេះ ថ្ងៃ ១ កើត ខែពិសាខ ចំនឹងថ្ងៃអាទិត្យ ទំនាយថា ទឹកស្មើជើងគោ គឺមានទឹកតិច បើធ្វើស្រូវស្រែចំការ សង្ឃឹមទឹកភ្លៀង បានផលតែ ១ ភាគ ខូច ៥ ភាគ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ដកស្រង់ចេញពីតម្រាឯកសារផ្សេងៗ
សូមនាំគ្នាបំពេញបុណ្យកុលស ថ្វាយបង្គំព្រះរតនត្រ័យ ចម្រើនសតិស្មារតី ផ្សាយមេត្តា ករុណា មុទិតាចំពោះគ្នានឹងទៅឲ្យបានច្រើនៗ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រភព Facebook លោកគ្រូ វ៉ាន់ ចាន់សារ៉ែន
ថ្ងៃមហាសង្ក្រាន្ត និងទំនាយតាមតម្រាមហាសង្ក្រាន្ត ថ្ងៃមហាសង្ក្រាន្ត និងទំនាយតាមតម្រាមហាសង្ក្រាន្ត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:49:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.