មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អាថ៌កំបាំងភ្នំគូលែន៖ តើមានអ្វីខ្លះដែលយើងមិនទាន់ដឹង?

ផ្សាយថ្ងៃទី ០៥ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំគូលែនគឺជាជួរភ្នំមួយដែលស្ថិតក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែងត្រូវបានបង្កើតឡើង និងកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃសរុបចំនួន៣៧៥០០ហិចតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបីមាន ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗមិនត្រឹមតែមានទួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិដ៍សម្បូរបែបមានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្រ្ត និថស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។ កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិ តាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតីទី២ បន្ទាប់ពីឧទ្យានជាតិទី១ទំបន់អង្គរ ត្រូវបានការពារនិងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ (ប៉ែកខាងកើត និងប៉ែកខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និងស្រុកវ៉ារិន (ប៉ែកខាងលិច) ហើយគ្របដណ្តប់លើឃុំចំនួន២ ឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី។ ម្យ៉ាងទៀតឧទ្យាននេះព័ន្ធជុំវិញដោយឃុំចំនួន៤គឺឃុំបេងមាលា ឃុំកន្ទួត និងឃុំតាសោមនៃស្រុកស្វាយលើ និងឃុំត្បែងនៃស្រុកបន្ទាយស្រី។ ឧទ្យានមានចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ ហេតុដូច្នេះហើយវាមានសារសំខាន់ជាខ្លាំងក្នុងអាណាចក្រខ្មែរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនគ្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។ ភ្នំគូលែននិយាយាដោយឡែកជាភ្នំដែលមានទំហំធំជាងគេក្នុងចំណោមភ្នំតូចៗដូចបានបញ្ជាក់ខាងលើ។ ធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូត ដែលបានមភដល់ភ្នំគូលែងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ បានចាត់ទុកភ្នំនេះថាជាខ្ពង់រាប ដោយសារខ្នងភ្នំមានសណ្ឋានជាវាលទំនាប ដែលមានវិសាលភាពធំល្វឹងល្វើយលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងគ្របដណ្តប់ទៅដោយព្រៃក្រាស ហើយមានកម្ពស់ប្រែប្រួលពី ៣០០ ម៉ែត្រទៅ ៤០០ ម៉ែត្រ និងមានបណ្តោយប្រវែង ៣៨ គីឡូម៉ែត្រ។ ភ្នំគូលែនជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែងរួមទាំងសហគមន៍មនុស្សផងដែរ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ម្យ៉ាងទៀតភ្នំនេះបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្សរ៍ទី ១៩ មក រហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះយើងឃើញមានការសិក្សាស្រាវជ្រាវ និងវិភាគទៅលើសំណង់បុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិនានា។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។ ភ្នំគូលែនត្រូវប្រជារាស្ត្រខ្មែរចាត់ទុកថា ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងធ្វើធម្មយាត្រាក្នុងចន្នោះពេលចុងសប្តាហ៍ពិធីបុណ្យ។ វាជាកន្លែងដែលមានតួនាទីដ៏សំខាន់ នៅតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ នៅក្បែរនោះដែរមានទឹកធ្លាក់ដែលជាការទាក់ទាញមួយសំរាប់ទេសចរមុជទឹកកំសាន្ត។ នៅជំរាលភ្នំមានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថាទឹកជប់ គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុនោះផុសចេញពីភ្នំសក្ការបូជា។ ( សូមរងចាំអាននៅលេខក្រោយទៀត ) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អាថ៌កំបាំងភ្នំគូលែន៖ តើមានអ្វីខ្លះដែលយើងមិនទាន់ដឹង? អាថ៌កំបាំងភ្នំគូលែន៖ តើមានអ្វីខ្លះដែលយើងមិនទាន់ដឹង? Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.