មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រខ្មែរ៖ ជយវរ្ម័នទី ៨ (១២៤៣-១២៩៥)

ផ្សាយថ្ងៃទី ០៩ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទជយវរ្ម័នទី៨ រជ្ជកាល (១២៤៣-១២៩៥) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទធូលីជេង កម្រតេងអញឝ្រីជយវម៌្មទេវ។ ព្រះនាមពេលសោយទិវង្គត វ្រះបាទបរមេឝ្វរបទ។ ក្នុងរាជ្យព្រះអង្គ គេមិនឃើញមានការកសាងសំណង់ថ្មីៗ សំខាន់ៗ ប៉ុន្តែឃើញមានការបំផ្លាញរូបចំលាក់បដិមា ដែលទាក់ទងពុទ្ធសាសនា អស់ច្រើនអន្លើ។ រាជបុរោហិតព្រាហ្មណ៍ មធុរេន្ទ្ររាជបណ្ឌិត និងព្រាហ្មណ៍ ជយមហាប្រធានត្រូវជាបិតាក្មេកព្រះអង្គផងដែរ។ ទ្រង់ជាក្សត្រសោយរាជ្យបន្តពីវ្រះបាទឥន្ទ្រវម៌្មទី២។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី១១។
ព្រះរាជាដែលសោយរាជ្យបន្តពីព្រះបាទឥន្ទ្រវរ្ម័នទី ២ គឺព្រះបាទជយវរ្ម័នទី ៨ ដែលគេមិនបានដឹងពីចំណងទាក់ទងជាញាតិសាលោហិតនឹងព្រះរាជាមុនៗឡើយ។ វ្រះបាទជយវម៌្មទី ៨ ជាព្រះរាជាដែលមានជំនឿយ៉ាងមុតមាំលើសាសនាព្រះឥសូរ។ ចាប់តាំងពីដើមរាជ្យរបស់ព្រះអង្គ ព្រះអង្គបានចាប់ផ្តើមរៀបចំឡើងវិញ នូវច្បាប់ទំលាប់ខាងព្រហ្មញ្ញសាសនា គណៈព្រះឥសូរនេះ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ក្នុង​រាជ្យ​ព្រះអង្គ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា ទៅ​លើ​ព្រះពុទ្ធ​សាសនា ដោយ​ពេល​នោះ​មាន​ការ​វាយ ឬ​កោស​លុប​បំផ្លាញ​ព្រះពុទ្ធ​បដិមា ដែល​គេ​បាន​សាង​យ៉ាង​ច្រើន​នៅ​ក្នុង​រាជ្យ​វ្រះបាទ​ជយវម៌្មទី៧ និង​ព្រះរាជ​បុត្រ​របស់​ព្រះអង្គគឺ វ្រះបាទ​ឥន្ទ្រវម៌្មទី២ ដែល​សោយរាជ្យ​មុន​ព្រះអង្គ​នោះ។
ព្រះ​អគ្គមហេសី​របស់​ជយវម៌្មទី៨ មាន​ព្រះនាម​ថា ព្រះនាងចក្រវាទីរាជទេវី ជា​កូន​ស្រី​របស់​អតីត​រាជបុរោហិត ឬ​សីកេសា ហើយ​ព្រះនាង​មាន​បង​ប្អូន​ជីដូន​មួយ​ម្នាក់​ទៀត ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ព្រហ្មញ្ញសាសនា ឈ្មោះ ជយមង្គលាថ៌ ដែល​ស្វាមី​ព្រះនាង​ទ្រង់​គោរព​កោតក្រែង​រហូត​ដល់​បាន​សាង​ប្រាសាទ​មួយ​ក្នុង​រាជ្យ​ព្រះអង្គ ដើម្បី​តំកល់​បដិមា​តំណាង​របស់​ព្រាហ្មណ៍​រូប​នេះ​ទៀត​ផង។ នៅ​ក្នុង​ប្រទេស ប្រជារាស្ត្រ​ជាទូទៅ និង​មន្ត្រី​ធំៗ​នៃ​ព្រះបរមរាជវាំង​មួយ​ចំនួន ដែល​នៅ​គោរព​ព្រះពុទ្ធ​សាសនា ​ដែល​នាំ​ចូល​មក​ពី​កោះ​ស្រីលង្កា ដោយ​ព្រះអង្គ​ម្ចាស់​គមលិន្ត ដែល​ជា​ព្រះរាជ​បុត្រ​មួយ​អង្គ​របស់​វ្រះបាទ​ជយវម៌្មទី៧ក្នុង​ឆ្នាំ​ ១១៩០ នៃ​គ្រិស្ដសករាជ មាន​ការ​មិន​សប្បាយ​ចិត្ត និង​ប្រតិកម្ម​អ្នក​កាន់​ព្រហ្មញ្ញសាសនា ដែល​បាន​វាយ​បំផ្លាញ ឬ​កោស​លុប​ធ្វើ​អោយ​ខូចខាត​បដិមា និង​សមិទ្ធិ​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា​នេះ បាន​បង្ក​ជា​ភាព​វឹកវរ​ចលាចល​ប្រឆាំង​នឹង​ការ​ប្រមូល​ពន្ធដារ ឬ​កំណែន ដើម្បី​បំពេញ​ការ​កសាង​បូជនីយដ្ឋាន​ផ្សេងៗ សំរាប់​សាសនា​ព្រាហ្មណ៍​នោះ​ផង។ ចំណែក​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះបាទ​ជយវរ្ម័នទី៨ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ជនជាតិ​ស្យាម ដែល​ហូរ​មក​ពី​យូណាន (ក្នុងសិលាចារឹក យ្វន ក្រោយមកជា យួន) ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ចិន កាន់​តែ​ច្រើន​ឡើងៗ ក្នុង​ពេល​ដែល​ពួក​ម៉ុងហ្គោល លុក​លុយ​ប្រទេស​ចិន។ ពួក​ស្យាម ដែល​បាន​ចំលង​យក​របៀប​ចាត់​ចែង​ទ័ព​តាម​ពួក​ម៉ុងហ្គោល និង​បាន​ចំលង ឬ​ត្រាប់​យក​អក្សរ​របស់​ខ្មែរ​ទៅ​ប្រើប្រាស់ បាន​បះបោរ​វាយ​រឹប​យក​តំបន់​វាល​ទំនាប​ទន្លេ​មេណាម​របស់​ខ្មែរ។ ទីបំផុត ពួក​ស្យាម ក្រោម​ការ​ដឹក​នាំ​របស់​រាមកំហែង ក៏​បាន​ប្រកាស​ឯករាជ្យ ហើយ​រឹប​យក​ទីក្រុង​ចាស់​របស់​ខ្មែរ គឺ​សុខោទ័យ ធ្វើ​ជា​រាជធានី​របស់​ខ្លួន។
ម្យ៉ាង​ទៀត ព្រះបាទ​ជយវរ្ម័នទី៨ ត្រូវ​ប្រឈម​មុខ​ត​ទល់​នឹង​ពួក​ម៉ុងហ្គោល ដែល​បាន​វាយ​លុក​ឈ្លាន​ពាន​លើ​អាស៊ី​អាគ្នេយ៍​ទាំង​មូល ក្រោយ​ពី​បាន​វាយ​យក​ប្រទេស​ចិនបាន ហើយ​បង្កើត​រាជវង្ស​ (រាជវង្សយាន) ឡើង​សោយរាជ្យ​លើ​ប្រទេស​នេះពី​ឆ្នាំ​ ១២៧៩ ដល់​ឆ្នាំ​ ១៣៦៨។ ដល់​ឆ្នាំ​ ១២៨៣ ក្រោយ​ពី​វាយ​យក​បាន​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​នៃ​ប្រទេសចាម្ប៉ាហើយ​ មេទ័ព​សូហ្គាទូ មេបញ្ជាការ​នៃ​កងទ័ព​ម៉ុងហ្គោល បាន​បញ្ជូន​មេ​ទ័ព​ពីរ​នាក់ អោយ​ចូល​មក​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​ខ្មែរ​ចាប់​បាន​ជា​ឈ្លើយ​ទាំង​ពីរ​នាក់។
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
ទោះ​បី​ទ័ព​ខ្មែរ​ចាប់​បាន​មេ​ទ័ព​ទាំង​ពីរ​នាក់​របស់​ម៉ុងហ្គោល ក៏ដោយព្រះបាទ​ជយវម៌្មទី៨ ទ្រង់​ឈ្វេង​យល់​ថា គួរ​តែ​លើក​សួយសារអាករ​ទៅ​ថ្វាយ​ព្រះចៅ​គូប៊ីឡៃខាន់នៅ​ឆ្នាំ​ ១២៨៥ នៃ​គ្រិស្ដសករាជ​នោះ។ នៅឆ្នាំ ១២៩០ ពួកមនបានទទួលឯករាជ្យរបស់ខ្លួនឡើងវិញ។
នៅ​ចុង​រាជ្យ​របស់​ព្រះអង្គ​ឆ្នាំ​ ១២៩៥ វិបត្តិ​ក្នុង​រាជវង្ស​មួយ​បាន​កើត​ឡើង ហើយ​វិបត្តិ​នេះ​បាន​ជំរុញ​អោយ​ជយវម៌្មទី៨ ទ្រង់​ដាក់​រាជ្យ ហើយ​ប្រគល់​រាជ​សម្បត្តិ​អោយ​ទៅ​បុត្រ​ធីតុបតី គឺ​កូន​ប្រសា​របស់​ព្រះអង្គ ព្រះនាម ឝ្រីន្ទ្រវម៌្ម សោយរាជ្យ​ជំនួស​វិញ។ ដល់​ពេល​សោយ​ទិវង្គត​ទៅ វ្រះបាទ​ជយវម៌្មទី៨ ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា បរមេឝ្វរបទ។
ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ ១២៩៥ ក៏​ដោយសារ​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាមឝ្រីន្ទ្រភូបេឝ្វរចូឌាបាន​លួច​ព្រះ​ខ័ន​មា​សដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​វ្រះបាទ​ជយវម៌្មទី៨ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្លង្ក ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​ព្រះបាទឝ្រីនទ្រវម៌្មជា​កូន​ប្រសា​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សមាជិក​អ្នក​ការទូត​ចិនម្នាក់​របស់​ព្រះ​ចៅ​អធិរាជ​តេមួរខាន់ ដែល​បាន​មក​ដល់​កម្វុជទេឝក្នុង​ឆ្នាំ​ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។ លោកជីវតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់វ្រះបាទ​ជយវម៌្មទី៨ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិសាស្ត្រខ្មែរ៖ ជយវរ្ម័នទី ៨ (១២៤៣-១២៩៥) ប្រវត្តិសាស្ត្រខ្មែរ៖ ជយវរ្ម័នទី ៨ (១២៤៣-១២៩៥) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:58:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.