មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខេត្តប៉ៃលិន (ឈ្មោះដើម ភេលេង) ........

ផ្សាយថ្ងៃទី ២៩ តុលា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)

ខេត្តប៉ៃលិន៖ ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និងមានប្រវត្តិរឿងដូចតទៅ៖
តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ ផ AIជាស្រះអេ Lជាអក្សរល I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរន។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូnមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៨៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។
ខេត្តប៉ៃលិន (ឈ្មោះដើម ភេលេង) ........ ខេត្តប៉ៃលិន (ឈ្មោះដើម ភេលេង) ........ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:34:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.