ផ្សាយថ្ងៃទី ០៦ មេសា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំត្បែង ជាភ្នំដែលមានសម្រស់ធម្មជាតិ និងមានតម្លៃសោភ័ណភាពល្អឯក មានជាអាទិ៍ ទឹកធ្លាក់៥កន្លែង (កណ្ដុរស ពើងតាំងយូ ចាក់អង្រែតូច ដំបូកខ្មៅ អូរថ្មសំលៀង) ពើង ឬល្អាង ៤កន្លែង (ពើងទុកស្រូវ តំណក់ទឹកតាជួរ តាបស និង កួយ) ដុំថ្ម ឬសិលាចារឹក ៣កន្លែង (ថ្មហ៊ូត ថ្មរហែក សិលាចារឹកថ្មបីដុំ) វត្ត៥ (វត្តល្អាងកួយ ព្រះពុទ្ឋ ដំបូកខ្មៅ ថ្មបីដុំ តាំងយូ) ។
ជាទីជម្រកធម្មជាតិ និងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ រួមមានប្រភេទរងការគំរាមកំហែងដែលមានតម្លៃលេចធ្លោជាសាកល៖ ទោចម្កុដ ខ្លាឃ្មុំ កែះ ធ្នង់ បេង ក្រញូង កេសរកូល យិនស៊ិនភ្នំត្បែង រុក្ខជាតិឱសថបុរាណ ។ ភ្នំត្បែងស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចម្ងាយ១៨គ.ម ពីក្រុងព្រះវិហារ តាមផ្លូវជាតិលេខ៦២ ។ រាជរដ្ឋាភិបាលកម្ពុជាអនុម័តឲ្យក្រសួងបរិស្ថានរៀបចំបង្កើតភ្នំនេះទៅជា «តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង» នៅខែកញ្ញា ឆ្នាំ២០១៦ សម្រាប់បម្រើមនុស្សជំនាន់នេះ និងជំនាន់ក្រោយៗ ។ មានជនជាតិដើមភាគតិច «កួយ» រស់នៅក្បែរភ្នំនេះ នៅពេលបច្ចុប្បន្ន ។ ជាភ្នំមួយក្នុងប្រវត្តិសាស្ត្រ ធ្លាប់មានវត្តមានព្រះរតនកោដ និងលោកតាសួងភ្នំត្បែង ។ គេជឿថា ភ្នំនេះស័ក្តិសិទ្ធខ្លាំងណាស់ រួមទាំងជនជាតិដើមភាគតិចកួយ ។ មានទីសក្ការៈអណ្តូងត្រាំថ្នាំសាច់គង់ ប្រវត្តិសាស្រ្តអាចារ្យពោធិ៍កំបោរ ៕
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

តោះ! ស្វែងយល់ពីភ្នំត្បែង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: