ផ្សាយថ្ងៃទី ០៧ មេសា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
អំពីបុណ្យឡើងអ្នកតាបឹងផ្នាំង ៖ ជាទូទៅពិធីទាក់ទងនឹងអ្នកតាគេមិនប្រើពាក្យបុណ្យទេ តែទីនេះប្រើពាក្យបុណ្យក៏ដោយសារមានកិច្ចពុទ្ធសាសនាមកភ្ជាប់ខ្លួននឹងពិធីឡើងអ្នកតា។ កិច្ចពិធីដែលគេរៀបចំទីនេះគឺសម្រាប់អ្នកតា។ អ្នកតាដែលមានរូបស្ត្រីម្នាក់ជារូបស្នង អាចដើរតួ(លេង)ជាអ្នកតា មកស្តាប់កង្វល់របស់មនុស្ស និងឆ្លើយឆ្លងជាមួយមនុស្សបាន។ ហេតុនេះក្នុងពិធីនេះមានក្រុមភ្លេងអារក្សមួយវង់សម្រាប់លេងបញ្ជាន់រូបអ្នកតា។ ដោយសារមានកិច្ចពុទ្ធសាសនាមកចូលផង ដូច្នេះទៅពិធីនេះក្លាយជាបុណ្យ ហើយរយៈ៤ថ្ងៃផង ក្នុងបំណងឃោសនារៃអង្គាសប្រាក់អ្នកមកលេងបុណ្យលើទួលនេះ។ នៅថ្ងៃទី១២និង១៣គ្មានអ្វីគួរឲ្យកត់សម្គាល់ទេ ក្រៅតែពីការៀបចំកន្លែងសម្រាប់ចូលបច្ច័យ និងកិច្ចរៀបចង្ហាន់ព្រះសង្ឃ។ នៅរសៀលថ្ងៃទី១៤ ទើបជាកិច្ចសំខាន់ គឺគេលេងភ្លេងបញ្ជាន់រូប និងបញ្ចូនគ្រឿងហូបចុកនានាទៅឆ្ងាយក្រៅទួល។ ឯថ្ងៃចុងក្រោយទី១៥ គេដាក់បាត្រនិងរៀបចង្ហាន់ព្រះសង្ឃជាកិច្ចបញ្ចប់បុណ្យ។ ថ្ងៃនោះគេនាំគ្នាស្រង់ទឹកព្រះលើសាលាបុណ្យនោះផង។
អំពីកិច្ចបញ្ចូន ៖ គេរៀបចំដាក់បាយចង្អាបអំបិលប្រហុកអង្ករសាច់មាន់បាយសីស្លាធម៌ដាក់ជុំគ្នាលើរោងឈើតូចមួយប្រវែង១ម៤ជ្រុងហៅថា ក្តោងត្រើយ (របស់នេះគេធៀបទៅនឹងសង្ឃឹក)។ គេបញ្ចូនក្តោងត្រើយនេះទៅខាងលិចទួលបឹងផ្នាំង។ ពេលបញ្ចូននេះមានក្រុមឆៃយ៉ាចូលរួមផង ក្នុងនោះមានអ្នកពាក់មុខតាឥសី ពាក់ទីងមោងជារូបបារាំងប្រុស១ស្រី១ រាំហែបញ្ចូន។ ក្រុមឆៃយ៉ានេះពឹងមកពីភូមិក្តីក្នុង ចំណុះឲ្យទួលនេះដែរ។ មុនកិច្ចបញ្ចូន តាឥសីពាក់មុខមានថង់យាមពណ៌លឿងមួយ ដើរកាន់ឈើច្រត់ញ័រខ្លួនទៅមុខទៅក្រោយត្រាប់តាមសភាវៈមនុស្សចាស់ អ្នកខ្លះក្បែរនោះដាក់លុយទៅក្នុងថង់យាម។ ឯទីងមោង១គូ ឃើញដើរតែបន្លាចក្មេងតូចៗឲ្យភ័យរត់។ មានក្មេងស្រីម្នាក់យំរត់មកអោបជើងម៉ែវា ព្រោះក្លាយទីងមោង។ ពេលបញ្ចូន អ្នកភ្លេងលេងបទអុំទូក ឯរូបនិងស្ត្រីជាស្នំ មួយក្រុមកាន់ធាងចេកធ្វើស្លាបច្រវា រាំចេញកាយវិការត្រាប់តាមអ្នកអុំទូកជុំវិញក្តោងត្រើយ។ បន្ទាប់មកមនុស្សប្រុសមួយក្រុមត្រៀមដឹងមុនជាស្រេចលើកក្តោងត្រើយដើរសំដៅទៅខាងលិចទួលយកទៅទុកចោល។ ពេលហែក្តោងត្រើយ ស្នំបួនប្រាំនាក់និងរូបអារក្សកាន់ធាងចេកធ្វើជាអុំដូចច្រវា ហើយបោះធាងចេកទៅលើរណ្តាប់បញ្ចូន និងបាចអង្ករទៅលើក្តោងត្រើយ។ ទីងមោង១គូរនិងស្គរយ៉ៃឆាំដើរនាំមុខក្បូនដង្ហែ មានម្នាក់អុជផាវបំផ្ទុះជាសម្លេងផង ឯអ្នកភ្លេងអារក្សលេងបទញាប់រន្ទើឈ្មោះថាកែ។ ពេលអុំទូកបញ្ចូនចេញទៅ អ្នកសែងក្តោងត្រើយដើរចេញទៅ ឯមនុស្សម្នាឈរអមផ្លូវបញ្ចូននោះ បាយសាចអង្ករទៅលើក្តោងត្រើយ។ អ្នកអមដំណើរនិងអ្នកដើរហែស្រែកថា ទៅអស់ហើយ(សំដៅព្រាយរំបល់ជម្ងឺអាសន្នរោគ)។ គេប្រាប់ថា ថ្ងៃចុងក្រោយនៃពិធីតែងមានភ្លៀងធ្លាក់មក។ នៅថ្ងៃទី១៥ឧសភាខ្ញុំមិនឃើញភ្លៀងធ្លាក់មកពេលរសៀលទេ តែធ្លាក់មកពេលម៉ោង ៨ យប់។
អ្នកតាក្នុងតំបន់នេះមានច្រើន ខ្លះមានខ្ទមជាសម្គាល់ ខ្លះដុបព្រៃ ខ្លះទៀតជាទួលនៅតាមវាលស្រែ និងមានមួយជាប្រាសាទបុរាណនៅក្នុងភូមិរកា ដែលអ្នកស្រុកហៅថាព្រះធាតុ ឬខ្លះហៅថា ព្រះរិកធាតុ។ ឈ្មោះអ្នកតាមានដូចជា ចាស់ស្រុក តាម៉ុក តាមុី តាមាស តាគង់ តាក្ងង់ តាដំរីស (មានចម្លាក់ថ្មបុរាណរូបដំរីលើទួលនេះ) យាយសួគ៌ នាងពៅ តាឯក(នៅលើទួលបឹងផ្នាំង) តាម៉ៅ នាងល្អ (នាងល្អចូលរូបពេលបញ្ចូនពែ) តាប្រាក់(ទីដែលគេដាក់ពែ) តាម៉ម(នៅទួលត្រឡោក)។ យើងមិនដឹងថាអ្នកតាទាំងនេះមានតួនាទីផ្សេងគ្នាដូចម្តេចនោះទេ រាល់ឆ្នាំគេត្រូវធ្វើពិធីឡើងអ្នកតា ៤ កន្លែង បន្តបន្ទាប់គ្នាមកគឺ ក្នុងពេលចូលឆ្នាំថ្មី ឬ ក្រោយនោះប៉ុន្មានថ្ងៃមក គេលេងនៅព្រះធាតុ ឬព្រះរិកធាតុ (ប្រាសាទគុករកា) រំលងប៉ុន្មានថ្ងៃមកលេងនៅកន្លែងមួយឈ្មោះ សំស័យ បន្ទាប់មកនៅខ្ទមពោធិ៍ក្ងង់ក្បែរបឹងធំ ចុងក្រោយលេងនៅលើទួលបឹងផ្នាំង(អ្នកតាជាប្រធានឈ្មោះ តាឯក)។ គេលេងបន្តបន្ទាប់គ្នាមក (ដេញ) បានគេបញ្ចូនឲ្យផុត។
អំពីកិច្ចបញ្ជាន់រូប៖ រណ្តាប់រៀបដាក់ពីខាងមុខរូបមាន បាយសី៧ថ្នាក់១គូ ៥ថ្នាក់១គូ ៣ថ្នាក់១គូ ១ថ្នាក់១គូ ប៉ាក់ឆាម១គូ ស្លាធម៌ដូង១គូ ក្រសោមតាឱ១គូ ជមសារិកាកែវ១គូ។ មុនចាប់ផ្តើមបញ្ជាន់ រូបចាប់ផ្តើមស្លៀកសម្លៀកនៅក្បែរនោះស្រាប់ ស្នងឲ្យអ្នកតាដែលគេដឹងមុនថានឹងចូលមកស្តាប់និងនិយាយ ដែលរូបដើរតួឲ្យ។ ស្លៀកនេះដោយមានការជួយពីស្ត្រីបួនប្រាំនាក់ក្បែរនោះហៅថាស្នំ។ ស្នំជានាងអែបនាងអមចាំហុចបារីឬម្លូស្លាទៅរូប និងសួរនាំរូបថា លោកតាណាមកនេះ ជួយមើលថែរក្សាកូនចៅ កូនស្រុកអ្នកភូមិ ភ្លៀងតិចឬច្រើន ពេលរាំងសុំឲ្យមានភ្លៀង។ គេមានលេងភ្លេងអារក្សឲ្យរូបរាំ ស្គរ៤ទ្រ១បុី១។ ពេលរូបចាប់តោកបង្វិលឆ្វេងស្តាំ(ទីនេះកាន់ស្រាព លើស្រាពនេះមានអុជទៀនឆេះ១ដើម)បញ្ជាន់ រួចឡើងរាំ ពេលនោះមានអ្នកជុំវិញខ្លះទះដៃ អ្នកខ្លះងើបឡើងរាំជាមួយរូប ខ្លះហោកញ្ច្រៀវ។ គេថារូបនេះលោកតាកាន់ លេងភ្លេងមិនត្រូវមិនជាន់ បើទះស្គរកញ្ច្រូកញាប់ៗ រូបសប្បាយរាំណាស់។ អ្នកខ្លះស្រែថា ស្អាតណាស់លោក ថែរក្សាកូនចៅ។ មុនកា់ន់ស្រាព រូបស្លៀកពាក់ត្រៀមដឹងជាមុនថា បន្ទាប់នេះខ្លួននឹងស្នង/លេងឲ្យអ្នកតាមួយណា ឯភ្លេងអារក្សក៏ចាប់ផ្តើមប្រគុំបទ។ រូបកាន់ត្រួយដែលគេត្រៀមទុកនៅលើខ្នើយមួយ លើកត្រួយសំពះវន្ទាឆ្ពោះទៅរណ្តាប់ សិតសក់ លាបម្សៅ បាញ់ទឹកអប់លើរណ្តាប់ ជក់បារី រួចឡើងរាំ។ ស្ត្រីបួនប្រាំនាក់ក្បែរនោះ ងើបរាំជាមួយរូបអ្នកតាដែរ។ យាយៗក្បែរនោះងើបរាំជាមួយរូបអ្នកតា។ យាយម្នាក់ប្រាប់ថា គេលេងភ្លេងបញ្ជាន់រូប លេងឲ្យរូបរាំ អ្នកជុំវិញអត់រាំទេ ចាំមើលតែរូប តែគាត់ចង់បានសុខក៏ចេះតែងើបរាំជាមួយរូប ធ្វើឲ្យរូបសប្បាយ យកចិត្តរូបផ្តល់សុខឲ្យវិញ។ មានប្រុសៗមួយវង់ក្បែរអ្នកភ្លេង អង្គុយដុំកង់ផឹកស្រាថ្នាំ។ កំលុងនោះមានស្ត្រីម្នាក់ស្រវឹងស្រាឡើងរាំ អ្នកក្បែរខ្ញុំនិយាយថា រូបស្រាអ្នកចូលលេង រូបមិនដឹងមុខ។ មានម្តងនោះរូបរាំកាន់ចេក និងស្រាស បោះចែកអ្នកជុំវិញ។
អំពីកិច្ចព្រះពុទ្ធសាសនា ៖ នៅថ្ងៃទី១គេនិមន្តព្រះសង្ឃមកពីវត្តស្រយ៉ូវដែលនៅក្បែរនោះ មកឆាន់ថ្ងៃត្រង់។ នៅថ្ងៃទី១៥ ចុងក្រោយ គេរាប់បាតព្រះសង្ឃនិងរៀបចង្ហាន់នៅលើទួលនេះ។ ដល់រសៀលទើបចាស់ៗនាំគ្នាយកទឹកស្រង់ព្រះនៅក្នុងសាលាបុណ្យ រួមទាំងស្រង់ទឹករូបសំណាក់អ្នកតា(ប្តីប្រពន្ធ)ក្នុងខ្ទមផង។ ក្នុងពេលបុណ្យនេះចាស់ៗមានរៀបរាជវត្តព័ទ្ធភ្នំខ្សាច់៥។ ឃើញថាព្រះពុទ្ធសាសនាមកភ្ជាប់ខ្លួននឹងជំនឿជីវចលយ៉ាងច្បាស់។ គេមានរៀបចំលេងល្បែងឲ្យក្មេងលេងសប្បាយដូចជា រត់ប្រណាំងគ្នា ជិះកង់លើស្ពានឆ្លងទឹក ប្រដាល់បិតមុខ ជល់គ្នា(ចំបាប់គ្នា) ពាំពងមាន់រាំ រាំធុងបាស់។
ក្នុងរយៈពេលបីថ្ងៃនេះគេរៀបចំស្លមាន ស្លម្ជូរត្រកួន ស្ងោរចាប់ឆាយ ស្លប្រហើរទំពាំង ស្លម្ជូរត្រឡាច ស្លប្រហើរត្នោត ស្លត្រាវ។ អ្នកដាំស្លមានប្រាំទៅប្រាំមួយនាក់ យាយស្រីមីនមកពីភូមិកំរែង និង យាយងីមជាប្រធានអ្នកដាំស្ល។ ការចំណាយដណ្តាំស្លនេះបានពីការរៃបច្ច័យគ្រួសារតាមភូមិដែលជាចំណុះទាំង១៣ភូមិក្នុងឃុំស្រយ៉ូវ។
ប្រាសាទបុរាណមួយ ដែលជាអតីតហោបន់ស្រន់សម័យបុរាណ អ្នកស្រុកសព្វថ្ងៃហៅថា ព្រះធាតុ។ ទីប្រាសាទនេះមានចម្លាក់ដែលគេចាត់ថាស្ថិតក្នុងសិល្បៈសម័យមុនអង្គរ និងអង្គរ នៅលាយឡំគ្នា។ អំពីស្ថានភាពនៅលើទួលបឹងផ្នាំង ៖ នៅលើទួលនេះមានដើមពោធិ៍២ដើមយ៉ាងធំ បែកមែកសាខា។ នៅក្រោមម្លប់ពោធិ៍នេះមានខ្ទមអ្នកតាតូចមួយជាប់ដីសាងពីសុីម៉ង់។ នៅក្នុងខ្ទមមានរូបសំណាក់មនុស្សប្រុសម្នាក់ស្រីម្នាក់ពីសុីម៉ង់អង្គុយតាងឲ្យរូបអ្នកតា ហើយប្រហែលគេទើបជាវយកមកដាក់។ នៅមុខខ្ទមមានបល្ល័ង្គថ្មភក់ចាស់មួយ និងថ្មភក់ថ្មីមួយដំុបញ្ឈរគ្មានរូបរាង ដែលគេចងក្រណាត់ក្រហម មើលទៅដូចជាតាងឲ្យអ្នកតាដែរ។ ក្រៅពីដើមពោធិ៍ធំពីរដើម នៅមានដើមឈើដាំថ្មីទៀតដូចជាពោធិ៍១ដើម ចាន់គិរី៤ដើម។ នៅក្បែរទួលមានដើមត្នោតដុះ៤ដើម។ សាលាបុណ្យមួយខាងត្បូងប្រវែងប្រហែល២០មគុណនឹង១៥ម ទើបសង់ពីសុីម៉ង ក្នុងនោះមានតម្កល់ព្រះពុទ្ធរូបថ្មីៗផង។ គេដំណាលថា ទួលនេះពីដើមគេប្រណាំងសេះ បានជាមានឈ្មោះថា ទួលបឹងផ្នាំង តែពាក្យផ្នាំងមិនប្រាកដថាក្លាយពីពាក្យប្រណាំង ឬពាក្យអ្វីផ្សេងក៏ខ្ញុំមិនដឹង។ ពេលបុណ្យម្តងៗមានចានហោះមកឯកឯងលើទួលនេះ តែក្រោយមកមនុស្សលួចបន្លំអត់ស្អាតស្អំ ចានក៏លែងហោះមកទៀត។
គេអត់ឲ្យមនុស្សទៅឃ្លាលក្របីទីនោះទេ ស្គរដំក្បាលជង្គង់ លេងទៅ គេអត់ឲ្យមើលទេ កូតទ្រ ស្លៀកខោខ្លី ចាស់ៗមានរូបដែរ ខ្ញុំធ្លាប់ទៅឃ្វាលក្របីលួចមើលគេ គេឡើងលោកតានៅវាល ដំស្គរនឹងជង្គង់ កូតទ្រអីអ៊ូៗនឹងមាត់ អារក្សចេះតែជាន់ទៅ គេហៅចន្ទ្រស្រាត ស្រាតមែនតែគេស្លៀកខោខ្លី អត់មានស្លៀកសំលុយទេ គេយកទឹកស្លាបាយរួចគេសែន អត់ជះទឹកដាក់គ្នាទេ ប៉ុន្តែតាមទួលនឹងសុទ្ធតែអូរ។ ហៅថាឡើងចន្ទ្រស្រាត អ្នកច្រៀងគេច្រៀងអារ៉ាន់តំបែ សុទ្ធតែចំអេសចំអាស អារក្សចេះតែជាន់ទៅ។ គេលេខរដូវខែចេត្រ ពោធិក្ងង់ក៏រួច។ លេងរួមមួយភូមិ ភូមិរកា អត់ស្លៀកសំពត់ស្លៀកខោវវែងទេ។ លេង៥កន្លែងនៅក្នុងភូមិមាន ចាស់ស្រុក ពោធិ៍ក្ងង់ ទួលចន្ទ្រស្រាត។ មួយឆ្នាំលេង១ថ្ងៃ។ ៤កន្លែងលេងខែចេត្រ។ ម៉ោង២រសៀលគេទៅហើយ។ ទួល។ តាមទួលសុទ្ធតែអូរទឹក។ ចាស់ស្រីៗ ក្មេងៗគេអត់ឲ្យទៅទេ ក្លាចមើលគេ។ លេងក្នុងម្លប់ព្រៃនៅលើទួលនោះ។ លេងបួនដប់ម្ភៃនានានរណាទៅក៏ទៅទៅ។ ស្គរធំក្បាលជង្គង់ ទ្រូធ្វើមាត់អីអ៊ូធ្វើ អារក្សចេះតែជាន់ នរណាក៏ចេះច្រៀងដែរ (អ្នកប្រាប់យាយ យម នៅភូមិរកា។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ពិធីឡើងអ្នកតាទួលបឹងផ្នាំង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: