តើលោកអ្នកស្គាល់ ភ្នំទឹក ទេ ? តោះ! មកស្គាល់ទាំងអស់គ្នា - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តើលោកអ្នកស្គាល់ ភ្នំទឹក ទេ ? តោះ! មកស្គាល់ទាំងអស់គ្នា

ផ្សាយថ្ងៃទី ០៨ មេសា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំទឹក ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល ៤៦គីឡូម៉ែត្រពីទីរួមខេត្ត។
ដើម្បីទៅដល់ភ្នំទឹក យើងត្រូវធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិត “ប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ​ព្រែកចាក” យើងត្រូវបត់ឆ្វេងចូលតាមផ្លូវលំដែលអមសងខាងដោយវាលស្រែប្រហែល ១១គីឡូម៉ែត្រទៀត។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
បើតាមអ្នកស្រុកនៅតំបន់នោះបានរៀបរាប់ថា នៅទីនេះមានភ្នំថ្មចំនួន២ រួមមានភ្នំទឹកធំ និងភ្នំទឹកតូចដែលជាភ្នំថ្មព័ទ្ធជុំវិញដោយទឹកបឹងដ៏ធំល្វឹងល្វើយ សម្បូរដោយរុក្ខជាតិ ព្រលិត រំចង់ ដុះត្រៀបត្រាពាសពេញផ្ទៃបឹង និងជាជម្រករបស់សត្វប្រជៀវរាប់ពាន់ក្បាល។ ជាពិសេស ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ សម្រាប់ការជិះទូកនេះ ពុំទាន់មានការកំណត់តម្លៃនៅឡើយទេ ព្រោះជាទូករបស់អ្នកស្រុកនៅតំបន់នេះផ្ទាល់ ជួយចម្លងភ្ញៀវចូលទៅក្នុងល្អាង ដូច្នេះយើងអាចជូនកម្រៃដល់គាត់ទៅតាមលទ្ធភាពជាក់ស្តែង។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្មយ៉ាងប្លែកអារម្មណ៍ ជាពិសេសមានជណ្តើរដែលធ្វើពីឈើ និងឬស្សី សម្រាប់បន្តដំណើរដោយថ្មើរជើងចូលទៅក្នុងល្អាងខាងក្នុង១ដំណាក់កាលទៀត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទីនោះ។ ភ្នំទឹក គឺជាទីតាំងដ៏សាកសមសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងលក្ខណៈបែបរូងភ្នំ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

សព្វថ្ងៃ នៅតំបន់ភ្នំទឹកនេះនៅមិនទាន់មានគេស្គាល់ច្រើននៅឡើយទេ ប៉ុន្តែគេសង្កេតឃើញមានភ្ញៀវទេសចរមួយចំនួន ជាពិសេសគឺភ្ញៀវបរទេសដែលតែងតែទៅលេងកម្សាន្ត និងថតរូបលេង ព្រោះទីនោះមានទេសភាពស្រស់ស្អាត ខ្យល់អាកាសដ៏បរិសុទ្ធ ជាពិសេសមានផ្លូវធ្វើដំណើរយ៉ាងងាយស្រួល។ ភ្ញៀវទេសចរដែលមកលេងនៅភ្នំទឹក អាចសម្រាកលំហែកាយនៅកញ្ចុះរបស់អ្នកស្រុកដែលមានលក់ជាអាហារសម្រន់មួយចំនួនផងដែរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
តើលោកអ្នកស្គាល់ ភ្នំទឹក ទេ ? តោះ! មកស្គាល់ទាំងអស់គ្នា តើលោកអ្នកស្គាល់ ភ្នំទឹក ទេ ? តោះ! មកស្គាល់ទាំងអស់គ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.