វេទិកាអ្នកសារព័ត៌មាន រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

វេទិកាអ្នកសារព័ត៌មាន រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ

ផ្សាយថ្ងៃទី ០៤ មេសា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានរៀបចំ វេទិកាសារព័ត៌មានក្រោមប្រធានបទ រួមគ្នាផលិត និងប្រើផលិតផលជាតិ ដែលដឹកនាំរបស់ អ្នកឧកញ៉ា តែ តាំងប៉ កាលពីនៅព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្នាក់ការកណ្ដាលនៃសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អ្នកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា កម្មវិធីនេះ និងមានតាំងពិពណ៌ លើកទី ៣ នៅថ្ងៃទី ៩ ១០ ១១ ១២ ខែ មេសា មានទីតាំនៅកោះពេជ្រ ដែលមានកម្មវិធី ផ្សព្វផ្សាយ សំណួរចម្លើយ និងកម្មវិធី ល្ខោនបាសាក់ បោះអង្គុញ របាំប្រជាប្រិយ ប្រពៃណីខ្មែរ និងរាំលេងកំសាន្ត មានដាក់តាំងនូវគ្រឿងឧបភោគ បរិភោគ គ្រប់ប្រភេទ ដែលជាផលិតផលរបស់ខ្មែរ ។ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធជាច្រើន។ វេទិកានេះមានគោលបំណងលើកកម្ពស់ការផលិតក្នុងស្រុក និង ចូលរួមគាំទ្រ ប្រើប្រាស់ផលិតផលជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំ ក្នុងវិស័យផលិតកម្មក្នុងស្រុក តាមរយៈវេទិកានេះ ក៏បានបង្ហាញពីតួនាទីសំខាន់របស់សារព័ត៌មាន ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃការគាំទ្រផលិតផលជាតិផងដែរ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

វេទិកាអ្នកសារព័ត៌មាន រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ វេទិកាអ្នកសារព័ត៌មាន រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.