ផ្សាយថ្ងៃទី ១៣ កក្កដា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភូមិបាក់ព្រា គឺជាភូមិចុងកាត់មាត់ញកដ៏ល្បីល្បាញមួយ ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ភូមិនេះត្រូវបានគេស្គាល់ទូទាំងប្រទេស តាមរយៈអត្ថន័យដ៏កម្សត់នៃបទចម្រៀង «កូនស្រីអ្នកនេសាទ» បកស្រាយដោយអ្នកស្រី រស់ សេរីសុទ្ធា និងបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍន៍ដើម្បីក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។
ខាងក្រោមនេះជាចំណុចសំខាន់ៗអំពីប្រវត្តិ និងសក្តានុពលភូមិបាក់ព្រា៖ ប្រវត្តិ និងទីតាំងភូមិសាស្ត្រទីតាំង៖ មានចម្ងាយជាង ៣៥ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ការធ្វើដំណើរទៅកាន់ទីនោះត្រូវជិះទូក ឬកាណូតកាត់តាមដងស្ទឹង ដោយចំណាយពេលប្រមាណ ៣ ម៉ោង។
បរិបទប្រវត្តិសាស្ត្រ៖ កាលពីសម័យសង្គមរាស្ត្រនិយម ភូមិនេះជាទីតាំងដែលសំបូរទៅដោយព្រៃរនាម និងការនេសាទ។ អត្តសញ្ញាណសិល្បៈ៖ ត្រូវបានមហាជនទូទៅស្គាល់ និងនឹកឃើញជានិច្ចតាមរយៈទំនុកច្រៀងដែលរៀបរាប់ពីជីវិតតស៊ូរបស់កូនអ្នកនេសាទ ក៏ដូចជាទេសភាពស្រងេះស្រងោចនៅតាមផ្លូវទឹកឆ្ពោះទៅកាន់ពាមទន្លេសាប។
រឿងកូនស្រីអ្នកនេសាទ
ទំនុកច្រៀង និងបទភ្លេងដោយ៖ កវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿន
សម្រួលតន្រ្តីដោយ៖ លោក ម៊ែ ប៊ុន
ច្រៀងដោយ៖ រាជនីព្រលឹងស្ទឹងខៀវ រស់ សេរីសុទ្ធា
ការយល់ខុស៖ បទនេះត្រូវបានគេយល់ចំណងជើងខុសថា «ឱ!ភូមិបាក់ព្រា» ដោយយកតាមក្បាលនៃទំនុកច្រៀង។
ប្រវត្តិបទចម្រៀង៖ ភូមិបាក់ព្រា គឺជាភូមិមួយនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខែត្របាត់ដំបង ។ ជាភូមិចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោចផ្សារពន់ប្រមាណ ។ កាលពីសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ដល់ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ីន ឬកាណូតចុះឡើងរហូតដល់ព្រែកទាល់ទន្លេសាប ។
កាលនៅរៀនពីក្មេង លោក គង្គ ប៊ុនឈឿន បានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កានៅភូមិ បាក់ព្រា ហើយលោកបានជាប់ចិត្តនឹងបុប្ផាមួយទងដែលជាកូនស្រីអ្នកនេសាទនៅតំបន់នោះទើបលោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។
កាលណោះ Melodie របស់បទ “កូនស្រីអ្នកនេសាទ” លោកគង្គ ប៊ុនឈឿន គ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់លោកប៉ុណ្ណោះ ។ លុះមកដល់ឆ្នាំ១៩៧៤ ទើបលោក រៀបចំតាក់តែងទំនុកច្រៀងឡើងវិញ ហើយបានថតផ្សាយនៅពេលនោះ ។ បទនេះ បានធ្វើឲ្យភ្ញាក់ ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង មិនតែប៉ុណ្ណោះ វាក៏ក្លាយទៅជានិមិត្តរូប នៃខ្សែជីវិតពិតៗរបស់កុលាបដងស្ទឹងបាក់ព្រា ដែលលោកបានពណ៌នានៅក្នុងរឿងប្រលោមលោកមួយទៀតឈ្មោះកូនស្រីអ្នកនេសាទ ។
អ្នកស្រី រស់ សេរីសុទ្ធា ដែលអ្នកផងតែងតែប្រសិទ្ធនាមថា “ព្រលឹងស្ទឹងខៀវ”បាននិយាយ ប្រាប់លោក គង្គ ប៊ុនឈឿន នៅពេលថតបទនេះចប់ថា អ្នកស្រីច្រៀងបទនេះដោយចិត្តរំភើបញាប់ញ័រ ពន់ពេកណាស់ ដោយសារអតីតកាលរបស់អ្នកស្រីធ្លាប់រស់នៅតំបន់នោះ និងធ្លាប់មានបេះដូងប្រេះឆា ដូចជាបុប្ផាបាក់ព្រានោះដែរ ។
នេះជាបទមួយ ដែលលោកគង្គ ប៊ុនឈឿន បានពណ៌នាប្លែកពីគ្នា គឺបរិយាយពីស្នេហា ព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហទឹកល្ហាចល្ហឹម… ប្រៀបបីដូចជាទន្លេទឹក ភ្នែករបស់នារី ដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដី ស្មោះត្រង់របស់នាង…។
ទំនុកច្រៀង
១-ឱ!ភូមិបាក់ព្រានាពេលសូរិយារៀបលិច រលកព្រិចៗរំលិចពណ៌ព្រំសុវណ្ណ
ពពករសាត់កាត់មេឃនាពេលសាយ័ណ្ហ ឯនាយផ្គរលាន់លាន់ឮសែនឆ្ងាយស្រណោះ។
២-ភូមិអ្នកនេសាទអណ្តែតលើផ្ទៃជលសា ជំនោរសីហាកត់ត្រារឿងដើមទាំងអស់
កាលបងនិងអូនសាងក្បូនស្នេហាយ៉ាងស្មោះ ឥឡូវរូបប្រុសបោះបង់ចោលអូនឯកា។
R-ធ្វើម្តេចរូបអូនជាកូនស្រីអ្នកនេសាទ ជាផ្កាមិនស្អាតប្រឡាក់ជាប់ក្លិនមច្ឆា
បងស្គាល់ជាតិហើយបោះផ្កាចោលក្នុងជលសា នេះហើយវាសនាបុប្ជានៅភូមិបាក់ព្រា។
៤-បាក់ព្រាព្រែកត្រប់បង្កប់រឿងស្នេហ៍អ្នកក្រ ដូចព្រាហ្មកេសរត្រូវប្តីយកទៅប្រហារ
ចាប់តាំងពីប្រាំងរហូតដល់ខែវស្សា ក៏ប្រុសស្នេហា មិនឃើញយាត្រាវិលវិញ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រវត្តិនៃភូមិបាក់ព្រា
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: