ផ្សាយថ្ងៃទី ១៧ កក្កដា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ស្រុកកំពង់លែង គឺជាស្រុកមួយស្ថិតនៅក្នុង ខេត្តកំពង់ឆ្នាំង ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់តាំងពីសម័យបុរេប្រវត្តិសាស្ត្រ និងជាតំបន់សម្បូរទៅដោយសក្តានុពលវប្បធម៌ បុរាណដ្ឋាន និងរឿងព្រេងនិទានល្បីៗរបស់ខ្មែរ។ទីតាំងភូមិសាស្ត្រនេះ លាតសន្ធឹងតាមបណ្តោយបឹងទន្លេសាប និងត្រូវបានគេស្គាល់ថាជា «ឃ្លាំងវប្បធម៌» ដ៏សំខាន់មួយ។
ដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗសម័យបុរេប្រវត្តិសាស្ត្រ (ស្ថានីយសំរោងសែន)៖ ស្រុកកំពង់លែងមាន ស្ថានីយបុរេប្រវត្តិសាស្ត្រសំរោងសែន ដែលមានអាយុកាលជាង ១,៧០០ ឆ្នាំ មុនគ្រិស្តសករាជ។ ទីនេះជាកន្លែងរកឃើញឧបករណ៍ធ្វើពីថ្ម ឆ្អឹងសត្វ និងគ្រឿងដីដុតបុរាណ ដែលបញ្ជាក់ពីវត្តមានមនុស្សរស់នៅតាំងពីយូរលង់ណាស់មកហើយ។សម័យអាណាចក្រភ្នំ និងចេនឡា៖ ក្នុងទឹកដីស្រុកកំពង់លែង មានសំណង់ប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទសក្ល (ឬប្រាសាទប្រុស) ស្ថិតក្នុងឃុំច្រណូក និងប្រាសាទបុរាណផ្សេងៗទៀតដែលសាងសង់ឡើងអំពីឥដ្ឋ។
សម័យប្រវត្តិសាស្ត្រតេជោមាស៖ តាមឯកសារប្រវត្តិសាស្ត្រខ្លះបានបង្ហាញថា ឈ្មោះ «កំពង់លែង» មានការទាក់ទងនឹងប្រវត្តិលោក តេជោមាស ដែលជាស្តេចត្រាញ់ដ៏ល្បីល្បាញប្រចាំខេត្តកំពង់ស្វាយ។ លោកបានសម្រេច មិនយកពន្ធដារ (លើកលែងពន្ធ) ពីប្រជារាស្ត្រក្រីក្រនៅក្នុងតំបន់នោះ ដែលបានជួយសហការបង្ក្រាបសត្រូវ។ ពាក្យថា «លែង» ឬ «លើកលែង» នេះហើយដែលសង្ស័យថាបានក្លាយមកជាឈ្មោះ «កំពង់លែង» រហូតមកដល់សព្វថ្ងៃ។ការផ្លាស់ប្តូរប្រព័ន្ធរដ្ឋបាល៖ កាលពីសម័យមុន តំបន់នេះធ្លាប់ជាខេត្តមួយ ប៉ុន្តែក្រោយមកក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសម័យទំនើប វាត្រូវបានរៀបចំទៅជា ស្រុកកំពង់លែង វិញ។
ទំនាក់ទំនងនឹងរឿងព្រេងអក្សរសិល្ប៍ខ្មែរស្រុកកំពង់លែង គឺជាទីតាំងនៃរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ គឺ ភ្នំនាងកង្រី។ ភ្នំនេះជាប់ទាក់ទងយ៉ាងជ្រាលជ្រៅទៅនឹងរឿងព្រេងខ្មែរដ៏ល្បី គឺ «រឿងភ្នំនាងកង្រី» ឬ «រឿងដប់ពីរភ្នំ» ដែលជារឿងរ៉ាវស្នេហាកំសត់រវាងព្រះរថ និងនាងកង្រី។ បច្ចុប្បន្ន ភ្នំនេះបានក្លាយជាអត្តសញ្ញាណ និងជានិមិត្តរូបវប្បធម៌ដ៏សំខាន់របស់ខេត្តកំពង់ឆ្នាំងទាំងមូល។៖ ស្ថានភាពរដ្ឋបាលបច្ចុប្បន្នបច្ចុប្បន្ននេះ ស្រុកកំពង់លែង ត្រូវបានបែងចែកចេញជា ៩ ឃុំ រួមមាន៖ឃុំកំពង់ហាវឃុំច្រណូកឃុំដារឃុំច្រណាស់ឃុំពោធិ៍ឃុំប្រឡាយមាសឃុំសំរោងសែនឃុំស្វាយរំពារឃុំត្រងឹលប្រជាពលរដ្ឋនៅក្នុងស្រុកនេះ ភាគច្រើនប្រកបមុខរបរផ្នែកកសិកម្ម ធ្វើស្រែចម្ការ និងនេសាទត្រី ដោយសារភូមិសាស្ត្រអំណោយផលជាប់នឹងប្រព័ន្ធទឹកនៃបឹងទន្លេសាប។ ស្រុកកំពង់លែង គឺជាស្រុក១ ក្នុងចំណោមស្រុកទាំង៦ និងក្រុង១ របស់ខេត្តកំពង់ឆ្នាំង រួមមាន៖ ស្រុកបរិបូរណ៍ ស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង។ ស្រុកកំពង់លែងមាន៩ឃុំ ដូចជា៖ ឃុំកំពង់ហាវ ឃុំច្រណូក ឃុំស្វាយរំពារ ឃុំដារ ឃុំពោធិ៍ ឃុំត្រងិល ឃុំសំរោងសែន ឃុំប្រឡាយមាស និងឃុំផ្លូវទូក។
#ប្រវត្តិខ្លះៗទាក់ទងនឹងកំពង់លែង
យោងតាមឯកសារមហាបុរសខ្មែរ ត្រង់ប្រវត្តិតេជោមាស តេជោយ៉ត ជំទាវស្រែន្យ ដូចការរៀបរាប់ដោយត្រួសៗ ខាងក្រោមនេះ។ បន្ទាប់បង្ក្រាបស្តេចសំរែបានជោគជ័យ អ្នកជំទាវទេវីនារីសោភ័ណ"ស្រែន្យ" បានទៅជួបស្វាមី ឧកញ៉ាតេជោបុរារាជមាស សុំឱ្យស្វាមីកោះអញ្ជើញចៅមឿង ខេត្តកំពង់ហៅ និងក្រមការខេត្តនេះ ដែលមានគុណបំណាច់ក្នុងការជួយធ្វើឧបាយកលបង្ក្រាបស្តេចសម្រែបាន ព្រមទាំងញាតិសាលោហិតក្រមការទាំងនោះ មកឱ្យរួចពន្ធរាជធានី៣ឆ្នាំ និងសូមឱ្យប្រែឈ្មោះខេត្តនោះ មកជា “ខេត្តកំពង់លែង”។ ហេតុនេះហើយបានជាជាប់ហៅខេត្តកំពង់លែង រៀងមក ព្រោះឧកញ៉ាតេជោ លើកលែងឱ្យរួចពន្ធ ៣ឆ្នាំនោះ។
ឯកសារចារទុកទៀតថា បន្ទាប់ពីលើកលែងបណ្តារាស្ត្រឱ្យរួចពន្ធមក ឧកញ៉ាតេជោ បុរារាជ បានចាត់ឱ្យក្រុមជាងសាងរូបសំណាករបស់លោក១ រូបអ្នកឧកញ៉ារាមរាជ តេជោយ៉ត១ រូបអ្នកជំទាវ មហាទេវីនារីសោភ័ណ ស្រែន្យ១ តម្កល់ទុកនៅភ្នំទូកមាស (ក្នុងខេត្តកំពង់ឆ្នាំង)។ ដោយឡែករូបសំណាក តេជោមាស ក៏ក្លាយជាអ្នកតាក្រហម.ក មានប្ញទ្ធិបារមីស័ក្តិសិទ្ធណាស់។
ឆ្លងតាមរយៈបទសម្ភាសន៍ និងឯកសារប្រវត្តិសាស្ត្រ យើងអាចសរុបបានថា ធម្មតាការតំណាលតៗគ្នា មិនសូវពិតទេ តែងតែមានលើកដាក់បញ្ចេញបញ្ចូល តាមពាក្យសម្តីថ្វីមាត់របស់អ្នកនិយាយ ប៉ុន្តែអ្វីដែលចារឹកទុកក្នុងសិលាចារឹក គម្ពីរស្លឹករឹត ក្រាំងសាវតារ គឺជារឿងពិត។ ជាពិសេស ប្រវត្តិតេជោមាស តេជោយ៉ត អ្នកសិក្សាឱ្យតម្លៃខ្លាំងណាស់ សូម្បីរាជរដ្ឋាភិបាលក៏គោរពបូជាដល់វីរបុរសខ្មែរ ទាំង២ នេះដែរ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានចាត់ឱ្យសាង រូបសំណាកលោកទាំង២ តម្កល់ទុកនៅមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ហេតុនេះ គួរតែបងប្អូនប្រជាពលរដ្ឋនៅស្រុក «កំពង់លែង» ងាកមកជឿជាក់ ទៅតាមឯកសារប្រវត្តិសាស្ត្រវិញ គឺមកពីតេជោមាស ដែលធ្លាប់ជាស្តេចត្រាញ់ នៅក្នុងខេត្តកំពង់ស្វាយ មិនឱ្យយកពន្ធដារពីបណ្តាប្រជារាស្ត្រដ៏ក្រីក្រខ្សត់ ដែលជួយសហការបង្ក្រាបស្តេចសម្រែបាន ទើបលោកឱ្យហៅឈ្មោះស្រុកនេះថា «កំពង់លែង» យ៉ាងនេះទៅ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រវត្តិខ្លះៗ នៃស្រុកកំពង់លែង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: