ស្ថានីយបុរាណជើងឯក - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្ថានីយបុរាណជើងឯក

ផ្សាយថ្ងៃទី ២២ សីហា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ស្ថានីយបុរាណជើងឯក» មានទីតាំង៖ ស្ថិតនៅក្នុងភូមិ-សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ភាគខាងត្បូងវិមានឯករាជ្យ ប្រមាណ ១០ គីឡូម៉ែត្រ)។ បរិស្ថានជុំវិញ៖** កាលពីឆ្នាំ២០០០ តំបន់នេះជាព្រៃស្ដុក និងជាតំបន់លិចទឹកជាប់ «បឹងជើងឯក»។ ការរកឃើញ (ឆ្នាំ២០០០)៖ ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណដោយ លោក ផុន កសិកា និង លោក ឆាយ វិសុទ្ធ (អតីតនិស្សិតបុរាណវិទ្យា ជំនាន់ទី៩)។ មជ្ឈមណ្ឌលផលិតកុលាលភាជន៍៖ ជាកន្លែងផលិតកុលាលភាជន៍ដ៏ធំមួយក្នុងស្រុក ដែលមានអាយុកាលតាំងពី សតវត្សរ៍ទី៥ ដល់ទី១៣ ដោយប្រើបច្ចេកទេស «ដុតក្នុងឡ» (មិនមែនដុតនៅទីវាលឡើយ)។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
បេតិកភណ្ឌ និងបុរាណវត្ថុដែលបានរកឃើញ ទោះបីជាតំបន់លិចទឹក ប៉ុន្តែទីនេះបានបន្សល់ទុកនូវបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងច្រើន រួមមាន៖ សំណង់ និងប្រព័ន្ធបុរាណ (បុរាណវត្ថុអចល័ត)៖ ទួលប្រាសាទសង់អំពីឥដ្ឋ (សម័យហ្វូណន), ទួលឡដុតកុលាលភាជន៍, ភូមិមូល និងប្រព័ន្ធធារាសាស្ត្របុរាណ។ វត្ថុបុរាណផ្សេងៗ៖ សិលាចារឹក, លិង្គព្រះឥសូរ, និងគ្រឿងបង្គុំប្រាសាទ (សរសរពេជ្រ, ផ្ដែរ, មេទ្វារ, ជើងទម្រ)។ កុលាលភាជន៍៖** ប្រទះឃើញបំណែកកុលាលភាជន៍រាយប៉ាយ (ទាំងប្រភេទផុយ និងរឹង) ដែលមានលាបស្រទាប់រលោងពណ៌ត្នោត បៃតង និងពណ៌សំបកមង្ឃុត។
សន្និដ្ឋាន៖ ស្ថានីយបុរាណជើងឯក គឺជាប្រភពទិន្នន័យប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់មួយសម្រាប់កម្ពុជា ហើយការសិក្សាស្រាវជ្រាវបន្ថែមនៅតែបន្តធ្វើឡើងជាហូរហែ។
ជើងឯកជាឈ្មោះភូមិផង និង ជាឈ្មោះសង្កាត់ផង (ភូមិជើងឯក, សង្កាត់ជើងឯក) ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ថិតនៅភាគខាងត្បូងនៃចំណុចកណ្ដាលរាជធានីភ្នំពេញ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីវិមានឯករាជ។ នៅឆ្នាំ២០០០ លោក ផុន កសិកា ព្រមទាំងអតីតនិស្សិតបុរាណវិទ្យានៃមហាវិទ្យាបុរាណវិទ្យា ជំនាន់ទី៩ គឺលោក ឆាយ វិសុទ្ធ (បច្ចុប្បន្នគឺជាប្រធាននាយកដ្ឋានសារមន្ទីរជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ) បានរកឃើញ និងអាចកំណត់យ៉ាងច្បាស់លាស់ថា ជើងឯកមានស្ថានីយបុរាណមួយក្នុងចំណោមស្ថានីយបុរាណរាប់ពាន់ទៀតក្នុងប្រទេសកម្ពុជា។ ស្ថានីយជើងឯកជាមជ្ឈមណ្ឌលផលិតកុលាលភាជន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមផលិតកុលាលភាជន៍តាំងពីសតវត្សវ៍ទី៥ រហូតដល់សតវត្សរ៍ទី១៣ នៃគ្រិស្គសករាជ ហើយការផលិតកុលាលភាជន៍នេះ ប្រព្រឹត្តទៅដោយការដុតក្នុងឡមិនមែនដុតនៅទីវាលទេ។
កាលពីឆ្នាំ២០០០កន្លងទៅ ជើងឯកជាតំបន់ព្រៃស្ដុក ព្រៃលិចទឹកនៅរដូវវស្សា និងជាតំបន់លិចទឹកដោយនៅតាមកន្លែងខ្លះជាប់មាត់បឹង ហើយក៏ស្ថិតនៅជាប់មាត់ បឹងធំមួយមានឈ្មោះថា «បឹងជើងឯក» ក៏ប៉ុន្ដែមិនគួរឱ្យជឿសោះថា តំបន់ជើងឯកបន្សល់ទុកនូវបុរាណវត្ថុ និងបុរាណវត្ថុអចល័ត (ជាសំណង់ប្រាសាទ រចនាសម្ព័ន្ធឡ និងភូមិ ឬជាប្រព័ន្ធធារាសាស្ត្រដែលនៅជាប់នឹងដី) ជាច្រើនសម្រាប់អ្នកសិក្សាស្រាវជ្រាវសិក្សាស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

បេតិកភណ្ឌវប្បធម៌ដែលរកឃើញមានដូចជា សិលាចារឹក, លិង្គព្រះឥសូរ, គ្រឿងបង្គុំសំណង់ប្រាសាទ (ដូចជា សរសេរពេជ្រ, ផ្ដែរ, មេទ្វារ, ថ្មទ្រនាប់ជណ្ដើរ, ជើងទម្រ), ទួលប្រាសាទ (ជាសំណង់ប្រាសាទសង់ពីឥដ្ឋនៅសម័យហ្វូណន), ភូមិមូល ព្រមទាំងទួលឡដុតកុលាលភាជន៍ជាច្រើនទៀត។ នៅតាមទួលឡដុតកុលាលភាជន៍ ក៏មានបំណែកកុលាលភាជន៍រាយប៉ាយជាច្រើន។ បំណែកកុលាលភាជន៍ជាប្រភេទកុលាលភាជន៍ផុយផង និងប្រភេទកុលាលភាជន៍រឹងផង ដែលមានលាបស្រទាប់រលោងពណ៌ត្នោត បៃតង និងពណ៌សំបកមង្ឃុត។ ឆ្នាំក្រោយៗមកទៀត លោក ផុន កសិកា បានបន្តសិក្សាស្រាវជ្រាវនៅស្ថានីយជើងឯក ហើយបានរកឃើញទិន្នន័យជាច្រើនដែលនឹងរៀបរាប់បង្ហាញនៅអត្ថបទក្រោយៗទៀត។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ស្ថានីយបុរាណជើងឯក ស្ថានីយបុរាណជើងឯក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.