ប្រវត្តិ នៃឈ្មោះ បឹងជើងឯក - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិ នៃឈ្មោះ បឹងជើងឯក

span style="color: #2b00fe; font-size: large;">ផ្សាយថ្ងៃទី ២១ សីហា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បឹងជើងឯក គឺជាឈ្មោះបឹង និងតំបន់ប្រវត្តិសាស្ត្រមួយដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ ឈ្មោះនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា សារមន្ទីរវាលពិឃាតជើងឯក ជាកន្លែងមនុស្សត្រូវគេសម្លាប់យ៉ាងរង្គាលក្នុងរបប ប៉ុល ពត (១៩៧៥-១៩៧៩)។
ប្រវត្តិ និងអត្ថន័យឈ្មោះទីតាំងភូមិសាស្ត្រ៖
តំបន់នេះពីដើមជាបឹងធម្មជាតិ និងជាព្រៃស្ដុក លិចទឹកនៅរដូវវស្សា ស្ថិតក្នុងឃុំជើងឯក ស្រុកដង្កោ រាជធានីភ្នំពេញ។ប្រភពដើមនៃឈ្មោះ៖ ពាក្យថា «ជើងឯក» គឺជាឈ្មោះភូមិ និងឃុំស្រាប់ ដែលត្រូវបានយកមកដាក់ឈ្មោះឱ្យបឹងនៅក្បែរនោះ។សម័យវាលពិឃាត៖ ក្នុងរបបខ្មែរក្រហម ទីនេះជាកន្លែងកាប់សម្លាប់ និងបញ្ចុះសពមនុស្សប្រហែល ២ ម៉ឺននាក់ ដែលត្រូវបញ្ជូនមកពីមន្ទីរសុវត្ថិភាពស ២១ (ទួលស្លែង)។
ឯកសារដែលបង្ហាញពីប្រវត្តិសាស្ត្រដ៏ជូរចត់ និងសាវតារនៃតំបន់វាលពិឃាតបឹងជើងឯក៖ការអភិវឌ្ឍ និងការចងចាំនៅឆ្នាំ១៩៨០ ការជីកកកាយរណ្តៅសាកសពដំបូងត្រូវបានធ្វើឡើង ដោយរកឃើញឆ្អឹង និងលលាដ៍ក្បាលជាច្រើន។នៅឆ្នាំ១៩៨៩ ទីកន្លែងនេះត្រូវបានរៀបចំជាបូជនីយដ្ឋាន និងសារមន្ទីរ ដើម្បីតម្កល់លលាដ៍ក្បាលជនរងគ្រោះ។បច្ចុប្បន្ន ទីតាំងនេះត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក និងជាកន្លែងអប់រំប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅព្រឹកថ្ញៃ១៧ មេសា ដ៏មហារុងរឿងអស្ចារ្យ ឆ្នាំ ១៩៧៥ ខ្មែរក្រហមឈ្នះរបបសាធារណៈរដ្ឋខ្មែរ ហើយចូលក្រុងភ្នំពេញរោយពីពេលគូបដិបក្សច្បាំងគ្នាយ៉ាងព្រៃផ្សៃបំផុត អស់រយៈពេល៥ ឆ្នំា។ សង្រ្គាមនេះបានបំផ្លិតបំផ្លាញប្រទេសជាតិ បង្ហិចបង្ហោចជនបទ និងសំលាប់មនុស្សជិត ១\១០ នៃប្រជាជន(ប្រមាណ ៦០០.០០០នាក់)។ ពេលខ្មែរក្រហមចូលទីក្រុងភ្នំពេញ ប្រជាជនតូចតាចអបអរសាទរសប្បាយរីករាយដោយយល់ឃើញថា សង្រ្គាមចប់ទៅហើយ សន្តិភាពក៏មកដល់ដែរ គេអាចត្រឡប់ទៅភូមិស្រុក និងរស់នៅជាធម្មតាឡើង។
យោធាខ្មែរក្រហមចូលក្រុងភ្នំពេញតាមក្រុមតូចៗ ភាគច្រើនជាយុវជន យាមតាមគ្រប់ផ្លូវកែង ដើម្បីត្រូតពិនិត្យចរាចរយ៉ាងតឹងរឹង។ ប្រហែលនៅម៉ោង១១ ពេលព្រឹក គេបញ្ជាអោយអ្នករបួសនិងអ្នកជំងឺរាប់ពាន់នាក់ ចេញពីមន្ទីរពេទ្យ។ អ្នកជាគ្រាអ្នកជំងឺគួរអោយអាណោចអាធម៌ អ្នកជំងឺខ្លះត្រូវគេសែង អ្នកជំងឺខ្លះកំពុងបញ្ចូលសេរ៉ូម ត្រូវទាំងគេយកគ្រែងពេទ្យចេញក្រៅ។ អ្នកដែលពុំអាចចេញទៅបាន ត្រូវខ្មែរក្រហមសំលាប់តែម្តង។ នាពេលថ្ញៃត្រង់នាថ្ងៃ១៧ មេសាដ៏មហារុងរឿងអស្ចារ្យដ៏ដែរនេះ ខ្មែរក្រហមបញ្ជាអោយប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់។ គេប្រាប់ប្រជាជនថា៖ ចេញទៅ! ចេញអោយលឿន! បន្តិចឡើង អាមេរិចទំលាក់គ្រាប់បែក!។ មិនយូរប៉ុន្មានទេយ៉ាងយូរ២ រឺ៣ថ្ងៃយើងបោកសំអាតភ្នំពេញហើយ មិត្តនិងត្រឡប់មកវិញ! មិនបាចបិតទ្ធារទេ យើងមិនចោរប្លង់ទេ!។ ដូច្នោះអ្នកក្រុងនិងអ្នកជនបទដែរបានភៀកខ្លួនពីជនបទប្រមាណពីរពាន់លាននាក់ ចេញចោលលំនៅដ្ឋានទំាងហ្វូង ដូចទឹកបាក់ទំនប់ទាំងច្របូកច្របល់គ្នាមិនអាចពិពណ៌នាគ្នាបានម្នាក់ប្រយ័ត្នយែងខ្លាចបាត់គ្នា។ អ្នកក្រីក្រទូលបង្វិតកំបិចកំបុក រីឯអ្នកមានស្ដុកស្តម្ភគេដាក់ទ្រព្យដ៏មានតំលៃនៅក្នុងឡានរបស់គេ ហើយរុញឡានចេញទៅ។ គេអោយមុនស្សចាស់ជរា ជនពិការ អ្នកជំងឺធ្ងន់ៗ។ បណ្តាលជនដ៏ច្រើនអណាយនេះមានទឹកមុខក្រៀមក្រំធ្វើដំនើរដោយថ្មើរជើងដោយយឺតៗទាំងអស់កំលាំង។ ក្នុងរយៈពេល២ថ្ងៃរាជធានីភ្នំពេញបានក្លាយជាទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅ។ នៅគ្រប់ជាយក្រុងទាំងអស់ពួកគេប្រកាសឧឃោសណសព្ទ័ រឺគេសរសេរខ្តាតឃានខ្មៅធំៗ សូមអញ្ចើនមន្រ្តីរាជការ ជាន់ខ្ពស់ត្រឡប់មកវិញដើម្បីរៀបចំប្រទេសឡើងវិញ រឺបង្កើតកងទ័រថ្មីឡើងវិញ រឺទៅរៀនសូត្រ រឺទៅទទួលសម្តោច សីហនុទ្រង់យាងត្រឡាបមកវិញ រឺដោយមូលហេតុផ្សេងៗទៀត។ នាយទាហានជាច្រើនចាញ់ការបញ្ឆោតនេះហើយចេញយ៉ាងសប្បាយទៅទទួលអនាគតនេះតាមពាក្យសន្យានេះ។
គ្រាន់តែចេញប្រមាណពីរ រឺបីគីឡូរម៉ែតទៅមុខខ្មែរក្រហមរង់ចាំទទួលនិងសំលាប់គេចោលគ្មានសល់ម្នាក់។ ខ្មែរក្រហមក៏ប្រហារជីវិតនាយទាហានរង់ និងពលទាហានបន្តបន្ទាប់តាមវិធីដ៏ដែរៗនេះដែរ។ ប្រជាពលរដ្ឋដែររស់នៅក្រោយរបបរបស់លោកឧត្តមសេនី លុន នុល ទាំងអស់មិនថាតែអ្នកនៅភ្នំពេញប៉ុណ្ណោះទេ គឺគ្រប់ក្រុង និងភូមិធំៗក៏ត្រូវចាកចេញពីលំនៅដ្ឋានរបស់ខ្លួន តាមថ្នលជាតិទាំងឈឺចាប់លំបាកវេទនាបំផុត។ មនុស្សចាស់ជរា អ្នកជំងឺ ស្រ្តីឆ្លងទន្លេ រាប់ពាន់នាក់ប្រឈមមុខនិងសេចក្តីស្លាប់ ដោយសេចក្តីស្រេចឃ្លាន និងសេចក្តីអស់សង្ឃឹមក្រោយកំដៅព្រះអាទិត្យនារដូវប្រាំង។
រដ្ឋអំណាចថ្មីពុំបានចាប់ចែងអ្វីដើម្បីទទួលពួកគេសោះ ពួកបស្ចិមប្រទេសមិនអាច រឺមិនព្រមជឿរថាខ្មែរក្រហមប្រព្រឹកដូច្នោះនោះទេក៏ប៉ុន្តែតាមប្រពៃណីខ្មែរពីព្រេងនាយស្តេចដែរឈ្នះសង្គ្រាមតែងតែប្រព្រឹកបែបនេះចំពោះសត្រូវដែរចាញ់ គឺគេសំលាប់អ្នកមានបណ្តាលសក្ត័ធំៗ ហើយតែងកៀរប្រជាជនអោយមកធ្វើសំណងធំៗមានប្រាសាទអង្គរវត្តជាដើម។ ប៉ុន្តែគ្មាននណាម្នាក់ស្រមៃឃើញថានៅសត្សទី២០នេះ ក្រុមដែរមានជ័យជំនះអាចអនុវត្តន៍ដូចសម័យពីដើមនោះបានឡើយ។ តាមវិទ្យុភ្នំពេញគេចាត់ទុកប្រជាជនដែរធ្លាប់រស់នៅក្នុងរបប លន់នុល ជា ឈ្លើយសង្គ្រាម ឫជាប្រជាជនថ្មី ឫជាប្រជាជន១៧ មេសា ផ្ទុយស្រឡះពីប្រជាជនចាស់ ឫប្រជាជនមូលដ្ឋាន ដែររស់នៅតំបន់ដែររគ្រប់គ្រង់ដោយខ្មែរក្រហមចាប់តាំងពីឆ្នាំ ១៩៧០មក។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

គ្មាននណាម្នាក់ដឹងច្បាស់ថា នណាដឹងនាំប្រទេសដែលគេហៅតាមឈ្មោះថ្មីថា កម្ពុជាប្រជាធិបតេយ្យនោះ។ ខ្មែរក្រហមដឹកនាំដោយអង្គការដ៏លាក់កំបាំងមួយដែរបញ្ជាដាច់ខាតមិនអាចតវ៉ាបាន។ អង្គការនេះមានសិទ្ធិផ្តល់ជីវិតនិងសំលាប់មនុស្សបាន។ នណាម្នាក់ដែរគេបញ្ចួនទៅអង្គការលើមានន័យថា បញ្ជូនទៅអោយគេសំលាប់។ កម្មាភិបាលតូចតាចគឺមេដឹកនាំក្រោមៗ មិនលាក់លៀមប្រើអំណាចតាមអំពើចិត្តរបស់ខ្លួនក្រោមផ្លាក់អង្គការលាក់មុខនេះទេ។ ខ្មែរក្រហមជំលៀសប្រជាជនអោយចេញពីក្រុងដូច្នេះមិនគ្រាន់តែមកពីវក់និងអំណាច រឺមកពីមេដឹកនាំឃោឃៅអមនុស្សធម៌ប៉ុណ្ណោះទេ ហើយក៏មិនមែនពីអ្នករស់តាមជនបទចងគំនុំសងសឹកនិងគ្នាអ្នកក្រុងដែរកៀបសង្កត់គេនោះដែរ។ ខ្មែរក្រហមជំលៀសក្រុងដូច្នេះមកពីមនោគមន៍វិជ្ជាគឺមកពីគេមានគិតចង់ចាត់ចែងរចនាសម្ព័ន្ធសង្គមខ្មែរទាំងស្រុងសាជាថ្មីនិងចាត់ចែងការអភិវឌ្ឍប្រទេសតាមរបៀបថ្មីដែរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិ នៃឈ្មោះ បឹងជើងឯក ប្រវត្តិ នៃឈ្មោះ បឹងជើងឯក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.