មានរឿងគួរប្រយ័ត្នមួយចំពោះបុរស ដែលកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៣ មករា ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខក្តាន់២ ដេអិន រាជធានីភ្នំពេញ ដោយបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក DREEM C125 ពណ៌ខ្មៅ ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ មាននារីម្នាក់អង្គុយលើបង់ បានបក់ដៃហៅបុរសនោះឲ្យឈប់ម៉ូតូ ដើម្បីសុំជិះទៅផ្ទះផង បុរសនោះបានសួរនាំពីរបីម៉ាត់ ក៏ព្រមជូនទៅផ្ទះខណៈពេលនោះមកដល់ពាក់កណ្តាលផ្លូវ នារីបានឲ្យបុរសនោះ ជូនត្រឡប់ទៅវិញ តែបុរសនោះមិនព្រមទៅ ហើយក៏ឲ្យនាងចុះពីលើម៉ូតូ តែនាងមិនព្រមចុះ បែរទៅជាសុំលុយបុរសនោះ ៥០០០រ ដើម្បីត្រឡប់ទៅវិញ បុរសនោះថាគ្មានលុយទេ ស្រាប់តែនារីនោះស្ទុះទៅឱប ទាញអាវ ទាញខោ ធ្វើឲ្យបុរសនោះខឹងក៏ច្រានដួលទៅលើ ថ្នល់ ភ្លាមៗនោះបានភ្ញាក់ផ្អើលដល់ សមត្ថកិច្ច ចុះសួរនាំទើបដឹងថា គ្មានអ្នកណាបង្ខំអ្នកណាទេ រួចបានសំរួលឲ្យបុរសនោះ ជិះម៉ូតូទៅវិញ ឯនារីនោះសមត្ថកិច្ចបានចេញលុយ ឲ្យជិះម៉ូតូទៅផ្ទះវិញ ។ សំណាងដែរ ដោយប្រុសប្រកែក ស្រីមិនប្រកាន់ ។ ដោយ: ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:22:00 AM
Rating:
No comments: