បិទទ្វារបាត់ពីរថ្ងៃបើកទ្វារមើលចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បិទទ្វារបាត់ពីរថ្ងៃបើកទ្វារមើលចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ

ភ្នំពេញ៖ នារីម្នាក់បានធ្វើអតឃាត ចងកសម្លាប់ខ្លួនឯង ព្រោះតែតូចចិត្តនឹងប្តី ដែលទើបតែរៀបការបាន ៨ខែ ហើយឈ្លោះគ្នា ចុះចេញពីផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះលេខ៩០ បន្ទប់ជួលលេខ២៨ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សពជនរងគ្រោះមានឈ្មោះ សេន វឌ្ឍនា ភេទស្រី អាយុ២៧ឆ្នាំ បុគ្គលិកស្រាបៀរហ្គេនស្បឺត ស្នាក់នៅបន្ទប់ជួលលេខ២៨ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ស្រុកកំណើតភូមិដោម ឃុំតាអូ ស្រុកគិរីវង្ស ខេត្តតាកែវ។
បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ កាន់ ពិសាល អាយុ ២០ ឆ្នាំ ជាអ្នកមើលការ ខុសត្រូវ ផ្ទះជួលកើតហេតុខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេល កើតហេតុ គឺស្ត្រីពីរនាក់ បានមករកនារី រងគ្រោះ នៅបន្ទប់កើតហេតុខាងលើ តែដោយទ្វារបន្ទប់កើតហេតុខាងលើ ជាប់គន្លឹះពីក្នុង ហើយគាត់ក៏បានយកសោរ ទៅចាក់ដើម្បីបើកទ្វារ។ ខណៈពេលនោះ ដើរចូលទៅក៏ស្រាប់តែឃើញនារីរងគ្រោះ បានធ្វើអត្តឃាតដោយយកខ្សែក្រណាត់ ចងកខ្លួនឯងជាប់នឹងចំរឹងដែកបង្អួច ស្លាប់ដោយអណោចអាធម្ម បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់អ្នកស្រុក ក៏ដូចជាសមត្ថកិច្ច មូលដ្ឋាន ចុះមកពិនិត្យកន្លែងកើតហេតុ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី ២៧ ខែមករា ដោយលូ នៅក្នុងបន្ទប់ជួល ជាប់បន្ទប់ជួល កើតហេតុខាងលើ ស្ទះ ហើយគាត់ក៏បានទៅ គោះទ្វារ បន្ទប់កើតហេតុ ដើម្បីសុំម្ចាស់ បន្ទប់ធ្វើការបូមលូ។ ហើយពេលនោះ នារីរងគ្រោះក៏បានបើកទ្វារ មកប្រាប់គាត់ថា "ថ្ងៃនេះខ្ញុំមានធុរៈខ្ញុំមិនឲ្យចូលទេ" បន្ទាប់មកនារីរងគ្រោះក៏បិទទ្វារទៅវិញទៅ ហើយមួយសន្ទុះក្រោយមក នារីរងគ្រោះក៏បានដើរចេញទៅក្រៅបាត់ទៅ គាត់ក៏មិនបានចាប់អារម្មណ៍ថានារីរងគ្រោះចូលមកវិញពីពេលណាដែរ។ លុះដល់វេលាកើតហេតុ ទើបដឹងថានារីរងគ្រោះបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
បើតាមសម្តីពីស្ត្រីម្នាក់ឈ្មោះ គឹម ផាន់នី អាយុ ៦០ឆ្នាំ ដែលជាម្តាយបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់អោយដឹងថា កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ២៦ ខែ មករា នារីរងគ្រោះដែលជាកូនស្រីរបស់គាត់ បានទូរស័ព្ទពីកន្លែងធ្វើការ មកប្រាប់គាត់ថា "ប្តីរបស់ខ្ញុំបានផ្ញើសារមកប្រាប់ខ្ញុំថា គាត់យកខោអាវចេញទៅស្នាក់នៅខាងក្រៅមួយរយៈសិន ព្រោះនៅទីនេះ យើងចេះតែឈ្លោះគ្នា" ហើយគាត់ក៏ប្រាប់ទៅកូនស្រីវិញថា "បើចឹងកូនកុំគិតច្រើនពេក ទៅផ្ទះវិញញ៉ាំបាយ ហើយបិទទ្វារចាក់សោរឲ្យស្រួល កុំមានគំនិតគិតខ្លីអីឲ្យសោះណា" ហើយគាត់ក៏បិទទូរស័ព្ទទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានទូរស័ព្ទទៅនារីរងគ្រោះ ដែលជាកូនស្រីវិញ ពេលនោះកូនស្រីរបស់គាត់មិនលើកទូរស័ព្ទ ហើយគាត់ខំប្រឹងព្យាយាមតេ ទៅទៀត តែកូនស្រីនៅតែមិនលើកដដែល។ ពីមួយថ្ងៃទៅមួយថ្ងៃ ខំព្រឹងព្យាយាមទូរស័ព្ទទៅកូនស្រី តែនៅតែមិនលើក និងបានទៅរក កូនស្រីរបស់គាត់នៅឯផ្ទះដន្លង នៅឯខេត្តកំពង់ស្ពឺ នៅតែមិនឃើញកូនស្រីរបស់គាត់សោះ។ រហូតដល់ថ្ងៃកើតហេតុ គាត់ក៏បានទៅរក កូនស្រីរបស់គាត់នៅឯបន្ទប់ជួលកើតហេតុ ខណៈពេលទៅដល់ស្រាប់តែឃើញទ្វារបន្ទប់ចាក់កន្លឹះពីក្នុង ហើយគាត់ក៏បានទូរស័ព្ទទៅ កូនស្រីទៀត ស្រាប់តែឮសម្លេងចេញមកពីក្នុងបន្ទប់ ពេលដែលចូលទៅក្នុងបន្ទប់ក៏ស្រាប់តែឃើញកូនស្រីរបស់គាត់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនបាត់ទៅហើយ។
បើតាមសម្តីពីបុរសឈ្មោះ កូយ ចាន់រ៉ា អាយុ ២៧ ឆ្នាំ ជាជាងធ្វើស្លាកយីហោ ដែលត្រូវជាប្តីរបស់នារីរងគ្រោះបានឲ្យដឹងថា គាត់ និងនារីរងគ្រោះ ដែលជាប្រពន្ធបានរៀបការជាមួយគ្នាអស់រយៈពេល ៨ខែមកហើយ។ ហើយកន្លងមកក្នុងអំឡុងប្រាំបីខែ ដែលពួកគាត់បានរៀបការជាមួយគ្នា គឺតែងតែមានការរកាំរកូសឈ្លោះប្រកែកគ្នារហូត ព្រោះមូលហេតុរឿងលុយចំណងដៃ។ ដោយពេលនោះគឺទៅប្រារពវិធីមង្គលការនៅផ្ទះគាត់ ហើយលុយចំណងដៃ ដែលបានពីខាងស្រី ត្រូវបានឪពុកម្តាយខាងស្រី ប្រគល់អោយពួកគាត់ទាំងពីរទុក ដោយឡែកលុយចំណងដៃដែលបានពីខាងប្រុស ត្រូវបានឪពុកម្តាយរបស់គាត់យកទុក ដើម្បីសងអីវ៉ែវ៉ាន់គេ ដូច្នេះហើយទើបបង្កអោយនារីរងគ្រោះដែលជាប្រពន្ធខឹងរហូតមក។ ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក មុនថ្ងៃកើតហេតុនារីរងគ្រោះតែងតែឈ្លោះប្រកែក និងជេរឪពុកម្តាយរបស់គាត់ដែលជាប្តីរហូត លុះដល់ថ្ងៃទី ២៦ ខែ មករា គាត់ក៏បានសម្រេចចិត្តចាកចេញពីប្រពន្ធមួយរយៈ ទៅនៅផ្ទះម្តាយដើម្បីកុំឲ្យចេះតែឈ្លោះគ្នាច្រើនពេក លុះដល់វេលាកើតហេតុ ស្រាប់តែម្តាយក្មេកទូរស័ព្ទទៅប្រាប់ថា នារីរងគ្រោះដែលជាប្រពន្ធបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកត្រួតពិនិត្យ និងធ្វើកុសលវិច្ច័យលើសពនារីរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយការចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយសពនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រៃណីនៅឯ វត្តចាក់អង្ក្រែ។
បិទទ្វារបាត់ពីរថ្ងៃបើកទ្វារមើលចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ បិទទ្វារបាត់ពីរថ្ងៃបើកទ្វារមើលចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.