ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូ XR បោះពួយយ៉ាងលឿន ដោយមិនប្រយ័ត្ន បានបត់ឆ្លងផ្លូវ ត្រូវស្គុបពី បុករងរបួសធ្ងន់ពីរនាក់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះមានឈ្មោះ សាំង សេងហុង ភេទ ប្រុស មុខរបរ កាប់គោ ស្នាក់នៅភូមិព្រែកល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូ ១គ្រឿង ម៉ាក XR ពណ៌ស លាយខ្មៅ មិនមានស្លាកលេខ ពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវមិនបានមើលគ្រប់ជ្រុងជ្រោយ ក៏ត្រូវម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1K-3024 បើកដោយយុវជនពីរនាក់ ស្របគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បើកម៉ូតូ XR ស្លាប់នៅនឹងកន្លែង ចំណែកយុវជនពីរនាក់រងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រាះដើម្បីព្យាបាល។
ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែងយកទៅរក្សាទុកនៅស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយ តាមផ្លូវច្បាប់។ សហការី
បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:36:00 PM
Rating:

No comments: