ស្រវឹងស្រាបើករថយន្តបុកម៉ូតូមួយគ្រឿង រងរបួសស្រាលម្នាក់ និងបែកមុខមាត់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកម៉ូតូមួយគ្រឿង រងរបួសស្រាលម្នាក់ និងបែកមុខមាត់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រូសក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ រងរបួសស្រាល ហើយព្យាយាមបើករត់ត្រូវអ្នកឃើញហតុការណ៍ដេញប្រផាត់ប្រភីងចាប់បានអ្នកបើកបរទាំងរថយន្តប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ នឹង​ ៣០នាទីយប់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវមុនីវង្ស កែងផ្លូវ ៤៦៦ ចំណុចក្រុមហ៊ុនស្មាត ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-789០ តាមផ្លូវ ៤៦៦ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតខាងលើ បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-2949ពេញទំហឹងបណ្ដាលរងរបួសស្រាល ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ត្រូវបានអ្នកឃើញហេតុការណ៍ ជិះម៉ូតូឌ្រីមសង់ ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5888ដេញពីក្រោយលុះមកដល់ស្តុបបឹងត្របែកដោយជាប់ស្តុបរថយន្តបង្កបានបត់ឆ្លងផ្លូវ ត្រូវម៉ូតូកំពុងដេញតាមពីក្រោយ បុកចំហៀងខាងឆ្វេង បណ្ដាលអោយរងរបួសបែកមុខមាត់ ហើយរថយន្តបង្កបន្តបើករត់ទៀត ខណៈមកដល់ផ្លូវនរោត្តម មុខក្រសួងមហាផ្ទៃ ត្រូវប្រជាជនឃាត់បានទាំងអ្នកបើកបរ និងរថយន្តតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌចំការមន រងចាំដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុកម៉ូតូមួយគ្រឿង រងរបួសស្រាលម្នាក់ និងបែកមុខមាត់ម្នាក់ ស្រវឹងស្រាបើករថយន្តបុកម៉ូតូមួយគ្រឿង រងរបួសស្រាលម្នាក់ និងបែកមុខមាត់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.