ភ្នំពេញ៖ ជនសង្ស័យម្នាក់មកធ្វើសកម្មភាពគាស់ផ្ទះគេទុកចោលមួយកន្លែង តែសំណាងមិនល្អ ក៏ត្រូវអ្នករស់នៅក្បែរនោះ ឃើញព័ទ្ធចាប់បានប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកលាបសួរនាំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៣០ នាទីយប់ ថ្ងៃទី ៩ សីហា ២០១៧ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ។
ជនសង្ស័យខាងលើមានឈ្មោះ សុខ ជា អាយុ ២៥ ឆ្នាំ មុខរបេមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេឭសំលេងក្តូងក្តាំងនៅផ្ទះកើតហេតុ លុះពេលអ្នកជិតខាងអើតមើល ក៏ស្រាប់តែឃើញជនសង្ស័យកំពុងមានដំបងឈើប្រវែងជា ១ម៉ែត្រ និងសោរលេខ ១៣ កំពុងគាស់ទ្វារអោយរបើក ឃើញដូច្នេះ ប្រជាអ្នកស្រុកបាននាំគ្នាព័ទ្ធចាប់បានជនសង្ស័យនោះតែម្តង រួមនិងវត្ថុតាង ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចនគរបាល ប៉ុស្តិព្រែកលាប មកយកទៅសាកសួរនាំ។
បច្ចុប្បន្នជនសង្ស័យស្ថិតក្នុងការសាកសួរពីសមត្ថកិច្ចប៉ុស្តិព្រែកលាប ដោយហេតុការណ៍គ្មានម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងនោះទេ ហើយជនសង្ស័យក៏មិនទាន់បានលួចអ្វីបាននោះដែរ។ ស៊ីន កុសល
ឃើញផ្ទះគេទុកចោលទំនង ចូលទៅគាស់ ត្រូវអ្នកស្រុកព័ទ្ធចាប់បានម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:38:00 PM
Rating:

No comments: