ចៅប្រុសចិត្តពាលយកដំបងវាយលោកយាយបង្កើតខ្លួនឯងស្លាប់ ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចៅប្រុសចិត្តពាលយកដំបងវាយលោកយាយបង្កើតខ្លួនឯងស្លាប់ ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ យុវជនម្នាក់ខឹងជីដូនស្ដីអោយបន្តិចបន្តួច ចៅចិត្តតិរិឆ្ឆានយកឈើជ្រុង វាយពីក្រោយបណ្ដាលរងរបួសធ្ងន់ ខណៈដឹកដល់ មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់គួរអាណោចអធម័។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅផ្ទះលេខ ២៤ ផ្លូវ ៥៨២ ហ្សែត ក្រុម ៥៩ ភូមិ ១៣ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
ជនសង្ស័យមានឈ្មោះ ឆាយ សិុនហួ ហៅ ទូ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ ខាងលើ។
ចំណែកជនរងគ្រោះមានឈ្មោះ ក្រូច សុខា អាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះលេខ ២៤ ផ្លូវ ៥៨២ ហ្សេត ក្រុម ៥៩ ភូមិ ១៣ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពពីសាច់ញាតិរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវជាជីដូនរបស់ជនសង្ស័យឈ្មោះ ឆាយ សិុនហួ ហៅ ទូ និងឈ្មោះ ឆាយ លីដា ភេទ ស្រី អាយុ ២៦ ឆ្នាំ កំពុងនៅក្នុងផ្ទះទាំងអស់គ្នា ពេលនោះជនសង្ស័យជាចៅ បានបើកគំរបស័ង្កសី ដើម្បីឡើងទៅលេងលើដំបូលផ្ទះជាន់ខាងលើ រានហាល ពេលនោះលោកយាយ ក្រូច សុខា ជាជីដូន បានស្រែកស្ដីបន្ទោសឲ្យ ជនសង្ស័យ កុំឲ្យឡើងទៅលើដំបូលផ្ទះជាន់ខាងលើ ព្រោះខ្លាចភ្លៀងលិចដំបូលចូលមកក្នុងផ្ទះ ដោយស្រែកខ្លាំងៗ ធ្វើឲ្យជនសង្ស័យ ជាចៅខឹង ក៏បានយកឈើជ្រុងប្រវែង ០.៧០សង់ទីម៉ែត្រ ដែលទុកក្នុងផ្ទះយកមកវាយចំក្បាលពីក្រោយ ចំនួន ៥ជ្រុង បណ្ដាលឲ្យដួលផ្កាប់មុខនៅលើគ្រែរងរបួសធ្ងន់ ពេលនោះ ឈ្មោះ ឆាយ តលីដា បងស្រីជនសង្ស័យចូលទៅឃាត់ តែជនសង្ស័យ មិនស្ដាប់ ពេលនោះមានអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ២ ចុះមកដល់ឃាត់ខ្លួនតែម្ដង។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) តែអកុសល់គាត់បាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ តាមចំលើយជនសង្ស័យបានសារភាពថា ខ្លួនមករស់នៅជាមួយជីដូនអស់រយៈពេល ៥ឆ្នាំមកហើយ ក្នុងការរស់នៅជាមួយគាត់តែងតែស្ដីបន្ទោសឲ្យខ្លួនជាញឹកញាប់ ទើបខ្លួនគំនុំខឹងរហូតដល់ថ្ងៃកើតហេតុ ទើបខ្លួនយកឈើជ្រុងមកវាយ បណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុកសាងសំណំុរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិនិធីនៃច្បាប់។ ស៊ីន កុសល
ចៅប្រុសចិត្តពាលយកដំបងវាយលោកយាយបង្កើតខ្លួនឯងស្លាប់ ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចៅប្រុសចិត្តពាលយកដំបងវាយលោកយាយបង្កើតខ្លួនឯងស្លាប់ ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.