ជិះម៉ូតូចេញពីធ្វើការត្រូវចោរឆក់កាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូចេញពីធ្វើការត្រូវចោរឆក់កាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ៖ នារីវ័យក្មេងស្រស់សោភាពីរនាក់ជិះម៉ូតូចេញពីធ្វើការនៅខារាអូខេឌីយាម៉ង់ ត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមកពីក្រោយធ្វើសកម្មភាពឆក់កាបូប មិនបានសំរេច បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៤០នាទីទៀបភ្លឺ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ (ផ្ទះជា ខេងll ផ្គត់ផ្គង់ គ្រឿង សំណង់ អគ្គសីនី និងសំភារៈជាង)នៅជាប់ផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះទី១ អ្នកអង្គុយនៅពីក្រោយមានឈ្មោះ មែង គីងហ៊ួយ ភេទ ស្រី អាយុ ១៦ ឆ្នាំ មុខរបរ ធ្វើការនៅខារាអូខេ ឌីយ៉ាម៉ង់ ស្នាក់ជាមួយម្តាយ នៅម្តុំផ្សាររអូរឬស្សី ខណ៧មករា រងរបួសធ្ងន់។
ជនរងគ្រោះទី ២ ជានាក់បើកម៉ូតូមានឈ្មោះ វិនថាន់ ស្រីពេជ្រ អាយុ ១៨ឆ្នាំ មុខរបរ ដូចគ្នា ស្នាក់នៅ​ ម្តុំផ្សារស្ទឹងមានជយ័ សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅសង្កាត់អូឬស្សី ខណ្ឌ៧មករា រងរបួសស្រាល។
តាមការៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ទាំងពីរនាក់ ជិះម៉ូតូកូនទាមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ចេញពីខារាអូខេឌីយ៉ាម៉ង់ នៅម្តុំផ្លូវ ២៧១ នៅក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក តាមផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្សយ័ពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី ០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូប ដែលរូបគាត់ពាក់នឹងដៃម៉ូតូ មិនបានសំរេច ធ្វើឲ្យរូបទាំងពីរនាក់ដួលបោកនឹងថ្នល់រងរបួសធ្វន់ម្នាក់ និងស្រាលម្នាក់ ភ្លាមៗនោះជនសង្ស័យទាំងពីរនាក់ ឃើញសភាពមិនស្រួល បានបន្ថែមល្បឿនទៅមុខបាត់ស្រមោលបន្សល់ទុកជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសាច់ញាតិជនរងគ្រោះបានមកដល់ ហៅរឺម៉កម៉ូតូកង់បួនដើម្បីដឹកជនរងគ្រោះទៅសង្គោ្រះ នៅផ្ទះដោយខ្លួនឯង ហើយជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕ ស៊ីន កុសល
ជិះម៉ូតូចេញពីធ្វើការត្រូវចោរឆក់កាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រូវចោរឆក់កាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.