បើករថយន្តម៉ាស្តាឆ្លងផ្លូវត្រូវរថយន្តធុនដ្រាបុករងកាខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តម៉ាស្តាឆ្លងផ្លូវត្រូវរថយន្តធុនដ្រាបុករងកាខូចខាតទាំងសងខាង

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវថយន្តមួយគ្រឿងទៀត បុកចំពាក់កណ្តាលបើុងទៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតកើតឡើងកាលពីវេលាម៉ោង ២ នឹង ០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវភ្លោះអូរឬស្សី ផ្លូវលរខ ២១៤ កែងផ្លូវ ១០៥ ក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-7721តាមបណ្តោយផ្លូវលេខ ១០៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុខាងលើ ឆ្លងផ្លូវលេខ ២១៤ មិនទាន់ផុតផងក៏ត្រូវបានរថយន្តមួយគ្រឿង ម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8358បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត តាមបណ្តោយផ្លូវលេខ ២១៤ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តម៉ាស្តាចំពាក់កណ្តាលពេញទំហឹងខាងស្តាំ បើុងទៅលើចិញ្ចើមផ្លូវសំណាងល្អមិនមានអ្នករងរបួស ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តម៉ាស្តាឆ្លងផ្លូវត្រូវរថយន្តធុនដ្រាបុករងកាខូចខាតទាំងសងខាង បើករថយន្តម៉ាស្តាឆ្លងផ្លូវត្រូវរថយន្តធុនដ្រាបុករងកាខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:23:00 PM Rating: 5

No comments:

Powered by Blogger.