អគ្គីភ័យឆាបឆេះផ្ទះលក់កាហ្វេមួយកន្លែងជាប់ស្ពានអាកាសស្ទឹងមានជ័យ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

អគ្គីភ័យឆាបឆេះផ្ទះលក់កាហ្វេមួយកន្លែងជាប់ស្ពានអាកាសស្ទឹងមានជ័យ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះលក់កាហ្វេ នៅម្តុំគល់ស្ពានស្ទឹងមានជ័យ ចំណុចផ្ទះលេខ ២០៨ ផ្លូវលេខ ២៧១ ក្រុមទី ៥២ ភូមិ ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង ៩ នឹង ៤៥ នាទីយប់ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ បណ្ដាលឲ្យឆេះអស់ផ្ទះមួយខ្នងទាំងស្រ៊ុង ។
សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងខាងរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែគេពុំទាន់ដឹងថា៖ ការឆាបឆេះនេះបណ្តាលមកពីអ្វីអោយពិតប្រាកដនៅឡើយនោះទេ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សមត្ថកិច្ចបានបន្តថា ទីតាំងកើតហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ឈ្មោះ អួន ឡែន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ បានជួលទៅអោយឈ្មោះ ស៊្រុន ម៉ែន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បានជួលទីតាំងនេះ បើកអាជីវកម្មលក់កាហ្វេ ដោយទីតាំងអគ្គីភ័យខាងលើ ជាប្រភេទផ្ទះឈើប្រក់ ស័ង្កសី មានទំហំ ៥ x ២០ ម៉ែត្រ បានរងការឆេះខូចខាតទាំងស្រុង តែមិនបង្កអោយនរណាម្នាក់រងរបួសនោះទេ ចំណែកទ្រព្យគឺឆេះគ្មានសល់។
សមត្ថកិច្ចក៏បានបញ្ចាក់ឲ្យដឹងទៀតថា អគ្គីភ័យបានរលត់នៅវេលា ម៉ោង ២២:៥០ នាទី ដោយប្រើប្រាស់ទឹកអស់ ចំនួន ២២ ឡាន ក្នុងនោះមាន ៖ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ១៧គ្រឿង ( ប្រើអស់ )។
រថយន្តរបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ០៤គ្រឿង ( ប្រើអស់ ) និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ គ្រឿងផងដែរ ៕
អគ្គីភ័យឆាបឆេះផ្ទះលក់កាហ្វេមួយកន្លែងជាប់ស្ពានអាកាសស្ទឹងមានជ័យ អគ្គីភ័យឆាបឆេះផ្ទះលក់កាហ្វេមួយកន្លែងជាប់ស្ពានអាកាសស្ទឹងមានជ័យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:34:00 PM Rating: 5

No comments:

Powered by Blogger.