មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីជប់លៀង បើករថយន្តបុករថយន្ត ពីរគ្រឿង ព្យាយាមបើករត់ ត្រូវម្ចាស់ដេញ តាមចាប់បានមកវិញ

ភ្នំពេញ៖ បុរសម្នាក់ស្រឹងស្រា បើករថយន្ត ស៊េរីទំនើប ម៉ាកសឺដេសមួយគ្រឿង រេចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រពីក្រោយ រុញទៅបុករថយន្ត ម៉ាកសឺដេសមួយគ្រឿងទៀត ចតនៅមុខហាងបណ្តាលឲ្យខូចខាតយ៉ាងដំណំ រថយន្តបង្កព្យាយាមបើករត់ ត្រូវម្ចាស់ដេញចាប់បានមកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខហាងយីហោ (ស្តាឡា ដេលមីត) តាមបណ្តោយផ្លូវ ៣១៥ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-3228 ទើបនឹងចេញពីជប់លៀងនៅផ្សារសុីខេ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតមកស្តាំដៃ ជ្រុលទៅបុករថយន្តម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-9709ដែលម្ចាស់ចូលហូបចុកនៅក្នុងហាង ចតនៅចំណុចកើតហេតុ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រ រុញទៅមុខបុករថយន្ត ម៉ាកសឺដេសមួយគ្រឿងទៀត ពីក្រោយដែលម្ចាស់ចតចូលទៅហូបចុកជាមួយគ្នា ពេញទំហឹង បណ្តាលអោយរថយន្តទាំងពីគ្រឿងខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេចខ្លួន ភ្លាមៗនោះម្ចាស់រថយន្តរងគ្រោះឃើញហេតុការណ៍ បាននាំគ្នាដេញតាមមកចំណុចមុខសាលាអនុវត្ត តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបានទាំងតៃកុងនិងរថយន្តបានភ្លាមៗ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងស្ទើទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានខាងតំណាងម្ចាស់រថយន្តបង្ក មកសម្រុះសម្រួលគ្នា ដោយខាងភាគីបង្ក ព្រមចេញថ្លៃជួសជុលរថយន្តរងគ្រោះទាំងពីរគ្រឿង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ចេញពីជប់លៀង បើករថយន្តបុករថយន្ត ពីរគ្រឿង ព្យាយាមបើករត់ ត្រូវម្ចាស់ដេញ តាមចាប់បានមកវិញ ចេញពីជប់លៀង បើករថយន្តបុករថយន្ត ពីរគ្រឿង ព្យាយាមបើករត់ ត្រូវម្ចាស់ដេញ តាមចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:29:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.