បើករថយន្តលឿនពេក ទៅបុកសួនចែកផ្លូវ រួចហោះទៅបុកស្លាកប៉ាន់ណូបាក់ដល់ដី ក្រឡាប់ផ្ងាជើងទ្រមេឃឆេះហុយទ្រលោម និងស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ ពីរនាក់ទៀតរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេក ទៅបុកសួនចែកផ្លូវ រួចហោះទៅបុកស្លាកប៉ាន់ណូបាក់ដល់ដី ក្រឡាប់ផ្ងាជើងទ្រមេឃឆេះហុយទ្រលោម និងស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ ពីរនាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ បុរសបីនាក់បើករថយន្តស៊េរីទំនើប ម៉ាកអូឌីមួយគ្រឿង បោះពួយយ៉ាងលឿន បានរេចង្កូតទៅបុកសួនចែកផ្លូវ ហើយរថយន្ត ហោះទៅបុកស្លាកប៉ានណូ បណ្ដាលឲ្យ រលំដល់ដីរថយន្តក្រឡាប់ផ្ងាជើងឡើងលើ ច្រង៉ាង ព្រមទាំងឆេះផ្សែងហុយទ្រលោម ស្លាប់តៃម្នាក់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង ៣ នឹង ២០នាទីទៀបភ្លឺ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ ជាតិលេខ ៦A ចំណុចរង្វង់មូលជ្រោយចង្វារ ខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះដែលស្លាប់មានឈ្មោះសយសានភេទប្រុសអាយុ២៩ឆ្នាំមានស្រុកកំនើតភូមិល្អក់ឃំុកំពង់ថ្មស្រុកសន្ទុកខេត្តកំពង់។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតគេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភក្ត្រ័ពីនាក់បើករថយន្តទំនើបអូឌីពណ័សពាក់ស្លាកលេខភ្នំពេញ.2AF9229បើកពីកើតទៅលិចក្នុងល្បឿនដូចហោះខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុកសួនចែកផ្លូវហើយហោះទៅបុកស្លាកប៉ានណូបាក់ដល់ដីរួចក្រឡាប់ផ្ងាជើងទ្រមេឃឆេះផ្សែងហុយទ្រលោមចំណែកអ្នកជិះក្នុងរថយន្តត្រូវបានបងប្អូនប្រជាពរដ្ឋជួយវាយកញ្ចក់បំបែកយកមនុស្សទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រតែអកុសល់ត្រូវស្លាប់ម្នាក់និងពីរនាក់ទៀតរងរបួសធ្ងន់កំពង់សង្គ្រោះបន្ទាន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
បើករថយន្តលឿនពេក ទៅបុកសួនចែកផ្លូវ រួចហោះទៅបុកស្លាកប៉ាន់ណូបាក់ដល់ដី ក្រឡាប់ផ្ងាជើងទ្រមេឃឆេះហុយទ្រលោម និងស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ ពីរនាក់ទៀតរបួសធ្ងន់ បើករថយន្តលឿនពេក ទៅបុកសួនចែកផ្លូវ រួចហោះទៅបុកស្លាកប៉ាន់ណូបាក់ដល់ដី ក្រឡាប់ផ្ងាជើងទ្រមេឃឆេះហុយទ្រលោម និងស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ ពីរនាក់ទៀតរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.