ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះ ៥ខែ មានវិប្បត្តក្នុងគ្រួសារ បានសំរេចចិត្ត ដើរមកលោតទឹកធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនបានសំរេចទៅហើយ តែសំណាងល្អនាងមិនស្លាប់ដោយសារតែចេះហែលទឹកត្រូវបងប្អូនខ្មែរឥស្លាម ចេញទូកទៅជួយសង្រ្គោះទាន់ពេល។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។
ស្ត្រីរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានដើរតាំងពី សង្កាត់ស្រះចក ក្នុងទិសដៅពីលិចទៅកើត សំដៅឡើងស្ពានជ្រោយចង្វារ ខណៈមកដល់ពាក់កណ្ដាលស្ពានក៏បានឡើងលើបង្កាន់ដៃស្ពាន រួចហក់លោតចូលទៅក្នុងទឹក តែដោយសារស្ត្រីរងគ្រោះនោះចេះហែលទឹកបានមកតោងនឹងបង្គោលស្ពានជាប់ ភ្លាមៗនោះបងប្អូនខ្មែរឥស្លាមចេញទូកជួយអន្តរាគមន៍ទាន់ពេលវេលា ដោយសាតែស្ត្រីរងគ្រោះ ខំហែលទឹកអស់កម្លាំងផងនោះ បានសន្លប់បាត់បង់ស្មារតីភ្លាមៗ ត្រូវសមត្ថកិច្ចទាក់ទងរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែត្រ មកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ៕
ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាថ្មី បានសំរេចតែមិនស្លាប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:36:00 PM
Rating:

No comments: