មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី ០៧នាក់ ករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់


ខេត្តកណ្តាល៖  លោកវរសេនីយ៍ត្រី ម៉ន.សំបុក អធិការរងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានឱ្យដឹងថា លោកបានទទួលព័ត៌មានថា​៖
មានជនសង្ស័យកំពង់ជួញដូរថ្នាំញៀន ក៏សំយោបល់ពីលោកវរសេនីយ៍ឯក ព្រុំ.សំណាង អធិការនគរបាលស្រុកកៀនស្វាយ ដើម្បីចុះធ្វើការបង្ក្រាប កាលពីវេលាម៉ោង១០ នឹង ៣០ នាទី ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ ចំណុចភូមិជ្រោយព្រីង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

លោក ម៉ន.សំបុក បានបន្តថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ខាងលើនេះបានឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រីចំនួន
៧ នាក់ ដូចខាងក្រោម៖
១/ឈ្មោះ គា .មាន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ នៅភូមិព្រែកដូង ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
២/ឈ្មោះ មិត្ត. ទូច (ហុីង) ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅភូមិព្រែកដូង ២ ឃុំកំពង់ស្វាយ។
៣/ឈ្មោះ ក្រឹម .ចន្នី ភេទ ប្រុស អាយុ ៣២ ឆ្នាំ នៅភូមិព្រែកដូង ២ ឃុំកំពង់ស្វាយ។
៤/ឈ្មោះ លី .ឈៀងថេង (ទូច) ភេទ ប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
៥/ឈ្មោះ ជា. សុខអាណា ភេទ ស្រី អាយុ ៣២ ឆ្នាំ (ប្រពន្ធរបស់ លីឈៀង ថេង)
៦/ឈ្មោះ នាង. ពៅ ភេទ ប្រុស អាយុ ២២ ឆ្នាំ នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មុខរបរមិនពិតប្រាកដ)
៧/ឈ្មោះ ប៉ូត. រដ្ឋា ភេទ ប្រុស អាយុ ២២ ឆ្នាំ នៅ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (មុខរបរ មិនពិតប្រាកដ)។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

ចំពោះវត្ថុតាងចាប់យកបានរួមមាន ៖
១/ ម្ស៉ៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួនសរុប ៣៤ កពា្ចប់ (ធំ២.មធ្យម១.តូច៣១)
២-ម៉ូតូចំនួន៣គ្រឿង (ម៉ាកCUBជ្រុងC50គ្មានផ្លាកលេខយ៉ាម៉ាហា សេរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ាក Hongda C125 គ្មានផ្លាកលេខ មានតែគ្រោង)
៣-ទូរសព្វដៃចំនួន13គ្រឿង និងសំភារៈវិចខ្ចប់ប្រើប្រាស់ ១ចំនួនទៀត។

លោកអធិការ រងបានបន្តទៀតថានៅមុនពេលកើតហេតុខាងលើនេះ កំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានចុះសហការណ៍ជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និង
ប៉ុស្ដិ៍ឈើទាល ល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ គា មាន
និងឈ្មោះ មិត្ត ទូច (ហីុង) នៅចំណុចកេងចោងហ៊ោង ជ្រោយព្រីង ជិះម៉ូតូ CUBជ្រុង ពាក់ផ្លាកលេខ
ភ្នំពេញ 1V-03 96 មកយកសារធាតុញៀនពៅឈ្មោះក្រឹម ចន្នី នៅភូមិព្រែកដូង២ ឃុំកំពុងស្វាយ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

ក្រោយយកបានហើយជនសង្ស័យទាំង ២ រួចជិះម៉ូតូចេញមក ក៏ជួបសមត្ថកិច្ចល្បាតឃាត់ឆែក ឃើញមានសារធាតុញៀន ១កញ្ចប់តូច ។

ក្រោយការសួរនាំយើងបានបន្តទៅឃាត់ឈ្មោះ ក្រឹម ចន្នី ដកហូត បានសារធាតុញៀនចំនួន ១កញ្ចប់តូចទៀត និងបន្តឆែកនៅផ្ទះរបស់ឈ្មោះ ក្រឹម ចន្នី រកឃើញសារធាតុញៀនចំនួន ២៤ កញ្ចប់ទៀត (ធំ២ តូច ២២កញ្ចប់) នៅចំណុចរានដាក់ជើងធូប (កុងម៉ា) ក្រោយពីការសាកសួរលើជនសង្ស័យឈ្មោះ ក្រឹម ចន្នី បានឆ្លើយសារភាពថា សារធាតុញៀន ២ កព្ចាប់ធំ ជារបស់ ឈ្មោះ លី ឈៀង ថេង (ទូច) ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។ ក្រោយពីទទូលចំលើយសារភាពពីឈ្មោះ ក្រឹម ចន្នី សមត្ថកិច្ចយើងបានបង្កើតគណៈកម្មាការត្រួតពិនិត្យក្នុងលំនៅដ្ឋានរបស់ផ្ទះឈ្មោះ លី ឈៀងថេង រកឃើញវត្ថុតាងមានម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀន ចំនួន ៨កញ្ចប់ មធ្យម ១ តូច ៧កញ្ចប់ (ដបសំរាប់ប្រើប្រាស់ ២ ដេកកេះ ៦ ទូរសព្វ័ដៃ ១២គ្រឿង (ចាស់) និងសំភារៈសំរាប់វិចខ្ចប់ ១ ចំនួនទៀត
.ម៉ូតូម៉ាក យ៉ាម៉ាហា សុីរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ។ បន្ទាប់មកសមត្ថកិច្ចយើងក៏បាននាំខ្លួន ឈ្មោះ លី ឈៀងថេង និងប្រពន្ធមកសាកសួរនៅប៉ុស្ដិរដ្ឋបាលកំពង់ស្វាយ។ នៅចំពោះមុខសមត្ថកិច្ច តាមរយៈលេខទូរសព្ទ .... របស់ឈោ្មះលី ឈៀង ថេង សមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនឈ្មោះ ប៊ូច រដ្ឋា ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ នាង ពៅ ភេទប្រុសអាយុ ២២ ឆ្នាំ មានទីលំនៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលបានខលមកទូរសព្ទរបស់ឈ្មោះ លីឈៀថេង ដើម្បីទិញសារធាតុញៀនយកទៅបន្តចែកចាយទៀត។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចអ្វីដែលសមត្ថកិច្ចប៉ុស្ដិនិងជំនាញបានរកឃើញប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ ព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី ០៧នាក់ ករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី ០៧នាក់ ករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:53:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.