មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បើកម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ខណៈបើកបញ្ច្រាស់ទិសគ្នា បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ នឹង ១០ នាទីរំលងអាធ្រាត្រ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩ ត្រង់ចំណុចភូមិត្រពាំងឈូក ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនរងគ្រោះស្លាប់ ឈ្មោះ (ហ៊ឹម បូណា) ប្រុស រស់នៅភូមិច្រនាងចាស់ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ តាកែវ 1H-4452 បេីកបរដោយឈ្មោះ ហ៊ឹម បូណា ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិច្រនាងចាស់ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់) គ្មានមួកសុវត្តិភាព ម៉ូតូគ្មានកញ្ចក់មើលក្រោយ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតឆ្ពោះទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុកជាមួយម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CD-1164 បើកបរដោយឈ្មោះ ផុន លីម ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅភូមិសង្គមមានជ័យ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយមិត្តភក្កិម្នាក់ ឈ្មោះ អូន ឌូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដែលកំពុងបើកបរបញ្រ្ចាស់ទិសគ្នា បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈម៉ូតូ ទាំងសងខាង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ធ្វើការវាស់វែង យកម៉ូតូទាំងពីគ្រឿង ទៅរក្សាទុនៅ ផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រងចាំដោះស្រាយពេលក្រោយ។
បើកម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់ បើកម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:39:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.