មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ធ្លាប់ជាប់គុកជាង ៧ ឆ្នាំ ទើបនឹងចេញ ឥឡូវដេញកាប់ប្អូនថ្លៃ ឲ្យរងរបួសធ្ងន់ទៀត...

ខេត្តកណ្តាល៖ បុរសម្នាក់ទាស់ពាក្យសំដីតិចតួច យកកាំបិតកាប់សាច់ជ្រូក ដេញកាប់ប្អូនថ្លៃរងរបួសជើងម្ខាង។
ហេតុការណ៍នេះកើតហេតុកាលពីវេលាម៉ោង ០៤ៈ៣០នាទី នៅថ្ងៃអាទិត្យ ០៣កើត ខែចេត្រ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។
ជនរងគ្រោះ ឈ្មោះប៉ាង ទិត្យ ភេទ ប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មានមុខរបរ អាជីវករ (កាប់ជ្រូក) ទីលំនៅភូមិដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ (មានស្នាមមុតចំស្មងជើងខាងស្តាំចំនួនមួយកន្លែង )។
ជនសង្ស័យ ឈ្មោះ ទី ធី ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ខេត្តកណ្តល ធ្លាប់ជាប់ពន្ធធនាគាររយៈពេល ៧ឆ្នាំ ៦ខែ ពីបទមនុស្សឃាតដោយចេតនា ជាប់នៅពន្ធធនាគារព្រៃស( ទើបនិងចេញ) វត្ថុតាងចាប់យក៖ កាំបិតប័ុងតោចំនួន ០១ ដងឈើមានប្រវែង ១២ សង់ទីម៉ែត្រ ផ្លែប្រវែង ១៩សង់ទីម៉ែត្រ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកេីតហេតុខាងលើ ឈ្មោះប៉ាង ទិត្យ(ជនរងគ្រោះ)កំពុងតែកាត់សាច់ជ្រូកដាក់អោយម៉ូយយកទៅលក់បន្តនៅក្នុងផ្សារព្រែកតូច ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ស្រាប់តែមានឈ្មោះ ទី ធី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានជិះម៉ូតូគុបមូលមកដល់កន្លែងលក់សាច់ជ្រូក ហើយបាននិយាយថា អាហ្អែងទិញការ៉េមអោយកូនអញសុី ធ្វើដូចជាបៀមក្ត អញ្ចឹង ពេលនោះឈ្មោះ ទី ធី ចុះពីលើម៉ូតូស្ទុះទៅយកកាំបិតប័ុងតោកាប់សាច់ជ្រូកដែលជនរងគ្រោះទុកនៅកន្លែងកាប់សាច់ជ្រូក មកដេញកាប់ទៅលើជនរងគ្រោះ ឃើញដូច្នេះជនរងគ្រោះបានរត់ ហើយក៏ដួលទៅលើដី ពេលនោះឈ្មោះ ទី ធី បានកាប់ចំនួន ០១ កំបិតប័ុងតោ (ចំស្មងជើងខាងស្ដាំ) របស់ជនរងគ្រោះបណ្តាលរបួសមុតចេញឈាម។ ភ្លាមនោះត្រូវបានបងប្អូនអ្នកលក់ដូរជួយឃាត់កុំឲ្យកាប់ ហើយជនរងគ្រោះបានរត់ចូលទៅផ្ទះអ្នកលក់ដូរដើម្បីអោយគេជួយ។ ចំណែកជនសង្ស័យក៏បានឡើងជិះម៉ូតូចេញទៅបាត់ ឯជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។
ក្រោយពេលកើតហេតុ កម្លាំងអន្តរាគម៍ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុ រួចធ្ធើការឃាត់ខ្លួនជនសង្ស័យ យកមកអធិកាដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ។
ធ្លាប់ជាប់គុកជាង ៧ ឆ្នាំ ទើបនឹងចេញ ឥឡូវដេញកាប់ប្អូនថ្លៃ ឲ្យរងរបួសធ្ងន់ទៀត... ធ្លាប់ជាប់គុកជាង ៧ ឆ្នាំ ទើបនឹងចេញ ឥឡូវដេញកាប់ប្អូនថ្លៃ ឲ្យរងរបួសធ្ងន់ទៀត... Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:08:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.