មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋាន ភ្នំបាណន់ ជាតំបន់ទេសចរណ៍ ដ៏ស័ក្តសិទ្ធ

បាត់ដំបង៖ ប្រាសាទបាណន់ស្ថិតនៅលើ ភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្ត បាត់ដំបង នាទិសពាយ័ព្យនៃ ប្រទេសកម្ពុជា ។ ប្រាសាទនេះនៅខាងត្បូងទីរួម ខេត្តបាត់ដំបងចម្ងាយ 25គីឡូម៉ែត្រដោយធ្វើដំណើរ ប្របតាមមាត់ស្ទឹងសងែ្កជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី11 ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល5 គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ2001។ កំពូលប្រាសាទ ទី2 នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ភ្នំបាណន់ គឺជាទីរមណីយដ្ឋានលាក់បំពួន សម្រស់ប្រាសាទបាណន់ ដែលជាបេតិកភណ្ឌជាតិ និងជាមោទនភាព ជាតិក្រៃលែង សម្រាប់ កូនខ្មែរ ជំនាន់ក្រោយ។ ប្រាសាទនេះត្រូវបានកសាងឡើង ក្នុងរជ្ជកាលអតីតព្រះមហាក្សត្រ ខ្មែរពីរព្រះអង្គ ក្នុងគោលបំណងឧទ្ទិសទៅ ដល់ ទេវនិងជាទីសម្រាប់សក្ការៈបូជា បែបន់នៅពេលមានសឹកសង្គ្រាម ឬគ្រោះធម្មជាតិ។ រចនាបទនៃប្រាសាទភ្នំបាណន់ អមដោយ សម្រស់ព្រៃភ្នំ ពណ៌បៃតងស្រស់ របស់ទីរមណីយដ្ឋាននេះ បាននឹងកំពុងទាក់ទាញប្រជាប្រិយភាពបណ្តាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឆ្ងាយជិតឱ្យអញ្ជើញទៅទស្សនា ដើម្បីបានស្វែងយល់ពីទេពកោសល្យស្នាដៃល្អឯក ដែលជាកេមរតកដូនតាខ្មែរបន្សល់ទុក តាំងពី សម័យមហានគរ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រាសាទភ្នំបាណន់ជា រមណីយដ្ឋានប្រវត្តិសាស្រ្តមួយ នៅក្នុងខេត្តបាត់ដំបងដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅ ទិសពាយ័ព្យ ឬខាងលិចឆៀងខាងជើង នៃប្រទេសកម្ពុជា។ សូមបញ្ជាក់ថាតំបន់រមណីយដ្ឋានភ្នំបាណន់នេះ មានចម្ងាយ២៥គីឡូម៉ែត្រ នៅប៉ែកខាងត្បូងទីរួមខេត្តបាត់ដំបង។លោកអ្នកអាចធ្វើដំណើរ តាមផ្លូវមួយខ្សែប្របមាត់ស្ទឹងសងែ្ក ឆ្ពោះទៅមុខ រហូតដល់ចំណុច ភូមិ កន្ទឺ ឃុំកន្ទឺ ស្រុកបាណន់នោះនឹងបានឃើញ រមណីយដ្ឋានប្រាសាទភ្នំបាណន់ជាក់ជាពុំខាន។ គួរបញ្ជាក់ផងដែរថា នៅតាមជើងភ្នំ ប្រាសាទបាណន់ មានគូទឹកពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។
ប្រាសាទបាណន់សង់តាមរចនាបថ កណ្តាលសតវត្សរ៍ទី ១១ និង ចុងសត-វត្សរ៍ទី ១២ ។ ព្រះរាជាដែលបាន កសាងមុន គេ គឺ ព្រះបាទឧទយាទិត្យាវរ្ម័នទី ២ (១០៥០ ដល់ ១០៦៦ ) ក្រោយមកត្រូវបញ្ចប់ដោយ ព្រះបាទជយវរ្ម័នទី ៧ (១១៨១-១២១៩) ។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូល ភ្នំដែលមានកម្ពស់ប្រមាណជាង ១០០ ម៉ែត្រ ដោយមានកាំជណ្តើរចំនួន ៣៥២ កាំ ស្ថិត នៅក្នុងឃុំកន្ទឺ ២ ស្រុកបាណន់ ចម្ងាយ ២៥ គីឡូម៉ែត្រពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែ បែរទៅទិស និរតី ។ នៅជើងភ្នំបាណន់មានគូទឹក និង ល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និង ល្អាងបិទមាស ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផង និង ជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំ ប្រកប ទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែ រួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំណោយផលបន្ថែមទៀត លើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមណីយដ្ឋាននេះសម្បូរ ទៅដោយភោគផលដំណាំកសិកម្ម ដូចជាស្រូវ ជាពិសេសចម្ការក្រូចញេធិ៍សាត់ ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់ ។ ដំណាំក្រូចផ្តល់ ផលក្នុងមួយឆ្នាំពីរដង ហើយបានដឹកទៅលក់តាមបណ្តាខេត្តនានា និង ទីក្រុង ភ្នំពេញផង ។
រមណីយដ្ឋាន ភ្នំបាណន់ ជាតំបន់ទេសចរណ៍ ដ៏ស័ក្តសិទ្ធ រមណីយដ្ឋាន ភ្នំបាណន់ ជាតំបន់ទេសចរណ៍ ដ៏ស័ក្តសិទ្ធ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.