មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បាត់ខ្លួនតាំងពីខែ វិច្ឆិកា ២០១៨ ដល់ ឆ្នាំ ២០១៩ ប្រទះឃើញតែគ្រោងឆ្អឹង

កណ្តាល៖ អ្នកភូមិម្នាក់ ដើររកត្រី បានប្រទះឃើញគ្រោងឆ្អឹងសាកសព មនុស្ស ០១នាក់ កាលពីវេលាម៉ោង ១៤ៈ៣០នាទី ថ្ងៃ អង្គារ៍ ៥ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៩-០៤-២០១៩ នៅចំណុចក្នុងដីឡូតិ៍ទុកចោលស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះឈ្មោះ ចាន់ លក្ខិណា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ (សតិមិនគ្រប់)។
តាមការបំភ្លឺរបស់ឈ្មោះ បូ ចាន់នី ភេទ ស្រី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះថាជនរងគ្រោះបានដើរបាត់ពីផ្ទះនៅខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមិនឃើញជនរងគ្រោះត្រឡប់មកវិញទេ លុះដល់ថ្ងៃទី ០៩-០៤-២០១៩ វេលាម៉ោង ១៤ : ៣០នាទី ស្រាប់តែមាន ឈ្មោះ តុង ម៉ាប់ ភេទប្រុស ជាប្រជាពលរដ្ឋ នៅឃុំអន្លង់រមៀត បានដើររកត្រីនៅក្នុងដីឡូតិ៍ទុកចោល ស្ថិតក្នុងភូមិដើមត្រាំងឃុំអន្លង់រមៀតបានប្រទះឃើញគ្រោង ឆ្អឹងសាកសព មនុស្សនៅក្នុងដីឡូតិ៍ខាងលើ រួចក៏បានរាយការណ៍ ជូនមកសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន៖
កម្លាំងជំនាញស្រុក ខេត្ត កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យ ទៅលើសាកសពឃើញថា ៖
-សាកសពស្លាប់ ក្បាលបែរទៅទិសខាងត្បូង -គ្រោងឆ្អឹងមានសភាពរប៉ាត់រប៉ាយ(គ្រោងឆ្អឹងពុកផុយ កប់នឹង របាយឫសកក់) ពីឆ្អឹងក្បាល ទៅស្មងជើងមានប្រវែង ២.២៧ cm ។ -សាកសពស្លៀកខោកៅស៊ូយឺតពណ៌ស្វាយផ្កាចម្រុះ ជើង ត្រឹមក្រោមក្បាលជង្គង់ ខោមានសភាពត្រឡប់បញ្ច្រាសជើងម្ខាង ។ -ចង្កេះខោមានចងខ្សែក្របួច(ខ្សែពណ៌បៃតង ខ្សែជ័រ) ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
-ខោមានប្រវែង០.៦០cmទទឹងចុងជើងខោមានប្រវែង ០.៣០cm។ -លលាដ៏ក្បាលមានសភាពស្នាមបែក(ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាំងពីអាយុ១០ឆ្នាំ មកម្ល៉េះ)។ -ជើងស្ដាំមានសភាពអង្កុញ ជើងខាងឆ្វេងសន្ដូកត្រង់។
*ការសន្និដ្ឋាន របស់ជំនាញខេត្តនិងស្រុក សព អាចនឹងស្លាប់ដោយសារការលង់ទឹក ក្រោយពេលពិនិត្យរួចបានប្រគល់សព ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
*បញ្ជាក់៖ ក្នុងការបាត់ខ្លួនរបស់ជនរងគ្រោះលើកទី១ មិនចាំថ្ងៃខែក្នុងឆ្នាំ២០១៨បាត់ រយៈពេល ៣ ខែ គ្រួសារជនរងគ្រោះបានរាយការណ៍ មកលោករងប៉ុស្តិ៍និងផ្សាយតាមរយៈវិទ្យុ ABC ហើយរកឃើញវិញ។ បាត់លើកទី២ នេះមិនបានរាយការណ៍ ប្រាប់មកសមត្ថកិច្ចទេ រហូតដល់ថ្ងៃប្រទះឃើញគ្រោងឆ្អឹង ។ កន្លងមក ជនរងគ្រោះធ្លាប់បាត់ ចាកចេញពីផ្ទះ រយៈពេលយូរៗ ពី ១ ទៅ ២ ខែ បានចូលមកដល់ផ្ទះវិញ ។ ប៉ុន្តែលើកនេះ បាត់ រយៈពេលយូរ ជាងរាល់លើក ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បាត់ខ្លួនតាំងពីខែ វិច្ឆិកា ២០១៨ ដល់ ឆ្នាំ ២០១៩ ប្រទះឃើញតែគ្រោងឆ្អឹង បាត់ខ្លួនតាំងពីខែ វិច្ឆិកា ២០១៨ ដល់ ឆ្នាំ ២០១៩ ប្រទះឃើញតែគ្រោងឆ្អឹង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.