មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លួចម៉ូតូគេកំពុងហូបការ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖ បុរសម្នាក់ដាក់ម៉ូតូនៅកន្លែងផ្ញើ រួចដើរចូលទៅហូបការ ពេលចេញមកវិញ រកម៉ូតូមិនឃើញក៏ផ្អើលឆោឡោ ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់បានមកវិញភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១ៈ៣០នាទី ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុច ភូមិសង្វារ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះ០១នាក់ ឈ្មោះចុំ ជីនឡុង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ ជាមនុស្ស-គ៖ ឈ្មោះ ឆន វណ្ណាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅសព្វថ្ងៃ ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាក C125 ស៊េរី ២០១៨ ពាក់ផ្លាកលេខ កណ្តាល 1Z-6105 ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ទៅចូលរួមហូបការ និងជួបជុំមិត្តភក្តិនៅកន្លែងកើតហេតុ លុះពេលហូបរួចជនរងគ្រោះបានដើរមករកម៉ូតូរបស់ខ្លួននៅកន្លែងដែលផ្ញើ ក៏បាត់មិនឃើញ ក្នុងពេលនោះក៏ផ្អើលឆោឡោរដើររក បន្ទាប់មកស្រាប់តែឮដំណឹងតាមរយៈកម្លាំងប្រជាការពារថា៖ បានឃើញជនសង្ស័យខាងលើ លួចបណ្តើរយក ម៉ូតូរបស់ជនរងគ្រោះអូសចូលច្រកផ្លូវទៅផ្ទះរបស់ខ្លួន ភ្លាមនោះជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍កំពង់លួង បន្ទាប់មកកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ ប៉ុន្តែសួរនាំពុំកើតដោយសារជាមនុស្ស-គ (ត្រូវរក អ្នកជំនាញភាសា-គ មកជាជំនួយ) ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធី។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លួចម៉ូតូគេកំពុងហូបការ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន លួចម៉ូតូគេកំពុងហូបការ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.