រថយន្តលុចសុីស 570 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តគងពីលើ ទៅលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តលុចសុីស 570 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តគងពីលើ ទៅលែងរួច

ភ្នំពរញ៖ បុរសម្នាក់រួម និងបុរសម្នាក់ទៀត បើករថយន្តលុចសុីស LX570 មួយគ្រឿង បោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់អស់ ១កង់ រថយន្តបង្កខូចខាតផ្នែកខាងមុខ និងគងពីលើទ្រូងផ្លូវ ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុកាណ៍នេះកើតឡើងកាលពីរវេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៥៣ ជាប់នឹងរបងសាលាវិទ្យាល័យសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តលុចសុីស LX-570 មួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយក្បាលនាគបាក់អស់ ១កង់ ចំណែករថយន្តបង្កគងពីលើទ្រូងផ្លូវ ខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ ចំណែក អ្នកបើកបរនិងអ្នករួមដំណើរបានគេចខ្លួនចេញពីរកន្លែងកើតហេតុបាត់អស់។ បន្ទាប់មកគេឃើញមានរថយន្តស្ទូចស្លាកលេខ នគរបាលមួយគ្រឿង មកដល់កន្លែងកើតហេតុ ហើយបំរុងរៀបចំស្ទូចរថយន្តបង្កចេញពីកន្លែងកើតហេតុ តែសមត្ថកិច្ចមូលដ្ឋានហាមមិនអោយស្ទូច ព្រោះរថយន្តស្ទូចនោះមិនមែនជារថយន្តស្ទូចរបស់ ចរាចរណ៍ រាជធានីភ្នំពេញ នោះទេ ទើបសមត្ថកិច្ ឲ្យអ្នកបើកបរបើកកចេញពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័ចរាចណ៍ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តលុចសុីស 570 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តគងពីលើ ទៅលែងរួច រថយន្តលុចសុីស 570 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តគងពីលើ ទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.