បុរសម្នាក់បើករថយន្តលុចសុីសលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់បើករថយន្តលុចសុីសលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់

ភ្នំពេញ៖ បុរសម្នាក់​បើក​រថយន្ត​ លុចស៊ិស​ RX​300​ ក្នុង​ស្ថានភាពស្រវឹង​ ព្រមទាំង​ល្បឿនលឿន​ផងនោះ​ បាន​រេចង្កូត​ជ្រុលទៅបុក​នឹង​ក្បាលនាគ​ពុះ​ចែកផ្លូវ ​បណ្តាលអោយ​បាក់អស់​ ១កង់​ និង​ធ្វើ​អោយ​រថយន្តរងការ​ខូចខាត​ផងដែរ​ ។
ហេតុការណ៍នេះ​បានកើតឡើង​នៅ​វេលាម៉ោង​ ១១ នឹង​ ៥០ នាទី​យប់​ ថ្ងៃ​ទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩ ​ទល់មុខស្ថានីយប្រេង​ឥន្ធនៈ​ តូតាល់​ ផ្លូវ​មុនីវង្ស​ កែងផ្លូវ​ ៣១០​ សង្កាត់​បឹង​កេងកង ​៣​ ខណ្ឌចំការមន​។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាម​ប្រភព​ ពី​អ្នកឃើញហេតុការណ៍ បាន​អោយដឹងថា​ មុន​ពេលកើត​ហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ វ័យប្រហែល​ជាង ​៣០ឆ្នាំ​ មិនដឹងថាចេញ​ពី​ផឹកស៊ី នៅ​ទីណានោះ​ គឺ​បើក​រថយន្ត​ម៉ាក លុចស៊ិស​ RX​ ៣០០​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Q-3622 តាម​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​ទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹងផងនោះ​ ខណៈមកដល់​ចំណុច​កើតហេតុ​ ក៏ស្រាប់តែ​រេចង្កូត​ជ្រុលទៅ​បុក​នឹង​ក្បាលនាគ​ពុះ​ចែកផ្លូវ​ បណ្តាលអោយ​បាក់អស់​ ១កង់​ និង​ធ្វើ​អោយ​រថយន្តរងការ​ខូចខាត​ ខ្ទេចផ្នែកខាងមុខ​ ​បាក់​រទិល​ខាងឆ្វេង​ តែសំណាង​ល្អ​មិនមានគ្រោះថ្នាក់ដល់អ្នក​មនុស្ស​ ហើយ​ភ្លាមៗនោះដែរ​ គេបានឃើញ​ អ្នកបើកបរ​ បាន​ចុះ​ពីលើរថយន្ត​ គេ​ចេញ​ទៅបាត់​។
ក្រោយពេលកើតហេតុ​ នៅសល់​តែ​រថយន្ត​បង្ក​ ត្រូវ​សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ស្ទូច​យក​ទៅរក្សាទុក​នៅ​ ការរិយាល័យ​ចរាចរណ៍ជើង​គោក ​រាជធានីភ្នំពេញ ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​នៅពេលក្រោយ។
បុរសម្នាក់បើករថយន្តលុចសុីសលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ បុរសម្នាក់បើករថយន្តលុចសុីសលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.