រថយន្តរ៉េងរ៉ូវើ ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តរ៉េងរ៉ូវើ ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តរ៉េងរ៉ូវើ ស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ ២កង់ រថយន្តបែកកង់ខាងមុខទៅលែងរួច ចំណែកអ្នកបើកបរ សមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស ខាងត្បូងផ្សារអុីអន ១ ប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1053 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ ចំណែករថយន្តបែកកង់ខាងមុខ ខាងឆ្វេង ទៅមុខលែងរួច រីឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេរបាក់សាក់ ភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តរ៉េងរ៉ូវើ ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ រថយន្តរ៉េងរ៉ូវើ ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.