ខ្ចីម៉ូតូអ្នករួមការងារជាមួយគ្នាជិះទៅទិញម្ហូបហូប ត្រូវរថយន្តបុកស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខ្ចីម៉ូតូអ្នករួមការងារជាមួយគ្នាជិះទៅទិញម្ហូបហូប ត្រូវរថយន្តបុកស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់

ភ្នំពេញ៖ នារីពីរនាក់ជិះម៉ូតូមួយគ្រឿងទៅទិញម្ហូបហូប ត្រូវបានរថយន្តស៊េរីទំនើប ៥៧០ មិនចាំស្លាកលេខ បុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀត ចតស្ងៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង ៣ នឹង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩ កែងផ្លូវ ១០៨ ខាងលិចផ្សារចាស់ ប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ គ្រី ម៉ាស់ អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅហាងអីនធើណេតមួយកន្លែង ក្បែរកន្លែងកើតហេតុ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ ចំណែកម្នាក់ទៀតរងតបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពីបុរសម្នាក់ បានអះអាងថា ជាម្ចាស់ម៉ូតូរបស់ខ្លួន បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះទាំងពីរនាក់ ជាអ្នករួមការងារជាមួយគ្នា នៅហាងអ៊ីនធើណែតមួយកន្លែង បានខ្ចីម៉ូតូគាត់មួយគ្រឿង ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1867 យកជិះទៅទិញម្ជូហូប តាមបណ្តោយផ្លូវ ១៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់កែងផ្លូវ ១០៨ ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាក LX-570 ពណ៌ស មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ ១០៨ ទិសដៅពីលិចទៅកើត បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿង ម៉ាកលុចសុីស GX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7593 ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ គ្លីនីកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបណ្តោះអាសន្ននៅ អធិការខណ្ឌដូនពេញ រងចាំសាច់ញាតិយកឯកសារមកផ្ទៀតផ្ទាត់ ប្រគល់ជូនម្ចាស់វិញ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចចដឹកទៅតម្កល់ទុកនៅ វត្តតាំងកសាង រងចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្ចីម៉ូតូអ្នករួមការងារជាមួយគ្នាជិះទៅទិញម្ហូបហូប ត្រូវរថយន្តបុកស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ ខ្ចីម៉ូតូអ្នករួមការងារជាមួយគ្នាជិះទៅទិញម្ហូបហូប ត្រូវរថយន្តបុកស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.