អុញនោះ!!! ក្រុមឈ្មួញជីកកាយដីច្រាំងទន្លេលក់ យកឈ្មោះចៅហ្វាយខេត្តព្រៃវែង ជាអ្នកឲ្យកាយ លក់យ៉ាងអនាធិបតេយ្យ,,, - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អុញនោះ!!! ក្រុមឈ្មួញជីកកាយដីច្រាំងទន្លេលក់ យកឈ្មោះចៅហ្វាយខេត្តព្រៃវែង ជាអ្នកឲ្យកាយ លក់យ៉ាងអនាធិបតេយ្យ,,,

(ព្រៃវែង)៖ ដីច្រាំងទន្លេ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នៅចំណុចភូមិព្រៃខ្លាឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានក្រុមឈ្មួញឈូសឆាយជីកកាយរំលើង យកអាចម៍ដីលក់ យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ ដោយសំអាងលើ ចៅហ្វាយខេត្តព្រៃវែង ជាអ្នកឲ្យកាយ! បណ្ដាលឲ្យដីសាធារណៈទាំងនោះដែលជារបាំងការពារមិនឲ្យហូរច្រោះ បាក់ដីចូលទន្លេ ក្លាយទៅជា រណ្ដៅជ្រៅក្រហេងក្រហូង ខូចទម្រង់ដើម។ មិនតែប៉ុណ្ណោះគ្រឿងចក្រ ខ្លះបានកាយដីចូលដល់ភ្លឺស្រែកសិករ នាំឲ្យមានហានីភ័យ ហូរច្រោះបន្ថែមមួយកម្រិតទៀត បង្កការរិៈគន់ជាខ្លាំង។ រហូតកន្លងមក ពលរដ្ឋជាច្រើនគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងជំទាស់តវ៉ាមិនឲ្យគ្រឿងចក្រកាយ ប៉ុន្តែមិនបានលទ្ធផលទេ!។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ពលរដ្ឋនៅឃុំកំពង់សឹង បានឲ្យដឹងថា! គ្រឿងចក្រ ដែលកំពុងជីកកាយដីច្រាំង ទន្លេនោះ មានចំនួន ៣ក្រុមហ៊ុន ក្នុងនោះ ទី១ ឈ្មោះ ហោ គី! ទី២ ឈ្មោះ ជា សុផាត! និងទី ៣ ជាជនជាតិវៀតណាម ឈ្មោះ អាប៊ែរ! ។
ពលរដ្ឋបញ្ជាក់ថា! គ្រឿងចក្រទាំងបីវង់ ដែលកំពុងធ្វើអាជីវកម្ម ជីកកាយ យកដីច្រាំងទន្លេ នៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង នោះ គឺបានបំផ្លាញសោភ័ណ្ឌភាព និងសម្បត្តិធម្មជាតិ ជីវៈចម្រុះឲ្យវិនាសហិនហោច និងបង្កហានីភ័យ ជាខ្លាំងដល់កសិករ ដែលមានដីនៅក្បែរ ទន្លេនិងរណ្ដៅគ្រឿងចក្រ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជាមួយគ្នានោះ ពលរដ្ឋកំពុងបារម្ភអំពីសុវត្ថិភាព ពួកគាត់និងកូនចៅក្មេងៗ ស្ទើរមិនហ៊ានឲ្យចេញពីផ្ទះ ដោយខ្លាចរថយន្តដឹកដីទាំងនោះបុកកិនស្លាប់ជាយថាហេតុ! ព្រោះ រថយន្តបើកបរលឿន មិនគ្របបណ្ដាលឲ្យអាចម៍ ដីជ្រុះរប៉ាត់រប៉ាយលើផ្លូវដីហុយទ្រលោម។ បើពេលមេឃភ្លៀងវិញ គឺដីដែលជ្រុះលើផ្លូវជាតិលេខ ១ នោះ បែកទៅជាផុករអិលដួលអ្នកជិៈម៉ូតូកង់ ជាញឹកញាប់!។
ឆ្លើយតបនិងការលើកឡើងខាងលើថៅកែក្រុមហ៊ុន ឈ្មោះ ហោ គី! និងឈ្មោះ ជា សុផាត! បានអះអាងប្រាប់ សារព័ត៌មាន ឯករាជ្យជាតិ ថា! បានជាក្រុមហ៊ុនគាត់ ហ៊ានកាយដីសាធារណៈយកទៅលក់បែបនេះ គឺដោយសារមានអនុញ្ញាតពីចៅហ្វាយ ខេត្តព្រៃវែង ត្រឹមត្រូវ ហើយចំពោះការអនុញ្ញាតពីសំណាក់ចៅហ្វាយខេត្តនេះ លោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលាខេត្តព្រៃវែង លោកមានប្រសាសន៍ថា មិនបានដឹងទេរឿងនោះទេ!។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចំណែកលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានថ្លែងនៅព្រឹកថ្ងៃទី ១៦,០៥,២០១៩ នេះថា! បើគេកាយចូលដីសាធារណៈ លោកនឹងចាត់ការ ហើយនៅពេលរួចការងារ លោកនឹងចុះទៅមើលផ្ទាល់។
រីឯលោក ជា កក្ដដា ប្រធានមន្តីររ៉ែ និងថាមពល ខេត្តព្រៃវែង មិនបានបកស្រាយទេ ដោយលោកថា មកជួបនៅកន្លែងទើបដឹងរឿង៕ គីមហៀប
អុញនោះ!!! ក្រុមឈ្មួញជីកកាយដីច្រាំងទន្លេលក់ យកឈ្មោះចៅហ្វាយខេត្តព្រៃវែង ជាអ្នកឲ្យកាយ លក់យ៉ាងអនាធិបតេយ្យ,,, អុញនោះ!!! ក្រុមឈ្មួញជីកកាយដីច្រាំងទន្លេលក់ យកឈ្មោះចៅហ្វាយខេត្តព្រៃវែង ជាអ្នកឲ្យកាយ លក់យ៉ាងអនាធិបតេយ្យ,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.