ស្ត្រីម្នាក់ចិត្តខ្លាំង ទាស់សំដីជាមួយប្ដីបន្តិចបន្តួច សម្រេចចិត្តចង កសម្លាប់ខ្លួន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្ត្រីម្នាក់ចិត្តខ្លាំង ទាស់សំដីជាមួយប្ដីបន្តិចបន្តួច សម្រេចចិត្តចង កសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីវ័យ ២៨ ឆ្នាំ ម្នាក់ ដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯង បានយកក្រម៉ាចង-ក ធ្វើអត្តឃាតចង-ក សម្លាប់ខ្លួននៅចំរឹងបង្អួចក្នុុងផ្ទះជួលមួយកន្លែង ចោលប្ដីពិការជើងទាំងសងខាង បន្ទាប់ពីទំនាស់ជាមួយប្ដីបន្តិចបន្តួច បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខ ជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ទូច យឹង អាយុ ២៨ ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលខាងលើមានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្តីមានឈ្មោះ ឌុច សំអាត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង្គេស ស្នាក់នៅជាមួយគ្នា។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមការរៀបរាប់ពីប្ដីបានឲ្យដឹងថា រូបគាត់ និងប្រពន្ធបានយកគ្នាជាប្ដីប្រពន្ធ បានរយៈពេលពេល ២ឆ្នាំមកហើយ មិនរៀបការនោះទេ ហើយក៏គ្មានកូននោះទេ ថែមទាំងស្រលាញ់គ្នាណាស់មួយរយៈប៉ុន្មានខែចុងក្រោយនេះតែងតែរកាំរកុះឈ្លោះគ្នា សឹងរាល់ថ្ងៃ ដោយប្រពន្ធរបស់គាត់ខឹងនឹងប្ដី មានមិត្តភក្តិច្រើនឧស្សាមកផឹកស៊ីស្ទើររាល់ថ្ងៃ ហើយប្រពន្ធរបស់គាត់មិនចូលចិត្ត។ នៅល្ងាចមុនកើតហេតុ ប្ដីរបស់គាត់ក៏មានកម្មវិធីផឹកស៊ីនៅក្នុងផ្ទះនេះដែរ ក្រោយពីផឹកស៊ីរួច ក៏បែកផ្លូូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ ហើយរូបគាត់ជាប្ដីបានចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញឃើញប្រពន្ធបានចងកនឹងចំរឹងបង្អួួច ឃើញដូច្នោះរូបគាត់យកជើងម៉ា មកដាក់ ដើម្បីឡើងជួយប្រពន្ធតែជួយមិនទាន់ ហើយរូបគាត់បានវាចេញទ្វារមុខអោយបងប្អូនជិតខាងជួយ តែទ្វារត្រូវបានប្រពន្ធរបស់គាត់ចាក់សោរជាប់ រួចគាត់បានវាយបំបែកកញ្ចក់ស្រែកឲ្យ គេជួយបណ្ដាលអោយមុតជើងឈាមប្រឡាក់ពេញឥដ្ឋការ៉ូ ភ្លាមៗនោះអ្នកជិតខាង ក៏ចូលទៅជួយស្រាយខ្សែចេញពី-ក តែប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ រូបគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកផ្ទះកើតហេតុខាងលើ ហើយកទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច្ច័យ ក្រោយពិនិត្យរួចរាល់ ស្ត្រីរងគ្រោះខាងលើ ពិតជាបានចង-ក ធ្វើអត្តឃាតសម្លាប់ខ្លួនប្រាដកមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី។
ស្ត្រីម្នាក់ចិត្តខ្លាំង ទាស់សំដីជាមួយប្ដីបន្តិចបន្តួច សម្រេចចិត្តចង កសម្លាប់ខ្លួន ស្ត្រីម្នាក់ចិត្តខ្លាំង ទាស់សំដីជាមួយប្ដីបន្តិចបន្តួច សម្រេចចិត្តចង កសម្លាប់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.