បើករុឺម៉កម៉ូតូដឹកភ្ញៀវមិនប្រយ័ត្ន ទៅកៀររថយន្ត ហើយមិនព្រមឈប់ ម្ចាស់រថយន្តបើកដេញឲ្យឈប់ ក៏ទៅធ្លាក់ផ្លូវចូលផ្ទះអ្នកភូមិ បត់-កម៉ូតូ រងបួសធ្ងន់ស្ត្រីពីរនាក់
ភ្នំពេញ៖ បុរសម្នាក់បើករុឺម៉កម៉ូតូមួយគ្រឿង ដឹកភ្ញៀវស្ត្រីពីរនាក់ ទៅកៀររថយន្តលុចសុីសមួយគ្រឿង រួចមិនឈប់ទទួលខុសត្រូវ ម្ចាស់រថយន្តដេញតាមពីក្រោយឲ្យឈប់ បណ្តាលអោយរុឺម៉ករេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅធ្លាក់ចូលផ្លូវផ្ទះអ្នកភូមិចេញចូល បត់-កម៉ូតូរុឺម៉ក ម្ចាស់លោតទាន់មិនមានរងបួសទេ ទៅរងបួសស្ត្រីពីរនាក់ជាភ្ញៀវធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខក្លឹបប្ល៊ូឡាញ តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករុឺម៉កម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH-3429 ដឹកស្ត្រីពីរនាក់ជាភ្ញៀវ តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅកៀររថយន្តលុចសុីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7858 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសដៅគ្នា បណ្តាលអោយកៀរចំហៀងរថយន្តខាងមុខខាងស្តាំ ធ្លាក់កាងខាងមុខខូចខាតយ៉ាងដំណំ ចំណែករុឺម៉កម៉ូតូមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់បានប្រមាណជិត ២០០ម៉ែត្រ ត្រូវម្ចាស់រថយន្តបើកដេញពីក្រោយឲ្យឈប់តែម្ចាស់រុឺម៉កម៉ូតូមិនឈប់ ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវទៅធ្លាក់ចូលផ្លូវផ្ទះអ្នកភូមិ បត់-កម៉ូតូ ម្ចាស់លោតទាន់ រួចរត់គេចខ្លួនបាត់ បន្សល់ទុករុឺម៉កម៉ូតូនៅកន្លែងកើតហេតុ និងរងបួសស្ត្រីពីរនាក់ជាភ្ញៀវធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងរុឺម៉កម៉ូតូទៅតក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខក្លឹបប្ល៊ូឡាញ តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករុឺម៉កម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH-3429 ដឹកស្ត្រីពីរនាក់ជាភ្ញៀវ តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅកៀររថយន្តលុចសុីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7858 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសដៅគ្នា បណ្តាលអោយកៀរចំហៀងរថយន្តខាងមុខខាងស្តាំ ធ្លាក់កាងខាងមុខខូចខាតយ៉ាងដំណំ ចំណែករុឺម៉កម៉ូតូមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់បានប្រមាណជិត ២០០ម៉ែត្រ ត្រូវម្ចាស់រថយន្តបើកដេញពីក្រោយឲ្យឈប់តែម្ចាស់រុឺម៉កម៉ូតូមិនឈប់ ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវទៅធ្លាក់ចូលផ្លូវផ្ទះអ្នកភូមិ បត់-កម៉ូតូ ម្ចាស់លោតទាន់ រួចរត់គេចខ្លួនបាត់ បន្សល់ទុករុឺម៉កម៉ូតូនៅកន្លែងកើតហេតុ និងរងបួសស្ត្រីពីរនាក់ជាភ្ញៀវធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងរុឺម៉កម៉ូតូទៅតក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករុឺម៉កម៉ូតូដឹកភ្ញៀវមិនប្រយ័ត្ន ទៅកៀររថយន្ត ហើយមិនព្រមឈប់ ម្ចាស់រថយន្តបើកដេញឲ្យឈប់ ក៏ទៅធ្លាក់ផ្លូវចូលផ្ទះអ្នកភូមិ បត់-កម៉ូតូ រងបួសធ្ងន់ស្ត្រីពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:04:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:04:00 PM
Rating:










No comments: