រថយន្តកូរ៉ូឡា បើកឡើងសួនច្បារ ហោះទៅបុកបង្គោលប៉ាណូ ជាប់រង្វង់មូលព្រហ្មមុខបួន រងរបួសធ្ងន់មនុស្សប្រុសស្រីពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកូរ៉ូឡា បើកឡើងសួនច្បារ ហោះទៅបុកបង្គោលប៉ាណូ ជាប់រង្វង់មូលព្រហ្មមុខបួន រងរបួសធ្ងន់មនុស្សប្រុសស្រីពីរនាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីពីរនាក់ បានរងបួសធ្វន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈបើករថយន្តកូរ៉ូឡាមួយគ្រឿងបោះពួយឡើងលើសួនច្បារ ហោះទៅបុកបង្គោលប៉ាណូពេញទំហឹង កាលពីវេលាម៉ោង ១ នឹង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅជាប់រង្វង់មូលព្រុំមុខបួន តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញមនុស្សប្រុសស្រីពីរនាក់បើករថយន្តក៉ូរ៉ូឡាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3405 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ឡើងលើសួនច្បារហោះទៅបុកបង្គោលប៉ាណូពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកឯកជន ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ យ៉ាងដំណំផ្ទប់ជាប់នឹងបង្គោលប៉ាន់ណូទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
រថយន្តកូរ៉ូឡា បើកឡើងសួនច្បារ ហោះទៅបុកបង្គោលប៉ាណូ ជាប់រង្វង់មូលព្រហ្មមុខបួន រងរបួសធ្ងន់មនុស្សប្រុសស្រីពីរនាក់ រថយន្តកូរ៉ូឡា បើកឡើងសួនច្បារ ហោះទៅបុកបង្គោលប៉ាណូ ជាប់រង្វង់មូលព្រហ្មមុខបួន រងរបួសធ្ងន់មនុស្សប្រុសស្រីពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.