ម៉ូតូពីរគ្រឿង បើកប្រដេញគ្នា ជ្រុលទៅបុករឺម៉កដឹកបន្លែ បើកឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ៦នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូពីរគ្រឿង បើកប្រដេញគ្នា ជ្រុលទៅបុករឺម៉កដឹកបន្លែ បើកឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ៦នាក់

ភ្នំពេញ៖ យុវជន៥នាក់ជិះម៉ូតូពីរគ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករឺម៉កដឹកបន្លែរមួយគ្រឿងបើកដោយបុរសម្នាក់ឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរឺម៉កក្រឡាប់ផ្ងាជើងម្ខាងរបួសធ្ងន់ទាំង៦នាក់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើករឺម៉កដឹកបន្លែរមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលទៅផ្លូវបេតុងខណះនោះក៍មានម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1DG-6971ជិះដោយយុវជន៣នាក់និងមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HI-8179ជិះដោយយុវជន២នាក់បើកប្រដេញគ្នាក្នុងល្បឿនលឿនបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតបុកពេញទំហឹងបណ្តាលឲ្យរឺម៉កក្រឡាប់ផ្ងាជើងម្ខាងនិងបណ្តាលឲ្យរងរបួសធ្ងន់ទាំង៦នាក់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន៥នាក់និងរថយន្តសង្គ្រោះបន្ទាន់ក្លីនីក រស្មីដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន១នាក់។រីឯរឺម៉កនិងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្មា។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករឺម៉កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ម៉ូតូពីរគ្រឿង បើកប្រដេញគ្នា ជ្រុលទៅបុករឺម៉កដឹកបន្លែ បើកឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ៦នាក់ ម៉ូតូពីរគ្រឿង បើកប្រដេញគ្នា ជ្រុលទៅបុករឺម៉កដឹកបន្លែ បើកឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ៦នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.