ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សសតិមិនល្អ បានដើរដេកកណ្ដាលស្តុប ត្រូវបានរថយន្ត ២ ទៅ ៣គ្រឿង បើកកិនចំកណ្ដាលខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង ១២ នឹង ៥០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចកណ្ដាលស្តុបចេនឡា(អតីតរង្វង់មូលផ្សារដើម-គ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
យោងតាមសាក្សីពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះខាងលើ មានសតិមិនប្រក្រតី បានដើរដេកតាមផ្លូវ និងកណ្ដាលផ្លូវជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុកបណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ។ ខណៈនៅយប់កើតហេតុ ស្រាប់តែបុរសរូបនេះ មកដេកកណ្ដាលស្តុបត្រង់ចំណុចកើតហេតុខាងលើ ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាកប្រមាណ ៣គ្រឿង បើកកិនចំក្បាល និង ខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយរថយន្តបង្កទាំងនោះបានបន្តដំណើរទៅបាត់ស្រមោល ។
ក្នុងករណីបុរសសតិមិនល្អ ត្រូវបានរថយន្តកិនបណ្ដាលឲ្យរងរបួសធ្ងន់នេះ គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះ ដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ឡើយ។
ក្រោយកើតហេតុ អស់រយៈពេលជាងកន្លះម៉ោង ទើបគេឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ហើយបច្ចុប្បន្ននេះ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងយកទៅតម្កល់នៅឯវត្តទឹកថ្លា រង់ចាំបូជា តាមប្រពៃណីនាពេលក្រោយ៕

បុរសសតិមិនល្អម្នាក់ ដើរដេកកណ្ដាលស្តុបចេនឡា ត្រូវរថយន្ត ២-៣ គ្រឿង កិនស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:36:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:36:00 PM
Rating:

No comments: