រថយន្តឡង់គ្រឺស័រស៊េរីទំនើប បើកលឿនមិនប្រយ័ត្ន បុកខឿនសួនដាក់បារាស់ច្រកចេញចូលបូរីកាំកូសុិធី ខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តឡង់គ្រឺស័រស៊េរីទំនើប បើកលឿនមិនប្រយ័ត្ន បុកខឿនសួនដាក់បារាស់ច្រកចេញចូលបូរីកាំកូសុិធី ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿង ជ្រុលទៅបុកខឿនសួនដាក់រាស់ កណ្តាលទ្រូងផ្លូវច្រកចេញចូលបូរីកាំកូសុីធី បណ្តាលឲ្យរងកាខូចខាតខឿនសួនយ៉ាងដំណំ ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេង ទៅមុខលែងរួច រីឯម្ចាស់រថយន្តគេចខ្លួនបាត់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិនៅតាមបណ្តោយផ្លូវច្រកចូលបូរីកាំកូសុីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិបរទេសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1781 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនសួនដាក់រាស់កាត់ទទឹងផ្លូវ សំរាប់រថយន្តចេញចូលបណ្តាលឲ្យ បែកខឿនសួជាច្រើនកង់ ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តគេចខ្លួនចេញពីកន្លែងកើតបាត់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តឡង់គ្រឺស័រស៊េរីទំនើប បើកលឿនមិនប្រយ័ត្ន បុកខឿនសួនដាក់បារាស់ច្រកចេញចូលបូរីកាំកូសុិធី ខូចខាតយ៉ាងដំណំ រថយន្តឡង់គ្រឺស័រស៊េរីទំនើប បើកលឿនមិនប្រយ័ត្ន បុកខឿនសួនដាក់បារាស់ច្រកចេញចូលបូរីកាំកូសុិធី ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.